ពាក្យ « និង នឹង ហ្នឹង » ៖
- និង ( និ ) សព្ទជាសន្ធាន ជាទ្វន្ទ្វសម្រាប់និយាយតពាក្យ ឬតឃ្លារបៈពីមួយទៅមួយដែលមានដំណើរសេចក្តីថា ទាំង ព្រមទាំងផងនេះផង នុះផង ។ ឧ. អ្នកនិងខ្ញុំទៅប្រជុំនៅសាលាឃុំប្រស់ ។
- នឹង ( កិ.នុ ) ពាក្យជាកិរិយានុគ្រោះសម្រាប់និយាយនាំមុខកិរិយាសព្ទប្រាប់អនាគត់កាលទៅខាងមុខថាមុខជា ប្រាកដជា គង់តែ ។ឧ. ស្អែកនេះខ្ញុំនឹងទៅផ្ទះរបស់អ្នក ។
- នឹង ( គុ.ឬ.កិ .វិ ) ស្ងៀម ជើយ មិនកម្រើក ។ ឧ. រូបសំណាកនេះនៅនឹងថ្កល់ ។
- នឹង ( អា.និ ) ពាក្យប្រាប់ដំណើរសម្រេចនូវអំពើ សម្រាប់ប្រើនិយាយនាំមុខនាមស័ព្ទមានន័យថា ដោយ ជាមួយ ដោយសារ ។ ឧ. ដួសសម្លនឹងវែក កាប់ឈើនឹងពូថៅ...។
- ហ្នឹង ( វិ.ស ) នុះ ។ ឧ. តើឯងយករបស់ខ្ញុំឬ ? ហ្នឹងហើយ ។