Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
រដ្ឋបាល
2019-05-16 10:21

ទម្រង់នៃលិខិតបង្គាប់ការ និងលិខិតបញ្ជាបេសកកម្ម គឺអង្គភាពដែលទទួលបន្ទុកធ្វើលិខិតបង្គាប់ការ និងលិខិតបញ្ជាបេសកកម្ម គេច្រើនបោះពុម្ពរួចស្រេចនូវខ្លឹមសាររួម ដោយទុកចន្លោះសម្រាប់បំពេញខ្លឹមសារដោយឡែក ។

          លិខិតបង្គាប់ការ និងលិខិតបញ្ជាបេសកកម្មរួមមានបីផ្នែក ៖

- ចំណែកដើម

- ខ្លឹមសារ

- រូបមន្តបញ្ចប់

១- ចំណែកដើម ៖

ក- ក្បាលលិខិត

ខ- ចំណងជើង

គ- យោង ៖ បើលិខិតបង្គាប់ការ និងលិខិតបញ្ជាបេសកកម្មនោះ ជាការអនុវត្តបទបញ្ញត្តិ នៃលិខិតបទដ្ឋានណាមួយ ត្រូវយកលិខិតបទដ្ឋាននោះធ្វើជាឯកសារយោង ។

ឧទាហរណ៍ ៖

   - យោងព្រះរាជក្រឹត្យលេខ....................ចុះថ្ងៃទី...........ស្តីពីការ....................

ឬ- យោងអនុក្រឹត្យលេខ......................ចុះថ្ងៃទី.............ស្តីពី..........................

ឬ- យោងប្រកាសលេខ..................ចុះថ្ងៃទី................ស្តីពី...........................

  • បើសិនជាគំនិតផ្តើមលិខិតបង្គាប់ការ  ឬលិខិតបញ្ជាបេសកកម្មចេញមកពីមន្ត្រី ដែលជាអ្នកចុះហត្ថលេខាលិខិតបង្គាប់ការ ឬលិខិតបញ្ជបេសកកម្ម អ្នករៀបរៀងលិខិតនោះ ត្រូវយោងលើការចាំបាច់របស់ក្រសួង ស្ថាប័ន ឬអង្គភាព ។ គេត្រូវសរសេរដូចខាងក្រោម ៖

   - តាមការចាំបាច់របស់ក្រសួង

ឬ- តាមការចាំបាច់របស់រាជធានី-ខេត្ត

២- ខ្លឹមសារ

លិខិតបង្គាប់ការ និងលិខិតបញ្ជបេសកកម្ម ត្រូវមានខ្លឹមសារជាសារវ័ន្ត ២ចំណុច ​​៖

កម្មវត្ថុនៃបង្គាប់ និងមន្រ្តីដែលពាក់ព័ន្ធ ។

            អត្ថបទដែលធ្លាប់ប្រើញឹកញាប់ច្រើនមានខ្លឹមសារដូចខាងក្រោម ៖

          ក- ចំពោះលិខិតបង្គាប់ការ

  • គំរូទី១ ៖ ការបង្កើតគណៈក​ម្មការ ៖ លិខិតបង្គាប់ការ ស្តីពីការបង្កើតគណៈកម្មការ រួមមានបីកថាខ័ណ្ឌ ៖

- កថាខ័ណ្ឌទី១ ៖ ចែងអំពីកម្មវត្ថុ នៃការបង្កើតគណៈកម្មការ បានសេចក្តីថា ជាឈ្មោះនៃបេសកកម្ម ឬភារកិច្ចដែលគេប្រគល់ឲ្យគណៈកម្មការ ។ ជាញឹកញាប់កថាខ័ណ្ឌទី១នេះ គេនិយមចាប់ផ្តើមដោយសេចក្តីដូចខាងក្រោម ៖

      “ ត្រូវបានបង្កើតគណៈកម្មការមួយសម្រាប់ទទួលបន្ទុក....................................... “

- កថាខ័ណ្ឌទី២​ ៖ ចែងអំពីសមាសភាពគណៈកម្មការ ដែលជានិច្ចជាកាលត្រូវមានប្រធាន និងជួនកាលមានអនុប្រធានគណៈកម្មការ និងត្រូវមានសមាជិកមួយចំនួន ព្រមទាំងមានសមាជិកមួយរូបទៀត ជាលេខាធិការ ។

      ក្នុងការរាយឈ្មោះ សមាសភាពគណៈកម្មការ ត្រូវអនុវត្តតាមការណែនាំដូចតទៅ ជាបឋមត្រូវសរសេរឈ្មោះមន្រ្តីដែលត្រូវចាត់តាំងជាសមាសភាពគណៈកម្មការ បន្ទាប់មកចុះតំណែងរបស់មន្ត្រីទាំងនេះ ។

      ឧទាហរណ៍ ៈ ជាប្រធាន ជាអនុប្រធាន ជាសមាជិក ជាលេខាធិការ មុននឹងសរសេរឈ្មោះ ត្រូវគូសទាញមួយ “ - ” ។

