Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

៤៦- តើអ្វីទៅជាការណែនាំទូទៅ ?

៤៧- តើទម្រង់នៃរបាយការណ៍ និងប្រភេទរបាយការណ៍ មានមានប៉ុន្មានប្រភេទ ? អ្វីខ្លះ ?

៤៨- តើរបាយការណ៍បេសកកម្មមានគំរូដូចម្តេច ?

៤៩- តើរបាយការណ៍ចូលរួមប្រជុំ ឬជំនាញ មានគំរូដូចម្តេច ?

៥០- តើរបាយការណ៍ប្រជុំមានគំរូដូចម្តេច ?

ចម្លើយ

៤៦- ការណែនាំទូទៅ គឺមន្ត្រីដែលទទួលភារកិច្ចធ្វើរបាយការណ៍ប្រចាំអង្គភាព ឬស្ថាប័ននានា ត្រូវតែជាមន្រ្តីដែលមានវិជ្ជាជីវៈខ្ពស់មានសមត្ថភាព អាចក្តាប់ការងារក្នុងអង្គភាពបានទាំងអស់ ។

            របាយការណ៍ត្រូវឆ្លុះបញ្ចាំង អំពីភាពការណ៍ ព្រឹត្តិការណ៍ ហេតុការណ៍ពិត និងលទ្ធផលពិតនៃការងារដែលអង្គភាពបានធ្វើការកន្លងមក ។ ក្នុងការសរុបរបាយការណ៍អ្នកសរុបត្រូវចេះថ្លឹងថ្លែងថា តើចំណុចត្រង់ណាត្រូវកាត់បន្ថយ ឬសង្ខេបខ្លី ចំណុចត្រង់ណាត្រូវនិយាយឲ្យបានក្បោះក្បាយ ។ ដើម្បីធ្វើការងារនេះឲ្យបានល្អ អ្នកធ្វើរបាយការណ៍ត្រូវក្តាប់ឲ្យបាននូវសកម្មភាពការងារក្នុងអង្គភាព សកម្មភាពការងារទស្សនៈកិច្ច​ សកម្មភាពបេសកកម្ម ។ ករណីរបាយការណ៍ប្រជុំត្រូវក្តាប់ឲ្យបាននូវ មតិណែនាំរបស់ថ្នាក់ដឹកនាំក្នុងអង្គប្រជុំនានា ថាតើក្នុងអង្គប្រជុំនីមួយៗ ថ្នាក់ដឹកនាំក៏ដូចសមាជិកអង្គប្រជុំតែងចាប់អារម្មណ៍លើបញ្ហាអ្វីជាងគេ ដូច្នេះគប្បីប្រមូលព័ត៌មានជុំវិញបញ្ហានោះឲ្យបានច្រើន និងសព្វគ្រប់ដើម្បីសរសេរចូលក្នុងរបាយការណ៍ ។

            របាយការណ៍ត្រូវមានលក្ខណៈជាក់លាក់ (មិនបញ្ចេញបញ្ចូល) និងសំរួលឃ្លាឲ្យងាយយល់ច្បាស់លាស់ហើយខ្លី ដើម្បីឲ្យថ្នាក់ដឹកនាំងាយស្រួលក្នុងការអាន និងវាយតម្លៃបានត្រឹមត្រូវ ។ នៅពេលលើកបញ្ហាអ្វីមួយមកនិយាយ ត្រូវនិយាយឲ្យគ្រប់ជ្រុងជ្រោយ ប្រាប់ហេតុផលឲ្យបានគ្រប់គ្រាន់ ជៀសវាងកុំឲ្យអ្នកអាន ឬអ្នកពិនិត្យរបាយការណ៍មានការងឿងឆ្ងល់ ។

៤៧- ទម្រង់នៃរបាយការណ៍ និងប្រភេទរបាយការណ៍

                របាយការណ៍ដែលគេតែងប្រើនៅតាមក្រសួងស្ថាប័ន អង្គភាព ខេត្ត-ក្រុង មានបីប្រភេទ ៖

  • របាយការណ៍តាមរបបកំណត់
  • របាយការណ៍អំពីការងារជំនាញ / របាយការណ៍ប្រជុំ
  • របាយការណ៍អំពីទស្សនកិច្ចនៅបរទេស អំពីបេសកកម្មនៅតាមរាជធានី-ខេត្ត​ ។ល។

