ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
គេអាចចេញលិខិតបង្គាប់ការក្នុងករណី២យ៉ាង ៖
- ចាត់តាំងមន្រ្តីមួយរូប ឬច្រើនរូបដើម្បីទៅចូលរួមប្រជុំ ឬចូលជាសមាជិកគណៈកម្មការអ្វីមួយនៅក្នុងអង្គភាព ក្រសួង ស្ថាប័ន ណាមួយ ឬបង្កើតគណៈកម្មការអ្វីមួយ ។
- ការសម្រេចដែលពាក់ព័ន្ធនឹងស្ថានភាពរបស់មន្ត្រីណាម្នាក់ (ការចាត់តាំងក្នុងមុខតំណែងត្រួត ឬការតែងតាំងបណ្តោះអាសន្ន...........................) ។
ហេតុដូច្នេះហើយ ក្នុងការប្រគល់មុខតំណែងបណ្តោះអាសន្នជូនមន្រ្តីណាម្នាក់ គេចេញលិខិតបង្គាប់ការ រួចហើយគេចេញលិខិតតែងតាំងប្រគល់មុខតំណែងជាផ្លូវការ ។
ក្រោយពេលដែលបានទទួលលិខិតបង្គាប់ការរួចហើយ សាមីជនត្រូវទទួលមុខការដែលគេបានផ្តល់ជូនជាលក្ខណៈបណ្តោះអាសន្ន ។
លិខិតបញ្ជាបេសកកម្ម គឺជាលិខិតបង្គាប់ការពិសេស ។ គេចេញលិខិតបេសកកម្មនៅពេលណាដែលគេចាត់តាំងមន្រ្តីមួយរូប ឬច្រើនរូប ដើម្បីទៅបំពេញបេសកកម្មនៅតាមបណ្តាខេត្តនានា ឬនៅបរទេស ។