Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

៣៦- តើវិញ្ញាបនប័ត្រមានគំរូដូចម្តេច ?

៣៧- ដូចម្តេចហៅថាកំណត់បង្ហាញរឿង ?

៣៨- តើការបញ្ជូនសំណុំលិខិតត្រូវគោរពតាមគោលការណ៍អ្វីខ្លះ ?

៣៩- តើទម្រង់ នៃកំណត់បង្ហាញរឿង ចែកចេញជាប៉ុន្មានផ្នែក ? អ្វីខ្លះ ?

៤០- ហេតុអ្វីទៅបានជាគេប្រើក្រដាសតូច ?

ចម្លើយ

៣៦- គំរូវិញ្ញាបនប័ត្រ

                                                                         ព្រះរាជាណាចក្រកម្ពុជា

                                                                     ជាតិ សាសនា ព្រះមហាក្សត្រ

Logo

សាកលវិទ្យាល័យ......                                                                                  ...................... ថ្ងៃទី......ខែ........ឆ្នាំ.....

លេខៈ.......................

                                                                          វិញ្ញាបនប័ត្រសិក្សា

                                                       សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យ.............

                                                                                បញ្ជាក់ថា

            និស្សិតឈ្មោះ ចាន់ សុក ភេទ ប្រុស សញ្ជាតិ ខ្មែរ

            កើតថ្ងៃទី......ខែ.......ឆ្នាំ............

            ទីកន្លែងកំណើត......................

            អាសយដ្ឋានបច្ចុប្បន្ន............................................................................

            ពិតជាបានមកទទួលការបណ្តុះបណ្តាល នូវមុខវិជ្ជា គណនេយ្យទូទៅ រយៈពេល៣ខែ ប្រឡងបញ្ចប់ប្រកបដោយជោគជ័យ ពិតប្រាកដមែន ។

            លិខិតវិញ្ញាបនប័ត្រនេះ ត្រូវបានចេញជូនសាមីខ្លួន ដើម្បីយកទៅប្រើប្រាស់ តាមការដែលអាចប្រើបាន ។

                                                                                                                                            សាកលវិទ្យាធិការ

                                                                                                                                         ហត្ថលេខា ត្រា ឈ្មោះ

 

៣៧- កំណត់បង្ហាញរឿង គឺជាឯកសាររដ្ឋបាល​ដែលគេធ្វើឡើងសម្រាប់ជួយឲ្យថ្នាក់ដឹកនាំជ្រាបបានច្បាស់លាស់ នូវខ្លឹមសារនៃកិច្ចការអ្វីមួយ ដែលជាសំណើ ឬជាការជូនព័ត៌មាន ចំពោះលិខិតស្នាមនាន ។

៣៨- ការបញ្ជូនសំណុំលិខិត ត្រូវគោរពតាមគោលការណ៍ ៤ គឺ ៖

  • បញ្ជូនតាមឋាននុក្រមដាច់ខាត មិនត្រូវរំលងឋាននុក្រម លើកលែងករណីពិសេស
  • អនុវត្តគោលការណ៍កុងសង់ស៊ីស
  • ចាត់ឲ្យមានអ្នកតាមដានសំណុំលិខិតជាប្រចាំ
  • កិច្ចការដែលសម្រេចត្រឹមអនុប្រធានស្ថាប័ន ត្រូវរាយការណ៍ជូនប្រធានស្ថាប័នជ្រាបផង ។

៣៩- ទម្រង់ នៃកំណត់បង្ហាញរឿង អង្គភាពទទួលលិខិត ត្រូវបោះពុម្ពខ្លឹមសារនៃកំណត់បង្ហាញរឿង ដោយទុកចន្លោះសម្រាប់បំពេញខ្លឹមសារដោយឡែក ។ កំណត់បង្ហាញរឿងចែកជា៣ផ្នែក ៖ ចំណែកដើម ខ្លឹមសារ និងរូបមន្តបញ្ចប់ ។