              ១- ចំណែកដើម​ ៖ រួមមាន ឈ្មោះហៅជាផ្លូវការ នៃប្រទេស បាវចនា ប្រភព ទីកន្លែង​ និងកាលបរិច្ឆេទ ចំណងជើង​​ កម្មវត្ថុ ​យោង លិខិតភ្ជាប់ ។

ឧទាហរណ៍ ៖ ក្បាលលិខិតនៃរបាយការណ៍

                                                                     ព្រះរាជាណាចក្រកម្ពុជា

                                                                ជាតិ សាសនា ព្រះមហាក្សត្រ

Logo

ក្រសួង..............                                                                

លេខ................                                                                                                 រាជធានីភ្នំពេញ ថ្ងៃទី....ខែ....ឆ្នាំ.....

ចំណងជើង

  • បើជារបាយការណ៍ការងារជំនាញ គេសរសេរថា ៖

                                                                             របាយការណ៍

                                                                                គោរពជូន

                                                               ឯកឧត្តមរដ្ឋមន្ត្រី ក្រសួង................

  • បើជារបាយការណ៍តាមរបបកំណត់ គេសរសេរថា ៖

                                                                             របាយការណ៍

                       ការងារប្រចាំសប្តាហ៍របស់អង្គភាព.......................ពីថ្ងៃទី........................ដល់ថ្ងៃទី...........

                                             ................................និងទិសដៅភារកិច្ចសប្តាហ៍ខាងមុខ​ ។

 

  • បើជារបាយការណ៍ទស្សនកិច្ច ឬចុះបេសកកម្ម  គេសរសេរចំណងជើងថា​៖

                                                                              របាយការណ៍

                       ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូក្រសួង...................................................................

                           ................នៅ..............................ពីថ្ងៃទី...............................ដល់ថ្ងៃទី......................

                                                                              របាយការណ៍

                                                                                    ស្តីពី

                       ការចុះបំពេញបេសកកម្ម...........................................(ភារកិច្ច របស់បេសកកម្ម) នៅខេត្ត

                              ...............................ពីថ្ងៃទី.............................ដល់ថ្ងៃទី...................................

កម្មវត្ថុ ៖

  • បើជារបាយការណ៍ជំនាញ គេត្រូវសរសេរកម្មវត្ថុ ប៉ុន្តែបើជារបាយការណ៍តាមរបបកំណត់ ឬរបាយកាណ៍ទស្សនកិច្ច របាយការណ៍ប្រជុំ គេពុំបាច់សរសេរកម្មវត្ថុទេ ។

យោង ៖

  • បើជារបាយការណ៍ជំនាញ គេត្រូវចុះលិខិតយោង ឬឯកសារយោងដែលមានខ្លឹមសារពាក់ព័ន្ធនឹងបញ្ហាដែលត្រូវរាយការណ៍ ។
  • បើរបាយការណ៍តាមរបបកំណត់គេមិនបាច់មានយោងទេ
  • បើរបាយការណ៍ទស្សនកិច្ច គេតែងតែយកលិខិតយោងនេះ ទៅបញ្ចូលក្នុងសេចក្តីផ្តើមនៃអត្តបទ ។

ឧទាហរណ៍ ៖

            អនុវត្តតាមលិខិតបង្គាប់ការរបស់ក្រសួង......................................ចុះថ្ងៃទី......ខែ.....ឆ្នាំ....ក្រុមការងារដែលដឹកនាំដោយលោក.......................បានទៅ............................................។

លិខិតភ្ជាប់ ៖ សម្រាប់តែរបាយការណ៍ការងារជំនាញទេ ។ លិខិតភ្ជាប់គឺលិខិតទាំងឡាយ​ដែលមានខ្លឹមសារអាចជួយឲ្យរបាយការណ៍មានកាន់តែច្បាស់លាស់ថែមទៀត ឬសម្រាប់ធ្វើជាភ័ស្តុតាង ។

