សំណួរ
១. ចូរឪ្យនិយមន័យផ្លាកតិចតូនិច ។
២. ចូររៀបរាប់ពីផលប៉ះពាល់ នៃការរប្រើប្រាស់ផូស៊ីលឥន្ធនៈចំពោះបរិស្ថាន ។
៣. តើរញ្ជួយដីកើតនៅតំបន់ណាខ្លះ ?
៤. ចូររៀបរាប់ពីប្រភេទរលករញ្ជួយដី ?
៥. ចូររៀបរាប់ពីដំណើរការវដ្ដទឹក ?
ចម្លើយ
១. និយមន័យផ្លាកតិចតូនិច គឺជាទ្រឹស្ដីដែលពន្យល់ថាមណ្ឌលថ្មរបស់ភពផែនដីបានប្រះ ជាផ្លាកតិចតូនិចយ៉ាងច្រើននិងធ្វើចលនាលើមណ្ឌលខាប់ ។
២. រៀបរាប់ពីផលប៉ះពាល់ នៃការប្រើប្រាស់ផូស៉ីលឥន្ធនៈចំពោះបរិស្ថាន ៖
- ធ្វើឪ្យអាកាសធាតុប្រែប្រួល
- បង្កើតបានជាស្ពាន់ធ័រអុកស៊ីត
- ធ្វើឪ្យមានភ្លៀងអាស៊ីត បំផ្លាញអាគារ ជីវិតមនុស្ស និងរុក្ខជាតិ ។
៣. រញ្ជួយដីកើតនៅតំបន់ ៖
- តំបន់ជួភ្នំក្មេង
- តំបន់បំណាក់ស្រុតធំៗ
- តំបន់ជុំវិញមហាសមុទ្រប៉ាស៉ីភិច
- សមុទ្រមេឌីទែរ៉ានេ
- តំបន់់ភ្នំអាល់
- តំបន់កូកាស
- ហិម៉ាល័យ
- ប្រជុំកោះអង់ទី
- ជួរភ្នំអង់
- ប្រជុំកោះជប៉ុន...។
៤. ប្រភេទរលករញ្ជួយដីមានពីរគឺ រលកក្នុងនិងរលកផ្ទៃដីលើ ។
+ រលកក្នុងមានពីរ ៖
- រលកទី១ឬរលក P គឺមជារលករញ្ចួយដីលឿនបំផុតធ្វើចលនាឆ្លងកាត់រូបធាតុរឹង រាវ និងឧស្ម័ន ។
- រលកទី២ ឬរលក S គឺជារលករញ្ចួយដីធ្វើចលនាឆ្លងកាត់ផែនដីយឺតជាងរលកP ហើយមិនឆ្លងកាត់វត្ថុរាវ។
+ រលកផ្ទៃដីលើ ឬរលក L គឺជារលករញ្ជួយដីធ្វើចលនាឆ្លងកាត់ផែនដីយឺតជាងគេ ហើយធ្វើឲ្យផ្ទៃដីលើផ្លាស់ចុះឡើងជារង្វង់នៅពេលវាធ្វើចលនាតាមផ្ទៃដីលើ។
៥. រៀបរាប់ពីដំណើរការនៃវដ្ដទឹកវដ្តទឹក កើតឡើងទៅតាមបីដំណាក់ កាលគឺ ៖
- រហូតជាដំណើរនៃទឹក ដែលទទួលបានរងកម្ដៅព្រះអាទិត្យ ហើយក្លាយជាចំហាយទឹកឧស្ម័ន
- កំណក ជាលំនាំខ្យល់ក្ដៅក្បែរផ្ទៃដី ស្ទុះឡើងលើនាំយកចំហាយទឹកទៅដល់រយៈកម្ពស់ខ្ពស់ ដែលមានសីតុណ្ហភាពទាបធ្វើឪ្យចំហាយទឹក ប្ដូរទៅជាតំណក់ទឹកហើយបង្កើតទាបធ្វើឪ្យចំហាយទឹក ប្ដូរទៅជាតំណក់ ទឹកហើយបង្កើតបានជាពពក ។
- កំណអាកាស តំណក់ទឹកដែលបង្កើនបានជាពពកប្រមូលផ្ដុំគ្នាកាន់ដៃតែច្រើនធ្វើឪ្យមាឌរបស់វាកាន់តែរឹកធំហើយធ្ងន់ ក៏ធ្លាប់ត្រឡប់មកផែនដីវិញក្នុងទម្រង់ជាភ្លៀង ភ្លៀងព្រិល ព្រិល...។
វិញ្ញាសាទី២