Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


ព្រះពុទ្ធជាម្ចាស់ ព្រះអង្គបានទេសនានៅក្នុងពិធីបុណ្យនោះ ដោយទ្រង់សរសើរ អានិសង្ឃកឋិនទានជាអានេក ។

នៅក្នុងវេលានៃធម្មទេសនានោះ ព្រះអង្គទ្រង់បានលើកយកអតីតជាតិរបស់ទ្រង់មកនិទាន គឺកាលទ្រង់យោនយក កំណើតកើតជា នរជីវទុគ្គតបរមពោធិសត្វ បានជួបវេយ្យាវច្ចៈ ខ្វល់ខ្វាយក្នុងអង្គកឋិនទានរបស់ កុដម្ពីម្នាក់នាំទៅថ្វាយ ព្រះសម្មាសម្ពុទ្ធនាម បទុមុត្តរៈ ដែលពេលនោះព្រះសម្មាសម្ពុទ្ធទ្រង់ប្រទានឱ្យព្រះសុជាតត្ថេរ អគ្គសាវ័ក ព្រះអង្គជាអ្នកក្រាលគ្រង ។ ឯនរជីវ ទគ្គតបរមពោធិសត្វ នៃយើងបានព្យាករ ពីពេលនោះមកដោយសារបានជួយចាត់ចែងអស់ពីក្នុងកាយចិត្ត និងប្រាជ្ញាស្មារតីនៅក្នុងកម្មវិធីបុណ្យ ។ ចំណែកឯខាងបុព្វជិតវិញ ព្រះភិក្ខុនាមនារទត្ថេរកាលបើបានស្តាប់នូវ ព្រះធម្មទេសនា របស់ព្រះពុទ្ធជាម្ចាស់ក្នុងពិធីបុណ្យរបស់ព្រះ បាទបសេនទិកោសល មហារាជហើយក៏បានសេចក្តីជ្រះថ្លាក៏ទៅបបួលញាតិសា លោហិតមកធ្វើកឋិនមួយ ដង្ហែរទៅថ្វាយ ព្រះភិក្ខុសង្ឃមានព្រះពុទ្ធជាប្រធាន ។ព្រះអង្គទ្រង់បានសរសើរទាននេះ ហើយទ្រង់បានលើកយកទានពីអតីត កាលព្រះអង្គនៅជាស្តេចចក្រព័ត្រិនាម វិជិតរាជជាធំលើទ្វីបទាំង៤បាន នាំកឋិនទៅថ្វាយព្រះពុទ្ធនាម កោណ្ឌញ្ញៈដែរ ។

ចំណែកផលានិសង្ឃនៃការធ្វើកឋិន ទោះជាគ្រហស្ថក្តី ទោះជាបុព្វជិតក្តី បើប្រកបដោយសទ្ធា ចេតនាកម្ម បញ្ញាសម្បយុត្ត ទាំងសម្ភារៈកឋិនគឺបានផលានិសង្ឃច្រើន ឬតិច ទៅតាមឬខុសប្លែកគ្នានៃកឋិននីមួយៗ។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login