            ២- អត្តបទ

  • បើជារបាយការណ៍ជំនាញ ៖ អ្នកធ្វើរបាយការណ៍ត្រូវនិយាយយ៉ាងណាដើម្បីឲ្យថ្នាក់លើយល់បានឆាប់រហ័សនូវសាច់រឿង​ ព្រមទាំងមានលិខិតបទដ្ឋាន ឬលិខិតនានាសម្រាប់បញ្ជាក់ និងវាយតម្លៃ ។ អ្នកធ្វើរបាយការណ៍ត្រូវលើកយោបល់របស់ខ្លួន និងសំណូមពរ ប្រសិនបើមាន​ ដើម្បីជូនថ្នាក់លើពិនិត្យ និងសម្រេច ។
  • បើជារបាយការណ៍តាមរបបកំណត់ ៖ នៅតាមក្រសួងស្ថាប័ននានា គេតែងធ្វើគំរូរបាយការណ៍ ដើម្បីឲ្យមន្ត្រីជំនាញអនុវត្ត ។ ប៉ុន្តែរាជធានី-ខេត្ត ឬមន្ទីរនានា អាចសរសេរបន្ថែមនូវបញ្ហាខ្លឹមសារ ឬព្រឹត្តិការណ៍អ្វីមួយដែលកើតឡើង ហើយដែលក្នុងគំរូរបាយការណ៍ពុំបានដាក់សំណួរ ឬពុំបានចាប់អារម្មណ៍ដល់ ។
  • បើជារបាយការណ៍ទស្សនកិច្ច ឬរបាយការណ៍ចុះបេសកកម្ម ៖ គេត្រូវនិយាយសង្ខេបខ្លីអំពីសកម្មភាព ប៉ុន្តែត្រូវនិយាយឲ្យបានច្បាស់លាស់អំពីលទ្ធផល និងការចាប់អារម្មណ៍ បទពិសោធន៍ សំណូមពររបស់គណៈប្រតិភូ ឬរបស់ក្រុមបេសកម្ម ។

ចំពោះរបាយការណ៍ទាំង៣ប្រភេទខាងលើនេះ អ្នកធ្វើរបាយការណ៍ ត្រូវធ្វើសេចក្តីព្រាងដាក់ឆ្លងថ្នាក់ដឹកនាំសិន មុននឹងវាយកុំព្យូទ័រយកស្អាត​ ។

             ៣- រូបមន្តបញ្ចប់

ការចុះហត្ថលេខា ៖

  • បើរបាយការណ៍ជំនាញ ៖ ត្រូវប្រធានអង្គភាពជាអ្នកចុះហត្ថលេខា​ ចំពោះរបាយការណ៍ដែលផ្ញើជូនថ្នាក់ដឹកនាំនៃស្ថាប័ន ។ បើរបាយការណ៍ផ្ញើជូនរាជរដ្ឋាភិបាល​ ត្រូវប្រធានក្រសួងចុះហត្ថលេខា ។ បើរបាយការណ៍របស់ខេត្ត-រាជធានី ផ្ញើជូនក្រសួងមហាផ្ទៃ គឺអភិបាលខេត្ត-រាជធានី ជាអ្នកចុះហត្ថលេខា ។
  • បើជារបាយការណ៍តាមរបបកំណត់ ៖ សមត្ថកិច្ចចុះហត្ថលេខា​ គឺប្រធានអង្គភាពនៃក្រសួងស្ថាប័ន ខេត្ត-រាជធានី ដូចក្នុងរបាយការណ៍ជំនាញដែរ ព្រោះនេះជាទំនាក់ទំនងពីក្រោមឡើងលើ ។
  • បើជារបាយការណ៍ទស្សនកិច្ច ឬចុះបេសកកម្ម ៖ ប្រធានគណៈប្រតិភូ ឬប្រធានក្រុមបេសកកម្មត្រូវចាត់តាំងសមាជិក១រូប សម្រាប់ធ្វើលេខាធិការ ឬធ្វើរបាយការណ៍ ។ ក្រោយពេលដែលធ្វើសេចក្តីព្រាងរបាយការណ៍រួច​ លេខាធិការត្រូវយកសេចក្តីព្រាងនោះមកឆ្លងប្រធានគណៈប្រតិភូ បើមានការឯកភាពពីគណៈប្រតិភូ ឬពីប្រធានគណៈប្រតិភូរួចហើយ គេត្រូវវាយកុំព្យូទ័រឲ្យស្អាត ​ហើយអ្នកចុះហត្ថលេខា គឺអ្នកធ្វើរបាយការណ៍និងប្រធានគណៈប្រតិភូ ។

                         គេនិយមប្រើរូបមន្ត ដូចខាងក្រោមនេះ ៖

                                          ..........................................................................................

