Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

១. ដូចម្តេចដែលហៅថាការបំពុលអាកាស ?

២.ចូររៀបរាប់ពីផលប៉ះពាល់ ចំពោះសុខភាពប្រជាជនដែលបណ្តាលមកពីការបំពុលអាកាស ។

៣.តើកត្តាអ្វីខ្លះ ដែលនាំឲ្យមានការកើនកម្តៅនៅលើភពផែនដី ?

៤. តើទឹកផ្តល់សារៈសំខាន់អ្វីខ្លះដល់ជីវីតនៅលើផែនដី ?

៥. ដើម្បីការពារប្រភពទឹកកុំឲ្យមានការបំពុលតើយើងត្រូវធ្វើដូចម្តេចខ្លះ ?

ចម្លើយ

១. ដែលហៅថាការបំពុលអាកាស គឺជាការបន្ថែមសារធាតុបំពុលទាំងឡាយចូលក្នុងបរិយាកាស និងបង្កឲ្យមានបាតុភូត ភ្លៀងអាស៊ីត ស្រទាប់អូសូនស្តើង និងការឡើងកម្តៅលើផែនដី ។

២. រៀបរាប់ពីផលប៉ះពាល់ ចំពោះសុខភាពប្រជាជនដែលបណ្តាលមកពីការបំពុលអាកាស ការបំពុលអាកាសមានបញ្ហាយ៉ាងធ្ងន់ធ្ងរ ដល់សុខភាពមនុស្សដូចជា ជម្ងឺ ផ្លូវដង្ហើម ជម្ងឺមហារីក បេះដូងសួតនិងជម្ងឺខួរក្បាលចំពោះកុមារ ...។

៣. កត្តា ដែលនាំឲ្យមានការកើនកម្តៅនៅលើភពផែនដីគឺ ៖

  • ការកាប់ព្រៃឈើ
  • កំណើនឧស្សាហកម្ម
  • ការប្រើប្រាស់ឥន្ធនៈផូស៊ីលមានសារធាតុបំពុល
  • ការអភិវឌ្ឍទីប្រជុំជននិងទីក្រុង
  • ចរាចរណ៍មមាញឹក...។

៤. ទឹកមា​​នសារៈសំខាន់ណាស់ដល់ជីវីតនៅលើផែនដី គឺ ៖

  • សម្រាប់ទទួលទាន
  • ប្រើប្រាស់ប្រចាំថ្ងៃ
  • ជាជម្រកមឆ្ឆាជាតិ
  • ជាផ្លូវនាវាចរ
  • ជាប្រភពថាមពលវារីអគ្គីសនី
  • ជាប្រភពទ្រទ្រង់ជិវីតនៅលើផែនដី ។

៥. ដើម្បីការពារប្រភពទឹកកុំឲ្យមានការបំពុលយើងត្រូវធ្វើដូចជា ៖

  • មិនសង់បង្គន់ក្បែរទឹក និងប្រភពទឹក
  • មិនសង់ប្រព័ន្ធបង្ហូទឹក ស្អុយចូលក្នុងប្រភពទឹក
  • មិនចោលសំរាមផ្សេងៗទៅក្នុងទឹក
  • មិនប្រើប្រាស់ថ្នាំគីមី ក្នុងវិស័យកសិកម្ម
  • ធ្វើរបងព័ទ្ធជុំវិញប្រភពទឹកដែលប្រើប្រាស់ប្រចាំថ្ងៃ
  • មិននេសាទហួសកម្រិត ព្រោះត្រីក៏ធ្វើឲ្យទឹកថ្លាដែរ
  • ដាំដើមឈើឲ្យបានច្រើនបន្ថែមទៀត
  • ថែរក្សាបរិវេណជុំវិញប្រភពទឹកឲ្យមានអនាម័យ...។    

វិញ្ញាសាទី៤ 



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login