Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
រដ្ឋបាល
2019-05-16 09:56

ទម្រង់នៃកំណត់ហេតុរួមមានបីផ្នែកគឺ ចំណែកដើម អត្ថបទ និងរូបមន្តបញ្ចប់ ។

            ១- ចំណែកដើម ក្បាលលិខិត ចំណង់ជើង ។

            ២- អត្ថបទ អាចប្រែប្រួលទៅតាមប្រភេទកំណត់ហេតុ ។ កំណត់ហេតុប្រជុំ កំណត់ហេតុព្រឹត្តិការណ៍ ការពិនិត្យកត់ត្រា ត្រូវបានរៀបរៀងជាអត្ថបទខុសៗគ្នា ដូចតទៅ ៖

            ក- កំណត់ហេតុប្រជុំ

            សេចក្តីផ្តើមអត្ថបទ គេនិយមធ្វើឃ្លាសេចក្តីផ្តើមវែង ដើម្បីបញ្ជាក់ព័ត៌មានចាំបាច់ឲ្យបានគ្រប់គ្រាន់ ក្នុងបំណងឲ្យអ្នកអានដឹងអំពីការប្រជុំ ។

            ឧទាហរណ៍ ៖ គេត្រូវប្រាប់កាលបរិច្ឆេទ និងម៉ោងប្រជុំ ទីកន្លែងប្រជុំ កម្មវត្ថុនៃការប្រជុំសមាសភាព ។

            - កាលបរិច្ឆេទ នៃការប្រជុំ គេនិយមប្រើជាញឹកញាប់នូវរូបមន្ត ដូចខាងក្រោម ៖

“ ឆ្នាំពីរពាន់ប្រាំពីរ ខែមិថុនា ថ្ងៃទីមួយ វេលាម៉ោង ប្រាំបី “ (គេសរសេរជាតួអក្សរទាំងអស់)

            - កន្លែងប្រជុំ ៖ ត្រូវសរសេរទីកន្លែងប្រជុំ បើមានអគារច្រើន គេប្រាប់ឈ្មោះអគារប្រជុំជួនកាលគេប្រាប់លេខបន្ទប់ទៀត ។

            ឧទាហរណ៍ ៖.............ប្រព្រឹត្តទៅនៅអគារ....បន្ទប់........នៃក្រសួង...............

            - កម្មវត្ថុ នៃកិច្ចប្រជុំ ៖ គេត្រូវសរសេរកម្មវត្ថុ នៃកិច្ចប្រជុំ ឬរៀបវារៈប្រជុំ ។

            ឧទាហរណ៍ ៖

            ..............................ដើម្បីពិនិត្យពិភាក្សាបញ្ហា...............................ប្រសិនបើកម្មវត្ថុ នៃការប្រជុំមានច្រើន គេត្រូវសរសេរបង់លេខដូចរបាយការណ៍ដែរ ឬធ្វើបញ្ជីរបៀបវារៈនៃកិច្ចប្រជុំដោយឡែកពីកំណត់ហេតុ រួចគេភ្ជាប់បញ្ជីនេះ មកជាមួយកំណត់ហេតុ ។

          ឧទាហរណ៍ ៖

            ដើម្បីពិនិត្យបញ្ហាដែលមានចែងក្នុងរបៀបវារៈជូនភ្ជាប់ ។

            គេត្រូវសរសេរសមាសភាពចូលរួមប្រជុំ ក្នុងកំណត់ហេតុ តាមរបៀបដូចខាងក្រោម ៖

លោក........................................សាកលវិទ្យាធិការ....................            ប្រធាន

លោក............................................នាយក.........................                    អនុប្រធាន

លោក.................................ប្រធានការិយាល័យ....................                 សមាជិក

លោក.....................................ប្រធានផ្នែក.......................                      សមាជិក

លោក..................................................................................                  លេខាធិការ

          អវត្ថមាន ៖

            ត្រូវចែកឲ្យដាច់រវាងអ្នកអវត្តមានមូលហេតុ និងអវត្តមានគ្មានមូលហេតុ ។

            គេអាចសរសេរឃ្លាដូចខាងក្រោម ៖

            មន្រ្តី ឬសមាជិកដែលសុំការអនុញ្ញាតមិនបានចូលរួមប្រជុំ

            លោក ...សុក..........................................ជាប់ភារកិច្ច

            លោក....ខ..............................................ឈឺ

          អវត្តមានគ្មានមូលហេតុ ៖

            លោក សៅ..............................................