                                                                                                                                        អ្នកធ្វើរបាយការណ៍

         បានឃើញ និងឯកភាព                                                                                                (ហត្ថលេខា)

           ប្រធានគណៈប្រតិភូ                                                                                                      (ឈ្មោះ)

                (ហត្ថលេខា)

                  (ឈ្មោះ)

 

កន្លែងទទួល ៖

  • បើជារបាយការណ៍ការងារជំនាញ ៖​ គេត្រូវប្រើពាក្យថា​ “ ចម្លងជូន ” វិញ ។ គេអាចផ្ញើរបាយការណ៍ការងារជំនាញ ជូនអង្គភាព ឬក្រសួងពាក់ព័ន្ធដើម្បីជូនជ្រាប ។
  • បើជារបាយការណ៍តាមរបបកំណត់ ៖ ត្រូវផ្ញើជូនស្ថាប័នថ្នាក់លើ ដើម្បីជូនជ្រាប និងអង្គភាពពាក់ព័ន្ធដើម្បីមុខការ​។
  • បើជារបាយការណ៍ទស្សនកិច្ច​ ឬបេសកកម្ម ៖ ត្រូវផ្ញើជូនថ្នាក់ដឹកនាំក្រសួង ឬស្ថាប័ន រាជធានី-ខេត្ត អង្គភាពពាក់ព័ន្ធ និងកន្លែងដែលចុះបេសកកម្ម ។

គំរូរបាយការណ៍ទស្សនកិច្ច

                                                                           ព្រះរាជាណាចក្រកម្ពុជា

                                                                      ជាតិ សាសនា ព្រះមហាក្សត្រ

ក្រសួង..............                                                                

លេខ................                                                                                               រាជធានីភ្នំពេញ ថ្ងៃទី....ខែ....ឆ្នាំ.....

                                                                               របាយការណ៍

                                                                                   ស្តីអំពី

                                          ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូក្រសួង...............................

                                           នៅ..........................ពីថ្ងៃទី.................ដល់ថ្ងៃទី.......................

            យោងតាមលិខិតលេខ...........ចុះថ្ងៃទី......ខែ.....ឆ្នាំ.......របស់ក្រសួង....................ស្តីពីការចាត់តាំងគណៈប្រតិភូមួយដឹកនាំដោយ........................ដើម្បី...................នៅ.........................។

            សមាសភាពគណៈប្រតិភូៈ (បើគណៈប្រតិភូមានសមាជិកច្រើន ត្រូវធ្វើបញ្ជីឈ្មោះសមាជិកដោយឡែក) ។

            គណៈប្រតិភូបានចេញដំណើរពីភ្នំពេញ នៅថ្ងៃទី................និងត្រឡប់មកវិញថ្ងៃទី...........។

            ១- អំពីសកម្មភាពគណៈប្រតិភូ................................................................................។

            ២- អំពីលទ្ធផល ឬបទពិសោធន៍..............................................................................។

            ៣- សំណូមពរ......................................................................................................។

            បានឃើញ និងឯកភាព                                                                                             អ្នកធ្វើរបាយការណ៍

            ប្រធានគណៈប្រតិភូ                                                                                                        ហត្ថលេខា

               ហត្ថលេខា                                                                                                                     ឈ្មោះ

              ឈ្មោះ

 

កន្លែងទទួលៈ

-.....................

-.....................

-.....................

៤៨- គំរូរបាយការណ៍បេសកកម្ម

                                                                              ព្រះរាជាណាចក្រកម្ពុជា

                                                                           ជាតិ សាសនា ព្រះមហាក្សត្រ

ក្រសួង..............                                                                                               រាជធានីភ្នំពេញ ថ្ងៃទី....ខែ....ឆ្នាំ.....

នាយកដ្ឋាន.......                                                     

លេខ................                                                                       

                                                                                      របាយការណ៍

                                                                                           ស្តីអំពី

                                                                      ការចុះពិនិត្យ..............................

