សំណួរ
១. ពេលសត្វនិងរុក្ខជាតិបាត់បង់ជីវីត តើវាបង្កើតបានជាអ្វី ?
២. តើច្បាប់ចាក់បង្គរនិយាយដូចម្តេចខ្លះ ?
៣. តើសំណល់រឹងមានប្រភពមកពីកន្លែងណាខ្លះ ?
៤.ចូរអធិប្បាយវិធីប្រើប្រាស់ទឹកសាប ដោយសន្សំសំចៃ ។
៥. ចូររៀបរាប់ពីភាពខុសគ្នានៃរញ្ចួយដីតាមប្រភេទនៃចលនាផ្លាកនិង បំណាក់ស្រុត ។
ចម្លើយ
១. ពេលសត្វនិងរុក្ខជាតិបាត់បង់ជិវីត វាបង្កើតបានជាផូស៊ីល ។
២. ច្បាប់ចាក់បង្គរនិយាយថា ដើម្បីឲ្យដឹងពីអាយុរបស់សិលា គឺត្រូវសិក្សាពីលំដាប់លំដោយនៃស្រទាប់សិលា ។ ជាធម្មតា កំទេចកំណថ្មីដុះលើកំទេចកំណចាស់ ហើយវាបង្កើតបានជាស្រទាប់ ។
៣. សំណល់រឹងមានប្រភពមកលពីកន្លែង ៖
- លំនៅស្ថាន
- ទីផ្សារអគារពាណិជ្ជកម្ម មជ្ឈមណ្ឌលផ្គត់ផ្គង់ស្បៀងអាហារ សណ្ឋារគារ ភោជនីយដ្ឋាន ហាងទំនិញ តំបន់ទេសចរណ៍...។
៤. អធិប្បាយវិធីប្រើប្រាស់ទឹកសាប ដោយសន្សំសំចៃ៖
- ត្រូវកាត់បន្ថយការងូតទឹក
- កែសម្រួលបង្គន់ចាស់ៗ ដែលប្រើប្រាស់ទឹកច្រើន
- លាងបន្លែក្នុងចានធុនធំចៀសវាងបង្ហូរទឹកពីរ៉ូប៊ីនណេផ្ទាល់
- ផ្សព្វផ្សាយដល់សាលារៀន និងសហគមន៍ឲ្យបានយល់
- បិតក្បាលរ៉ូប៊ីនណេឲ្យបានជិតល្អ
- ប្រមូលចានដែលប្រឡាក់រកង្វក់ឲ្យអស់សិន រួចលាងតែម្តង
- បោកសម្លៀកបំពាក់ត្រូវដាក់ទឹកឲ្យល្មមទៅនិងបរិមាណសម្លៀកបំពាក់...។
៥. ភាពខុសគ្នានៃរញ្ជួយដី តាមប្រភេទនៃចលនាផ្លាកនិងបំណាក់ស្រុតគឺ ៖
- ចលនាជ្រួស កើតឡើងនៅកន្លែង ដែលផ្លាកពីររអិលប៉ះគ្នា បង្កើតបានជាបំណាក់ស្រុតជ្រួស ។ ផ្ទាំងសំបកផែនដីរអិលប៉ះគ្នាតាមទិសដៅផ្តេក ហើយបណ្តាលឲ្យមានរញ្ចួយដី មធ្យម និងរាក់ ។
- ចលនាជំនួសគ្នា កើតនៅត្រង់កន្លែងផ្លាកពីរុញគ្នា ។ ចលនានេះបង្កើតឲ្យមានបំណាក់ស្រុតបញ្ច្រាស ។ ផ្ទាំងសំបកផែនដីរុញផ្ទុបគ្នា តាមទិសបញ្ឈរតាមបណ្តោយបំណាក់ស្រុត បញ្ច្រាស និងបណ្តាលឲ្យមានរញ្ជួយដីខ្លាំងនិងជ្រៅ ។
- ចលនាបែកចេញពីគ្នា កើតឡើងនៅកន្លែងផ្លាកពីរទាញគ្នា ។ ចលនាបែបនេះបង្កើតឲ្យមានបំណាក់ស្រុតធម្មតាផ្ទាំងសំបកផែនដីទាញចេញពីគ្នារអិលតាមទិសបញ្ឈរតាមបណ្តោយ បំណាក់ស្រុត ធម្មតានិងបណ្តោយឲ្យមានរញ្ជួយខ្សោយនិងរាក់ ។
វិញ្ញាសាទី៥