2019-05-10 01:39
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សំណួរ
៣១- តើលិខិតអញ្ជើញប្រជុំ ឬដោះស្រាយទំនាស់មានទំរង់ដូចម្តេច ?
៣២- អ្វីទៅជាបង្កាន់ដៃទទួល លិខិតបញ្ជាក់ វិញ្ញាបនប័ត្រ ?
៣៣- តើទម្រង់ នៃបង្កាន់ដៃទទួល លិខិតបញ្ជាក់ វិញ្ញាបនប័ត្រ ចែកចេញជាប៉ុន្មនាផ្នែក ? អ្វីខ្លះ ?
៣៤- តើបង្កាន់ដៃទទួលមានគំរូដូចម្តេច ?
៣៥- តើលិខិតបញ្ជាក់មានគំរូដូចម្តេច ?
ចម្លើយ
៣១- គំរូលិខិតអញ្ជើញប្រជុំ ឬដោះស្រាយទំនាស់
ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ
Logo
.............................. រាជធានីភ្នំពេញ ថ្ងៃទី......ខែ........ឆ្នាំ.....
លេខៈ............លអជ
លិខិតអញ្ជើញ
ចៅសង្កាត់...............................មានកិត្តិយស សូមអញ្ជើញ លោក........................................មកកាន់សាលាសង្កាត់............................នៅថ្ងៃទី.......ខែ.......ឆ្នាំ..........ម៉ោង....................ដើម្បីធ្វើការផ្សះផ្សា.........................។
ចៅសង្កាត់
ហត្ថលេខា
ត្រា
ឈ្មោះ
៣២- បង្កាន់ដៃទទួល លិខិតបញ្ជាក់ និងវិញ្ញបនប័ត្រ គឺជាឯកសាររដ្ឋបាលដែលចេញដោយអង្គភាព ឬស្ថាប័ននានា តាមសំណូមពររបស់សាមីជន ក្រោយពីបានពិនិត្យហេតុការណ៍ ឬស្ថានភាពអ្វីមួយ ដែលកើតមានឡើងពិតប្រាកដ ។
គេប្រើបោះពុម្ពរួចជាស្រេចនូវខ្លឹមសាររួមនៃបង្កាន់ដៃទទួល លិខិតបញ្ជាក់ និងវិញ្ញាបនប័ត្រ ដោយទុកចន្លោះសម្រាប់បំពេញខ្លឹមសារដោយឡែក ។
ខ្លឹមសារបង្កាន់ដៃទទួល លិខិតបញ្ជាក់ វិញ្ញាបនប័ត្រ គឺគេត្រូវសរសេរឲ្យខ្លី និងច្បាស់លាស់ ។
៣៣- ទម្រង់ នៃបង្កាន់ដៃទទួល លិខិតបញ្ជាក់ វិញ្ញាបនប័ត្រ ចែកជា៣ ផ្នែក ៖
ក- ចំណែកដើម
ខ- អត្ថបទ
គេប្រើរូបមន្ត មុខងារ (បានទទួល ឬសូមបញ្ជាក់ថា ឬបញ្ជាក់ថា) ចាប់ពី ថាទៅ ។
គេសរសេរទៅតាមសាច់រឿង ។ សូមមើលគំរូឧទាហរណ៍នៅខាងក្រោម ។
គ- ផ្នែកបញ្ចាប់ គឺចុះហត្ថលេខា ត្រា និងឈ្មោះ ។
ចំណាំ ៖
៣៤- គំរូបង្កាន់ដៃទទួល
ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ
Logo
សាកលវិទ្យាល័យ...... ...................... ថ្ងៃទី......ខែ........ឆ្នាំ.....
លេខៈ.......................
បង្កាន់ដៃទទួល
សាកលវិទ្យាធិការ..................................................................បានទទួល....................ពីលោក..............................................................................................................................
.........................................................................................................................................
..............................................................................។
ត.ប សាកលវិទ្យាធិការ
នាយករដ្ឋបាល
ហត្ថលេខា
ត្រា
ឈ្មោះ
៣៥- គំរូលិខិតបញ្ជាក់
ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ
Logo
សាកលវិទ្យាល័យ...... ...................... ថ្ងៃទី......ខែ........ឆ្នាំ.....
លេខៈ.......................
លិខិតបញ្ជាក់ការសិក្សា
សាកលវិទ្យាធិការ សាកលវិទ្យាល័យ............
បញ្ជាក់ថា
និស្សិតឈ្មោះ ចាន់ សុក ភេទ ប្រុស សញ្ជាតិ ខ្មែរ
កើតថ្ងៃទី......ខែ.......ឆ្នាំ............
ទីកន្លែងកំណើត......................
អាសយដ្ឋានបច្ចុប្បន្ន............................................................................
ឪពុកឈ្មោះ........................................................................................
ម្តាយឈ្មោះ........................................................................................
ពិតជានិស្សិតកំពុងសិក្សា ថ្នាក់បរិញ្ញាបត្រ ឆ្នាំទី២ ជំនាញគណនេយ្យ នៃសាកលវិទ្យាល័យ..................ពិតប្រាកដមែន ។
លិខិតនេះ ត្រូវបានចេញជូនសាមីខ្លួន ដើម្បីយកទៅប្រើប្រាស់ តាមការដែលអាចប្រើបាន ។
សាកលវិទ្យាធិការ
ហត្ថលេខា ត្រា ឈ្មោះ