            យោងតាមលិខិតលេខ..........................................ចុះថ្ងទី......ខែ.....ឆ្នាំ.......របស់ក្រសួង............................. ...................................................................................................................................................................។

            នាយកដ្ឋាន..............................................................................បានចាត់តាំងក្រុមការងារមួយ ដឹកនាំដោយលោក.....................................................(មុខងារ)​ដើម្បីចុះពិនិត្យ...............................................................។

            សមាសភាពក្រុមបេសកកម្ម ៖

            ១- លោក.............................(មុខងារ)

            ២- លោក.............................(មុខងារ)

            ក្រុមបេសកកម្មនេះបានចុះដល់កន្លែង និងបានចាប់ផ្តើមការងារពិនិត្យ នៅថ្ងៃទី....ខែ....ឆ្នាំ.... (រៀបរាប់អំពីសកម្មភាព​ លទ្ធផល បទពិសោធន៍) ។

​​                                                                                                                                               អ្នកធ្វើរបាយការណ៍

                                                                                                                                                ហត្ថលេខា ឈ្មោះ

             បានឃើញ និងឯកភាព

ហត្ថលេខាឈ្មោះប្រធានក្រុមបេសកកម្ម

 

កន្លែងទទួលៈ

-.....................

-.....................

៤៩- គំរូរបាយការណ៍ចូលរួមប្រជុំ ឬជំនាញ

                                                                             ព្រះរាជាណាចក្រកម្ពុជា

                                                                        ជាតិ សាសនា ព្រះមហាក្សត្រ

Logo

ក្រសួង..............                                                                

លេខ................                                                                                                 រាជធានីភ្នំពេញ ថ្ងៃទី....ខែ....ឆ្នាំ.....

                                                                                     សូមគោរពជូន

                                                                     ឯកឧត្តម...................................

កម្មវត្ថុ ៖ របាយការណ៍ចូលរួមប្រជុំអន្តរក្រសួង ពិភាក្សាលើសេចក្តីព្រាងច្បាប់​ ស្តីពី.......................ដែលបានព្រឹត្តិ

​​​             ទៅចំនួន០៨ លើកជាបន្តបន្ទាប់ ចាប់ពីថ្ងៃទី...ខែ...ឆ្នាំ.......បញ្ចប់ថ្ងៃទី...ខែ...ឆ្នាំ.......ក្រោមអធិបតីភាពឯក                 ឧត្តម..........................អគ្គលេខាធិការរាជរដ្ឋាភិបាល ប្រធានអង្គប្រជុំ ។

​             តបតាមកម្មវត្ថុខាងលើ ខ្ញុំបាទមានកិត្តិយសសូមសង្ខេបខ្លឹមសារអង្គប្រជុំ​ គោរពជូនឯកឧត្តម មេត្តាជ្រាបដ៏ខ្ពង់ខ្ពស់ ដូចតទៅ ៖

             ជាកិច្ចចាប់ផ្តើមឯកឧត្តម.....ប្រធានអង្គប្រជុំបាយរាយការណ៍ជូនអង្គប្រជុំជ្រាបថា​ ច្បាប់នេះបានឆ្លងសម័យប្រជុំគណៈរដ្ឋមន្រ្តីម្តងរួចហើយកាលពីអាណត្តិទី...ដែលមាន....ជំពូក និង....មាត្រា បន្ទាប់មករាជរដ្ឋាភិបាលបានបញ្ជូនទៅរដ្ឋសភាដើម្បីពិភាក្សា និងអនុម័ត ប៉ុន្តែដោយរដ្ឋសភាចប់អាណត្តិ បានបញ្ជូនត្រឡប់មកទីស្តីការគណៈរដ្ឋមន្រ្តីវិញ ទីស្តីគណៈរដ្ឋមន្រ្តីក៏បានបញ្ជូនបន្តទៅក្រសួងសាមីវិញ ដើម្បីកែសម្រួលម្តងទៀត ។

              ការប្រជុំលើកនេះ គឺដើម្បីធ្វើការកែសម្រួលច្បាប់នេះម្តងទៀត​ ដែលរួមមាន...មាត្រានិង...ជំពូក ។

              ឯកឧត្តមតំណាងក្រសួងសាធារណៈការ​ និងដឹកជញ្ជូនបានលើកឡើងថា ចំពោះច្បាប់ចរាចរបញ្ជូនមកក្រសួងវិញនេះ ក្រសួងបានធ្វើការកែសម្រួលខ្លឹមសារខ្លះៗ ក្នុងនោះក្រសួងបានបន្ថែម១ជំពូក និង១៦មាត្រាទៀតដើម្បីឲ្យស្របច្បាប់....ក្នុងតំបន់ និងពិភពលោកដែលកំពុងអនុវត្តសព្វថ្ងៃ ។

