សំណួរ
១. ហេតុអ្វីបានជាខ្យល់មិនបក់ត្រង់ ពីមណ្ឌលសម្ពាធខ្លាំងទៅមណ្ឌលសម្ពាធខ្យល់ ?
២. ហេតុអ្វីបានជាមានពពកខ្លះបង្កើតបានជាតំណកទឹកហើយខ្លះទៀត បង្កើតបានជាទឹកកកគ្រីស្គាល់ ?
៣. រៀបរាប់ពីលក្ខណៈអាកាសធាតុនៅប្រទេសកម្ពុជា ។
៤. តើសមាសធាតុសំខាន់ៗនៃបរិយាកាសភពផែនដីមាន អ្វីខ្លះ ? ហើយមានប៉ុន្មានភាគរយនៃសមាសធាតុសរុប ?
៥. តើជំនោរសមុទ្រនិងជំនោរទ្វីបកើតឡើងដូចម្តេច ?
ចម្លើយ
១. បានជាខ្យល់មិនបក់ត្រង់ពីមណ្ឌលមានសម្ពាធខ្លាំងមកមណ្ឌលមានសម្ពាធខ្សោយ ពីព្រោះខ្យល់តែងតែទៅរេទៅតាមកម្លាំង ផែនដីវិល ។
២. បានជាពពកខ្លះបង្កើតបានជាដំណក់ទឹកនិងខ្លះទៀតបង្កើតបានជាដុំទឹកកកគ្រីស្គាល់ពី ព្រោះវាអាស្រ័យទៅនិងសីតុណ្ហភាពនៃពពកបើកាលណាសីតុណ្ហភាពពពកចុះត្រជាក់ខ្លាំងវាបណ្តាលឲ្យចំហាយនៅក្នុងពពក កកក្លាយជាទឹកកកគ្រីស្គាល់ ។
៣. លក្ខណៈអាកាសធាតុប្រទេសកម្ពុជា ជាអាកាសធាតុត្រូពិចមុសុងក្តៅហើយសើម ។ គេឃើញមានរដូវពីរសំខាន់ៗគឺ
- រដូវប្រាំង ក្តៅហើយសើម ហើយវាចែកជាពីរគឺ ខែវិច្ឆិកាដល់ខែមករារដូវហើយត្រជាក់ស្រួល និងពីរខែកុម្ភៈដល់ខែមេសារដូវក្តៅពិបាករស់នៅ ។
- រដូវវស្សា សើមហើយមានភ្លៀងច្រើន វាចាប់ផ្តើមពិខែឧសភាដល់ខែតុលា ។
៤. សមាសធាតុសំខាន់ៗនៃបរិយាកាសផែនដីមាន ៖
- អាសូតមាន ៧៨%នៃមាឌបរិយាកាសសរុប
- អុកស៊ីសែន មាន២១%នៃមាឌបរិយាកាសសរុប
- ឧស្ម័នផ្សេងៗ មានដូចជា ឧស្ម័នកាបូនិច អាកុងណេអុង អេល្យូម មេតាន គ្រីបតុង និងអ៊ីដ្រូសែន មានប្រហែល ១%នៃមាឌបរិយាកាសសរុប ។
- ចំហាយទឹក មានតិចតួចក្នុងបរិយាកាសផែនដី ។
៥. ជំនោរសមុទ្រ និងជំនោរទ្វីបកើតឡើងដូចដោយ ៖
- សារជំនោរសមុទ្រ កើតឡើងពេលផ្ទៃដីមានកម្តៅបង្កើត បានជាខ្យល់ក្តៅសា្រលហោះឡើងលើ បណ្តាលឲ្យមានសម្ពាធខ្សោយជាងខ្យល់សមុទ្រ ដែលត្រជាក់និងមានសម្ពាធខ្លាំងធ្វើឲ្យខ្យល់ធ្វើចលនាពីសមុទ្រទៅកាន់ទ្វីបបង្កើតបានជាជំនោរសមុទ្រ ។
- ជំនោរទ្វីប កើតឡើងពីខ្យល់នៅលើទ្វីបពេលយប់ចុះត្រជាក់ ជាងខ្យល់នៅក្នុងមហាសមុទ្រជាហេតុបណ្តាលឲ្យមានសម្ពាធខ្លាំងនៅលើទ្វីប និងសម្ពាធខ្សោយនៅលើមហាសមុទ្រធ្វើឲ្យមានខ្យល់បក់ពីទ្វីបចុះមកមហាសមុទ្រវិញបង្កើតបានជាជំនោរទ្វីប ។
- ខ្យល់បក់ បណ្តាលមកពីកម្តៅ មិនស្មើគ្នានៅលើផែនដី ។ បម្រែបម្រួលកម្តៅនេះបង្កើតឲ្យមានក្រវាត់សម្ពាធនៅរៀងរាល់ប្រហែល ៣០ម្តងខ្យល់និងទឹកធ្វើចលនាវេរ ( កោង ) ដោយសារឥទ្ធិពល កូរីយ៉ូលីស ។
- ខ្យល់បក់នៅលើផែនដីមានពីរប្រភេទ គឺខ្យល់បក់ប្រចាំទីនិងខ្យល់បក់ ប្រចាំតំបន់ ។
- មានតំបន់ស្ងប់ខ្យល់ពីរស្ថិតនៅជុំវិញអេក្វាទ័រ និងរយៈទទឹង ៣០ ។ ចរន្តសេតស្រ្តីមមិនត្រូវបានគេចាត់ទុកជាខ្យល់ បក់ប្រចាំតំបន់ទេ ព្រោះមានទិសដៅពុំទៀងទាត់ ។
វិញ្ញាសាទី៨