            ១- ចំណែកដើម ៖ រួមមាន ក្បាលលិខិត ចំណងជើង អ្នកទទួល កម្មវត្ថុ លិខិតភ្ជាប់ ។

            ក. ក្បាលិខិត ៖ ឈ្មោះប្រទេស​ បាវចនា​ ប្រភព ។ ចំណែកឯទីកន្លែង និងកាលបរិច្ឆេទ គេសរសេរ ក្នុងរូបមន្តបញ្ចប់វិញ ។

            ខ. ចំណងជើង ៖ គេសរសេររូបមន្តថា កំណត់បង្ហាញរឿង

            គ. អ្នកទទួល ៖ នៅក្រោមរូបមន្ត គោរពជូនសូមគោរពជូន គេសរសេរមុខងារអ្នកទទួល ចំកណ្តាលទំព័រក្រដាស ។

            ឃ. កម្មវត្ថុ ៖ ត្រូវសរសេរឲ្យខ្លី តែច្បាស់លាស់ ។

            ង. លិខិតភ្ជាប់ ៖ ត្រូវរៀបរាប់លិខិតភ្ជាប់ណាដែលមានសារៈសំខាន់ និងចាំបាច់ចំពោះកិច្ចការប៉ុណ្ណោះ ។

គំរូចំណែកដើម នៃកំណត់បង្ហាញរឿង

                                                                         ព្រះរាជាណាចក្រកម្ពុជា

                                                                     ជាតិ សាសនា ព្រះមហាក្សត្រ

ក្រសួង...................                                                           

.............................

                                                                           កំណត់បង្ហាញរឿង

                                                                                គោរពជូន

                                                               ......................................................

កម្មវត្ថុ ៖ .........................................................................................................................................................។

លិខិតភ្ជាប់ ៖.......................................................................(បើមាន)...............................................................

............................................................................................................................។

            ២- ខ្លឹមសារ

            នៅក្រោមរូបមន្ត​ លិខិតភ្ជាប់  គេសរសេររូបមន្តថា​ ដំណើររឿង ។​ គេសរសេររូបមន្ត ដំណើររឿង  ងាកមកខាងឆ្វេង ​គេអាចគូសបន្ទាត់ពីក្រោមក៏បាន ។ មុននឹងសរសេរខ្លឹមសារនៃដំណើររឿង​ គេត្រូវពិនិត្យខ្លឹមសារលិខិតភ្ជាប់ឲ្យបានល្អិតល្អន់ និងស៊ីជំរៅ​ ដើម្បីងាយស្រួលដល់ការសរសេរ ។ 

            ខ្លឹមសារ នៃកំណត់បង្ហាញរឿង ត្រូវមានពីរចំណុចសំខាន់ៗគឺ ៖ ដំណើររឿង និងយោបល់ ។

            ក. ដំណើររឿង

            ក្នុងការសរសេរដំណើររឿង គេត្រូវសង្ខេបខ្លឹមសារនៃកិច្ចការឲ្យខ្លី តែមានន័យគ្រប់គ្រាន់ ។ ខ្លឹមសារសង្ខេបនេះ ត្រូវបានដកស្រង់ចេញពីខ្លឹមសារលិខិតដើម លិខិតភ្ជាប់នានា និងរឿងរ៉ាវផ្សេងៗទៀត​ដែលមានការពាក់ព័ន្ធ ។

            ខ្លឹមសារនៃកិច្ចការ​ ត្រូវប្រាប់អំពីមូលហេតុ និងបញ្ហាឲ្យបានច្បាស់លាស់ ។

ឧទាហរណ៍ ៖

ដំណើររឿង ៖ ខ្ញុំសូមគោរពជម្រាបជូនលោកសាកលវិទ្យាធិការថា ​និស្សិតរូបនេះជាកូនកំព្រាឪពុកម្តាយមកពីខេត្តកំពង់ធំ ស្រុកស្ទឹងសែន ឃុំ........ភូមិ..........ទើបតែប្រឡងជាប់បាក់ឌុប​ឆ្នាំ២០១៧-២០១៨​ បានស្នើសុំមកសាកលវិទ្យាល័យ នូវអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រគណនេយ្យ១កន្លែង ។