              អង្គប្រជុំបានពិភាក្សារយ៉ាងល្អិតល្អន់ និងផុសផុល ដោយបានកែសម្រួលពាក្យពេចន៍ និងខ្លឹមសារខ្លះ តាមជំពូក និងមាត្រានីមួយៗ ដោយក្នុងនោះអង្គប្រជុំបានឯកភាពបន្ថែមចំនួន ១៦មាត្រាគឺ ៖ មាត្រា....ដូចជូនភ្ជាប់ឯកសារ ។

             អង្គប្រជុំបានសម្រេចបញ្ជូនសេចក្តីព្រាងច្បាប់ស្តីពី...ផ្លូវគោកនេះ ដើម្បីឆ្លងសម័យប្រជុំគណៈរដ្ឋមន្ត្រីម្តងទៀត ដោយសារមានការកែសម្រួលខ្លឹមសារខ្លះៗ ព្រមទាំងបន្ថែមចំនួនមាត្រា និងជំពូកមួយទៀត ។

             អង្គប្រជុំបានបញ្ចប់នៅវេលាម៉ោង......នាទី ក្នុងបរិយាកាសសប្បាយរីករាយ និងយោគយល់គ្នា​ ។

             អាស្រ័យដូចបានជម្រាបជូនខាងលើ សូមឯកឧត្តម.............មេត្តាជ្រាបដ៏ខ្ពង់ខ្ពស់បំផុត ។

                                                                                                                                                ហត្ថលេខា ឈ្មោះ

 

៥០- គំរូរបាយការណ៍ប្រជុំ

                                                                           ព្រះរាជាណាចក្រកម្ពុជា

                                                                        ជាតិ សាសនា ព្រះមហាក្សត្រ

Logo

ក្រសួង..............                                                                

លេខ................                                                                                                 រាជធានីភ្នំពេញ ថ្ងៃទី....ខែ....ឆ្នាំ.....

                                                                                   របាយការណ៍

                                                                                         ស្តីពី

                                                                 ការប្រជុំ...................................

            កាលពីថ្ងៃទី.......ខែ.......ឆ្នាំ........នៅអង្គភាព...................................មានបើកការប្រជុំមួយក្រោមអធិបតីភាពលោក.........................ប្រធាន............................................ដើម្បីពិភាក្សាលើ..............................................។

            សមាសភាពដែលបានចូលរួមប្រជុំ ៖

                        លោក...............................

                        លោក...............................

            អវត្តមានៈ.....................................

            ជាកិច្ចចាប់ផ្តើម លោកប្រធានអង្គប្រជុំបានលើកឡើងថា..................................................................។

            មតិពិភាក្សារបស់អង្គប្រជុំផ្តោតទៅលើៈ

            -.....................................................................................................................។

            -................................................................................................................................................។

            ក្រោយពីការពិភាក្សាគ្នាល្អិតល្អន់មក អង្គប្រជុំបានសម្រេចដូចតទៅ ៖

                        ១-..............................................................។

                        ២-..............................................................។

                        អង្គប្រជុំមានសំណូមពរឲ្យថ្នាក់លើ (រដ្ឋមន្ត្រី ឬអភិបាលខេត្ត ក្រុង) ជួយដោះស្រាយបញ្ហាមួយចំនួន ដូចខាងក្រោម ៖

                        ១-..............................................................។

            អង្គប្រជុំត្រូវបានបញ្ចប់ នៅវេលាម៉ោង..............................ថ្ងៃទី....................................ក្នុងបរិយាកាសរីករាយ​ស្និតស្នាល ។

​​​​​​​​​​​​​​​​                                                                                                                                              អ្នកធ្វើរបាយការណ៍

បានឃើញ និងឯកភាព                                                                                                            ហត្ថលេខា ឈ្មោះ

     ប្រធានអង្គប្រជុំ

(ហត្ថលេខា) ឈ្មោះ

 

កន្លែងទទួលៈ

-.....................

-.....................

តភាគ



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login