2019-05-10 09:23
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សំណួរ
៤១- ការបំពេញខ្លឹមសារនៃក្រដាសតូចចែកចេញជាអ្វីខ្លះ ?
៤២- តើក្រដាសតូចមានគំរូដូចម្តេចទៅ ?
៤៣- តើ Bloc note មានគំរូដូចម្តេចទៅ ?
៤៤- តើសាលកបត្រមានគំរូដូចម្តេចទៅ ?
៤៥- អ្វីទៅជារបាយការណ៍ ?
ចម្លើយ
៤១- ការបំពេញខ្លឹមសារនៃក្រដាសតូចចែកចេញដូចជា ៖
១- កម្មវត្ថុ ៖ គេសរសេរកម្មវត្ថុឲ្យបានខ្លីច្បាស់លាស់ ងាយយល់ ។
ឧទាហរណ៍ ៖ បើសំណុំឯកសារស្នើសុំគោលការណ៍ ដើម្បីចុះស្រាវជ្រាវនិស្សិតក្រីក្រក្នុងកម្មវត្ថុនៃក្រដាសតូច ត្រូវសរសេរថា “ ករណីសំណើរសុំអនុញ្ញាតគោលការណ៍ដើម្បីចុះស្រាវជ្រាវនិស្សិត ក្រីក្រឈ្មោះ..........នៅខេត្តកំពង់ចាម ” ។
២- ដើម្បី ៖ ត្រង់កន្លែង “ ដើម្បី ” នេះលេខា ឬនាយកខុទ្ធកាល័យ ត្រូវសរសេរថាសូមពិនិត្យ និងសម្រេចដ៏ខ្ពង់ខ្ពស់ ។
ក្រៅពីនេះ ត្រង់កន្លែងដើម្បីនេះ គេអាចសរសេរថា “ សូមជូនជ្រាបដ៏ខ្ពង់ខ្ពស់ ” ឬ “ សូមសម្រេចហត្ថលេខា ” តាមសាច់រឿងនៃសំណុំរឿង ។
កំណត់ចំណាំ
ករណីរឿងស្មុគស្មាញគេប្រើសាលកបត្រសរសេរមតិយោបល់ជូនថ្នាក់ដឹកនាំ ។ បើសំណុំរឿងមិនមានការស្មុគស្មាញទេ គេប្រើក្រដាសតូច ។ នៅលើសាលកបត្រ គេអាចធ្វើសេចក្តីសង្ខេបនៃសំណុំរឿង ឬធ្វើគំនូសបំព្រួញខ្លីច្បាស់លាស់ ដើម្បីថ្នាក់ដឹកនាំងាយស្រួលក្តាប់បញ្ហាសំខាន់ៗ នៃសំណុំរឿង។ តាមធម្មតាសាលកបត្រមានទំហំប៉ុនគ្នា នឹងប្លុកណោត (Bloc note) ។
គេអាចធ្វើសេចក្តីសង្ខេបខ្លឹមសារនៃសាលាប័ត្រ ដោយដកស្រង់ចេញពីខ្លឹមសារលិខិតដើមលិខិតភ្ជាប់នានា និងរឿងរ៉ាវផ្សេងៗទៀត ដែលមានការពាក់ព័ន្ធ ។
៤២- គំរូក្រដាសតូច
ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ
Logo
.............................
.............................
សូមគោរពជូន
ឯកឧត្តម...........................
កម្មវត្ថុ ៖ ..................................................................................................................................................
..................................................................................................................................................
.....................................................................................................................................។
ដើម្បី ៖ ........................................................................................................................................។
ដោយគោរពដ៏ខ្ពង់ខ្ពស់
រាជធានីភ្នំពេញ ថ្ងៃទី.....ខែ......ឆ្នាំ.........
ជំនួយការ ឬនាយកខុទ្ទកាល័យ
៤៣- គំរូ Bloc note
ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ
Logo
សាកលវិទ្យាល័យ.......
................................
សូមគោរពជូន
ឯកឧត្តម...........................
កម្មវត្ថុ ៖ ករណីឈ្មោះ ចាន់ ផេង គោរពស្នើសុំអាហារូបករណ៍ ថ្នាក់បរិញ្ញាបត្រ គណនេយ្យ
១កន្លែង ។
តាមកម្មវត្ថុខាងលើ ខ្ញុំបាទសូមជម្រាបជូនឯកឧត្តម ដោយក្តីគោរពថា ឈ្មោះ ចាន់ ផេង ទើបប្រលងជាប់បាក់ឌុប ឆ្នាំ២០១៨ ជាកូនកំព្រាឪពុកម្តាយ រស់នៅ ឃុំរាយប៉ាយ ស្រុកកងមាស ខេត្តកំពង់ចាម ។ តាមការពិនិត្យជាក់ស្តែង និងការបង្ហាញរបស់មតិជំនាញពិតជាសមហេតុផល ។
ខ្ញុំបាទយល់ថា គួរឯកភពតាមមតិជំនាញ ។
ដោយគោរពដ៏ខ្ពង់ខ្ពស់បំផុត
រាជធានីភ្នំពេញ ថ្ងៃទី.....ខែ......ឆ្នាំ.........
ជំនួយការ
៤៤- គំរូនៃសាលកបត្រ
ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ
Logo
សាកលវិទ្យាល័យ.......
លេខាធិការដ្ឋាន
សូមគោរពជូន
ឯកឧត្តម...........................
ខ្ញុំបាទសូមជម្រាបជូនឯកឧត្តម ដោយក្តីគោរពថា ឈ្មោះ ចាន់ ផេង បានគោរពស្នើសុំអាហារូបករណ៍ ថ្នាក់បរិញ្ញាបត្រ គណនេយ្យ ១កន្លែង ។ ឈ្មោះនេះ ទើបប្រឡងជាប់បាក់ឌុប ឆ្នាំ២០១៨ ជាកូនកំព្រាឪពុកម្តាយ បច្ចុប្បន្នរស់នៅជាមួយជីដូនចាស់ជរា នៅ ឃុំរាយប៉ាយ ស្រុកកងមាស ខេត្តកំពង់ចាម ។ តាមការពិនិត្យជាក់ស្តែង និងការបង្ហាញរបស់មតិជំនាញពិតជាសមហេតុផល ។
ខ្ញុំបាទយល់ថា គួរឯកភាពតាមមតិជំនាញ ។
ដោយគោរពដ៏ខ្ពង់ខ្ពស់បំផុត
រាជធានីភ្នំពេញ ថ្ងៃទី.....ខែ......ឆ្នាំ.........
ជំនួយការ
៤៥- របាយការណ៍ គឺជាការគ្រប់គ្រងការងារ គ្រប់ស្ថាប័ន អង្គភាពនានា ទាមទារឲ្យមានរបបប្រជុំ និងធ្វើរបាយការណ៍ចាប្រចាំ ។ ថ្នាក់ដឹកនាំអង្គភាពស្ថាប័ននានា ផ្អែកលើរបាយការណ៍ថ្នាក់ក្រោម និងផ្អែកលើព័ត៌មានដែលក្តាប់បានជាក់ស្តែង ដើម្បីធ្វើការណែនាំ និងលើកទិសដៅឲ្យថ្នាក់ក្រោមអនុវត្តន៍បន្ត ។
ដូច្នេះការធ្វើរបាយការណ៍ គឺជាការចាំបាច់ណាស់ ។