ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សំណួរ
១. តើនានាភាពនៃជីវៈចម្រុះមានអ្វីខ្លះ ?
២. តើបរិស្ថានជាអ្វី ? មានប៉ុន្មានផ្នែក ? ចូរពណ៌នា ។
៣. តើមានកត្តាអ្វីខ្លះដែលបណ្តាលឲ្យ មានការប្រែប្រួលអាកាសធាតុ ?
៤. ចូររៀបរាប់ពីផលប៉ះពាល់ “ នៃការបំពុលខ្យល់លើសុខភាពមនុស្ស “ ។
៥. ចូររៀបរាប់ពីភាពខុសគ្នានៃព្រំខ្យល់ក្តៅនិងព្រំខ្យល់ត្រជាក់ ?
ចម្លើយ
១. នានាភាពនៃជីវៈចម្រុះមានដូចជា សត្វ រុក្ខជាតិ មីក្រូសារពាង្គកាយ និងរូបធាតុ សែន ព្រមទាំងស្ថានប្រព័ន្ធផងដែរ ។
២. បរិស្ថានជា ដែលនៅព័ទ្ធជុំវិញខ្លួនយើងរួមទាំងខ្លួនយើងមានដូចជា មនុស្ស សត្វ ធម្មជាតិទាំងឡាយជាដើម ។ គេចែកបរិស្ថានជាពីរផ្នែកគឺ ៖
៣. អ្នកវិទ្យាសាស្រ្តមិនទាន់កំណត់បានជា កត្តាដែលធ្វើឲ្យប៉ះពាល់ដល់ការ ប្រែប្រួលអាកាសធាតុនៅឡើយទេ តែបើតាម ការសង្កេតវាអាចបណ្តាលមកពីការកើនឡើងនៃ ឧស្ម័នផ្ទះកញ្ចាក់ ការបំផ្លាញស្រទាប់អូសូន និងការកើនឡើងយ៉ាងច្រើនៃចំនួនប្រជាជន ដែលបានការប្រើប្រាស់នូវធនធានធម្មជាតិកាន់តែច្រើន ម៉្យាងទៀតមនុស្សបានប្រើប្រាស់ និងបញ្ចេញសារធាតុគីមីពុលផ្សេងៗដែលប៉ះពាល់ការប្រែប្រួលអាកាសធាតុ ឬអាកាសធាតុប្រែប្រួលអាចបណ្តាលមកពីការវិវត្តរបស់ធម្មជាតិឬយ៉ាងណា ។
៤. កត្តាដែលធ្វើឲ្យមានការបំពុលខ្យល់មាន ៖
៥. ព្រំខ្យល់ក្តៅនិងព្រំខ្យល់ត្រជាក់ខុសគ្នាដូចជា ៖ ព្រំខ្យល់ក្តៅ ព្រំខ្យល់ក្តៅកើនឡើងនៅពេលម៉ាស់ខ្យល់ក្តៅបានជួប និងបក់ពីលើម៉ាស់ខ្យល់ត្រជាក់ជាទូទៅព្រំខ្យល់ក្តៅនាំភ្លៀងនិងរលឹមមកជាមួយផង ។ បន្ទាប់ពីព្រំនេះទៅផុតធាតុអាកាសប្រែក្តៅនិងសរឡះហើយក្តៅ ព្រមខ្យល់ត្រជាក់ម៉ាស់ខ្យល់ត្រជាក់ជួបនិងចូលជំនួសម៉ាស់ខ្យល់ក្តៅ ព្រោះខ្យល់ត្រជាក់ធ្ងន់ធ្វើចលនាក្រោមខ្យល់ក្តៅស្រាលនិងរុញវាឡើងលើ ។ ព្រមខ្យល់ត្រជាក់អាចធ្វើចលនាលឿន បង្កឲ្យមានព្យុះភ្លៀង ភ្លៀង ឬព្រិល ។ ធាតុអាកាសត្រជាក់តែងតែកើតឡើងនៅតាមព្រំខ្យល់ត្រជាក់ ព្រោះខ្យល់ក្តៅត្រូវបានរុញចេញ ឆ្ងាយពីផ្ទៃផែនដី ។