            ខ្ញុំសូមជ្រាបលោកសាកលវិទ្យាធិការបន្ថែមទៀតថា​ និស្សិតនេះបើតាមការពិនិត្យឯកសារដែលបញ្ជាក់ដោយអាជ្ញាធរឃុំ និងការរៀបរាប់ដោយផ្ទាល់ពីសាមីខ្លួនឃើញថា​ មានភាពក្រខ្សត់ពិតប្រាកដមែន ហើយលើសពីនេះទៅទៀត មានចរឹកស្លូតបូត.........។

            ខ.​ យោបល់ ៖ អង្គភាពដែលធ្វើកំណត់បង្ហាញរឿង​ ត្រូវសរសេរយោបល់របស់ខ្លួន ។

ឧទាហរណ៍ ៖

យោបល់ការិយាល័យគ្រប់គ្រងនិស្សិតក្រីក្រ​ ៖ គួរអនុញ្ញាតឲ្យនិស្សិតរូបនេះបានសិក្សាសិន ដោយឲ្យគាត់ធ្វើកិច្ចសន្យាអះអាង​ រាល់ឯកសារដែលគាត់បង្ហាញ និងការរៀបរាប់រាប់គាត់មិនភូតកុហកបន្ទាប់មកក្រុមការងារនឹងចុះស្រាវជ្រាវពេលក្រោយ ។

            ៣- រូបមន្តបញ្ចប់​

            ក. ទីកន្លែង​ និងកាលបរិច្ឆេទ ៖ គេសរសេរទីកន្លែង​ និងកាលបរិច្ឆេទនៅក្រោមយោបល់អង្គភាពជំនាញ ដោយចាប់ផ្តើមពីពាក់កណ្តាលទំព័រ ។

            ខ. ការចុះហត្ថលេខា ៖ គេត្រូវបញ្ជាក់មុខងាររបស់អ្នកចុះហត្ថលេខា​។

            គ. យោបល់របស់ថ្នាក់លើ តាមឋានានុក្រម ៖ គេត្រូវរក្សាទំព័រក្រដាស ផ្នែកខាងក្រោមសម្រាប់ឲ្យថ្នាក់ដឹកនាំចុះយោបល់ នៅពេលដែលកំណត់បង្ហាញរឿងត្រូវបញ្ជូនតាមឋានានុក្រមមកថ្នាក់ដឹកនាំ​។ គេត្រូវចែកទំព័រក្រដាសជាពីរផ្នែក ដោយបន្ទាត់ឈរមួយ និងបន្ទាត់ផ្តេកទៅតាមជាក់ស្តែង ។ ផ្នែកខាងស្តាំសម្រាប់ប្រធានអង្គភាពឋានានុក្រម​ បើនៅក្រសួង​ស្ថាប័ន ឯផ្នែកខាងឆ្វេងសម្រាប់ថ្នាក់ដឹកនាំក្រសួង ស្ថាប័ន​។

៤០- គេប្រើក្រដាសតូច​ ដើម្បីអមឯកសារ ឬសំណុំរឿងដែលត្រូវបញ្ជូនទៅថ្នាក់លើ ។ អង្គភាពដែលត្រូវប្រើក្រដាសតូចនេះ គឺខុទ្ធកាល័យ ឬលេខាផ្ទាល់របស់ថ្នាក់ដឹកនាំ ។ តាមធម្មតា នាយក ឬនាយខុទ្ធកាល័យ មិនត្រូវសរសេរយោបល់លើសំណុំរឿង ឬឯកសារដែលអង្គភាពជំនាញបញ្ជូនមកថ្នាក់ដឹកនាំទេ ។ ដូច្នេះគេត្រូវប្រើក្រដាសតូចនេះ សម្រាប់សរសេរបង្ហាញជូនថ្នាក់ដឹកនាំ ។ គេខ្ទាស់ក្រដាសតូចលើសំណុំរឿង ឬឯកសាររបស់អង្គភាពជំនាញ ។

តភាគ



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login