Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

១. តើបក្សីនិង​ល្មូនបានវិវត្តនៅក្នុងសម័យកាលណា ?

២. ចូររៀបរាប់ពីឥទ្ធិពលបីយ៉ាង នៃសកម្មភាពមនុស្សទៅលើបរិស្ថាន ?

. តើបន្ទុះភ្នំភ្លើងកើតមកពីអ្វី​ ?

៤. តើផែនដីមានទំហំប៉ុនណា ?

៥.  តើគេចែកអាយុផែ​នដីដូចម្តេច ?​

ចម្លើយ

១. បក្សីនិង​ល្មូនបានវិវត្តនៅក្នុងសម័យ សូរ៉ាស៊ិចក្នុង ស័កមេសូសូអ៉ិច ។

២. ឥទ្ធិពលបីយ៉ាងនសកម្មភាពមនុស្សទៅលើបរិស្ថានដូចជា ៖មនុស្សទាញយកធនធានពីបរិស្ថានមនុស្សបញ្ចេញចោលរបស់ខ្លះទៅក្នុងបរិស្ថានវិញមនុស្សជំនួសបរិស្ថានធម្មជាតិដោយផ្សេងអ្វីមួយទៀត ។

៣. នៅក្នុងជម្រៅផែនដីមានសីតុណ្ហភាពយ៉ាងខ្ពស់។ដោយសារកម្ដៅឡើងខ្ពស់បានធ្វើអោយថ្មនិងរូបធាតុទាំងឡាយរលាញចូលគ្នាក្លាយជាភ្លើង ។ ភ្លើងនេះបានផ្ទុះចេញមកក្រៅត្រង់សំបកផែនដីស្តែង យើងហៅថា “ភ្នំភ្លើង” ។ ភ្នំភ្លើងតែបញ្ចេញសកម្មភាពបន្តនៅពេលណារូបធាតុទាំងឡាយបន្តចំហេះឥតដាច់​ ។

៤. ផែនដីមានរាងមូលដូចអេលីបសូអ៊ីតហើយប៉ូលទាំងពីរជាបាត ។ មួយជុំខ្សែអេក្វាទ័រមានប្រវែង ៤០០៧៦គីឡូម៉ែត្រចំណែកមួយជុំខ្សែបណ្តោយមានប្រវែង៤០០០៧គីឡូម៉ែត្រ ។ ផ្ទៃដណ្តាប់ជុំវិញផែនដីមានទំហំ ៥១០ ១០០ ០០០គីឡូម៉ែត្រការេ ។ ផ្ទៃដីផុសមាន ១៤៩ ៤០០ ០០០ គីឡូម៉ែត្រការេ ត្រូវជា ២៩% និងផ្ទៃសមុទ្រមាន ៣៦០ ៧០០ ០០០គីឡូម៉ែត្រការេ ត្រូវជា៧១% ។​ពីផែនដីទៅព្រះចន្ទមានចំងាយ ៣៨៤ ៣៦៥ គីឡូម៉ែត្រ ។

៥. គេចែកអាយុផែនដីបានដោយសារ ​ការវិវត្តរ​បស់ស័កមានដូចជា ៖

  • ស័កប៉ាលេអូសូអ៉ីច (Palozoic Era) មាន៦សម័យកាលគឺ កំប្រ៊ីយាង អរដូវីស៊្យាង ស៊ីឡូរ្យាង ដេវូនីញាង កាបូនីផែ និងពែមីញាង ។
  • ស័កមេសូសូអ៉ីច (Mesozoic Era) មានសម័យទ្រីយ៉ាសសូវ៉ាស៊ិច និងកាលសម័យក្រេតាសេ ។
  • ស័កសេណូសូអ៉ីច ( Cenozoic Era) វាមានពីរសម័យកាលគឺ ទែត្យារី និងក្វាទែណា​រី ។

វិញ្ញាសាទី៦



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login