            បើមានឥស្សរៈជនខ្លះ ដែលចូលរួមប្រជុំមានលក្ខណៈឯកជន ឬលក្ខណៈសង្កេតការ គេអាចប្រើរូបមន្តដូចខាងក្រោម៖

            អញ្ជើញចូលរួមប្រជុំដែរ ប៉ុន្តែពុំមានសិទ្ធិសម្រេច ៖

            លោក ច.......................................................

          អត្ថបទ

            គេចាប់ផ្តើមសរសេរអត្ថបទ នៃកំណត់ហេតុ ដោយត្រូវបង្ហាញអំពីការបើកសម័យប្រជុំ

          ឧទាហរណ៍ ៖

            “ ប្រធានអង្គប្រជុំបានមានមតិស្វាគមន៍........................................................ឬជាកិច្ចចាប់ផ្តើម លោកប្រធានអង្គប្រជុំ......................................... ” ឃ្លាចុងក្រោយប្រាប់ការបញ្ចប់សម័យប្រជុំ ។

          ឧទាហរណ៍ ៖

            បញ្ហាទាំងអស់ដែលមានចែងក្នុងរបៀបវារៈ ត្រូវបានអង្គប្រជុំពិនិត្យល្អិតល្អន់ និងបានសម្រេចដូចតទៅ.................................................។

            សម័យប្រជុំត្រូវបានបញ្ចប់នៅម៉ោង........................................។ ឬបញ្ហាលើកឡើងក្នុងអង្គប្រជុំ តម្រូវឲ្យមានការពិនិត្យស៊ីជំរៅ ប្រធានបានផ្អាកការប្រជុំនៅម៉ោង...........................នឹងកោះអញ្ជើញសមាជិកទាំងអស់ប្រជុំម្តងទៀតនៅថ្ងៃទី.........................ម៉ោង..................................។

          ខ- កំណត់ហេតុនៃព្រឹត្តិការណ៍ និងការពិនិត្យកត់ត្រា

            ឃ្លាផ្តើមសេចក្តី រួមមានខ្លឹមសារដូចតទៅ ៖

- កាលបរិច្ឆេទ

- ឈ្មោះនៃភ្នាក់ងារ ធ្វើកំណត់ហេតុ

- រូបមន្តនៃការពិនិត្យ

គេប្រើរូបមន្តដូចខាងក្រោម ៖ ឆ្នាំពីរពាន់ដប់ប្រាំបី ខែ...ថ្ងៃទី.........ម៉ោង..........ខ្ញុំឈ្មោះ.......ប្រធានការិយាល័យរដ្ឋបាល នៃ..................................បានពិនិត្យដូចខាងក្រោម​ ៖ ...................................................................

អត្ថបទ ៖ មានបីផ្នែក

- មន្ត្រីត្រូវអធិប្បាយជាបឋមនូវកាលៈទេសៈ ដែលនាំឲ្យមានការធ្វើកំណត់ហេតុ ឬការពិនិត្យកត់ត្រា

- មន្ត្រីត្រូវសរសេរនូវហេតុការណ៍ដែលខ្លួនបានឃើញផ្ទាល់ភ្នែក

- បើសិនជាត្រូវសួរសាក្សីផ្សេងទៀត ត្រូវបង្ហាញអត្តសញ្ញាណ នៃសាក្សីទាំងនោះ និងកត់ត្រានូវការរៀបរាប់របស់សាក្សីនោះ ។

​​            ៣- រូបមន្តបញ្ចប់

- ការចុះហត្ថលេខា

ក- កំណត់ហេតុប្រជុំ ៖ លេខាកត់ត្រា និងប្រធានអង្គប្រជុំជាអ្នកចុះហត្ថលេខា លើកំណត់ហេតុប្រជុំ ។

ខ- កំណត់ហេតុព្រឹត្តិការណ៍ និងការពិនិត្យកត់ត្រា

ត្រូវសរសេរមុខងារ និងឈ្មោះអ្នកធ្វើកំណត់ហេតុ តាមបែបដូចខាងក្រោម ៖

​​​​​                                                                                                                                                 ប្រធានការិយាល័យ......

                                                                                                                                                              (ឈ្មោះ)

 

            - កន្លែងទទួល

            កំណត់ហេតុត្រូវបានចែកជូនទៅសាមីជន ឬអង្គភាពពាក់ព័ន្ធ ។ ដូច្នេះគេត្រូវចុះកន្លែងទទួលតាមរូបមន្ត ដូចខាងក្រោម ៖

កន្លែងទទួល 

-...........................

-...........................


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login