      គេត្រូវរាយឈ្មោះ សមាសភាពគណៈកម្មការពីលើចុះក្រោម​ ដូចខាងក្រោមនេះ ៖

      + លោក ក (មុខងារ)               ប្រធាន

      + លោក ខ (មុខងារ)               អនុប្រធាន

      + លោក គ (មុខងារ)               សមាជិក

      + លោក ឃ (មុខងារ)              សមាជិក

      + លោក ង (មុខងារ)               លេខាធិការ

      - កថាខ័ណ្ឌចុងក្រោយ ៖ ទីកន្លែង និងកាលបរិច្ឆេទប្រជុំលើកទី១ គឺអាស្រ័យលើប្រធានគណៈកម្មការជាអ្នកសម្រេច ។ គេអាចសរសេរដូចខាងក្រោម ៖

“ គណៈកម្មការនឹងធ្វើការប្រជុំនៅក្រសួង..................តាមការអញ្ជើញរបស់ប្រធាន ។ “

  • គំរូទី២ ៖ ការចាត់តាំងមន្ត្រីមួយរូបដើម្បីចូលរួមប្រជុំ ឬសិក្ខាសាលា ៖

លិខិតបង្គាប់ការដែលមានកម្មវត្ថុពាក់ព័ន្ធនឹងការចាត់តាំងមន្រ្តីមួយរូប ដើម្បីចូលរួមប្រជុំ គេត្រូវសរសេរដូចខាងក្រោម ៖

- ឈ្មោះមន្រ្តីដែលត្រូវបានចាត់តាំង

-​ មុខងារ

- កម្មវត្ថុ នៃការប្រជុំ

- កាលបរិច្ឆេទ និងទីកន្លែងប្រជុំ ។

រូបមន្តដូចខាងក្រោម ត្រូវបានគេនិយមប្រើគឺ ៖

            “ លោក ក (មុខងារ) ត្រូវបាន​ចាត់តាំងឲ្យអញ្ជើញចូលរួម ក្នុងការប្រជុំស្តីអំពី...........ដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃ...ខែ...ឆ្នាំ...ម៉ោង...........នៅក្រសួង.............(បន្ទប់) ។ “

  • គំរូទី៣ ៖ ការចាត់តាំងមន្រ្តីមួយរូប ឬច្រើនរូបជាសមាជិកគណៈកម្មការអ្វីមួយ ៖

លិខិតបង្គាប់ការ ស្តីពីការចាត់តាំងមន្ត្រីមួយរូប ឬច្រើនរូប ចូលជាសមាជិកគណៈកម្មការអ្វីមួយរួមមាន ចំណុចដូចខាងក្រោម ៖

            - ឈ្មោះមន្ត្រីដែលតត្រូវចាត់តាំង

            - មុខងារ

            - ភារកិច្ចរបស់គណៈកម្មការ ។

            រូបមន្តដូចខាងក្រោម ត្រូវបានគេនិយមប្រើគឺ ៖

លោក ក (មុខងារ) ត្រូវ​បានចាត់តាំងជាតំណាងក្រសួង.................ឬ (នាយកដ្ឋាន...............) ក្នុងគណៈកម្មការទទួលបន្ទុក................................................។

  • គំរូទី៤ ៖ ការចាត់តាំងមន្រ្តីមួយរូប  ឲ្យបំពេញមុខងារត្រួត ៖

អត្ថបទលិខិតបង្គាប់ការ ស្តីពីការចាត់តាំងមន្ត្រីមួយរូបឲ្យបំពេញមុខងារត្រួត រួមមានចំណុចដូចខាងក្រោម ៖

- ឈ្មោះមន្រ្តីជាសាមីជន

- មុខងារបច្ចុប្បន្ន

- មុខងារត្រួត ដែលត្រូវប្រគល់ឲ្យបំពេញ

- មូលហេតុ (អាចប្រាប់មូលហេតុក៏បាន ឬមិនបាច់ប្រាប់ក៏បាន)

- ការបរិច្ឆេទ ដែលត្រូវចាប់ផ្តើមបំពេញមុខងារត្រួត ។

ឧទាហរណ៍ ៖

លោក ក (មុខងារ) ត្រូវបានចាត់តាំងឲ្យទទួលបន្ទុកន្ថែម លើមុខងារបច្ចុប្បន្ននូវមុខងារជា..............................(មុខងារត្រួត) ដោយមូលហេតុ..................................ឬ(ដោយការអវត្តមានរបស់លោក..........................) ។

          ខ- ចំពោះលិខិតបញ្ជាបេសកកម្ម

ខ្លឹមសារនៃលិខិតបញ្ជាបេសកកម្ម រួមមាន២កថាខ័ណ្ឌ ៖

- កថាខ័ណ្ឌទី១ ៖ ត្រូវបញ្ជាក់អំពីកាលបរិច្ឆេទ និងកម្មវត្ថុនៃបេសកកម្ម និងឈ្មោះមន្ត្រីមុខងារដែលត្រូវចាត់តាំងឲ្យទៅបំពេញបេសកកម្ម ។ ក្នុងករណីមានតែមន្រ្តីមួយរូប ត្រូវបានចាត់ឲ្យទៅបំពេញបេសកកម្ម ឈ្មោះមន្រ្តីនោះត្រូវបានចុះនៅខាងដើមឃ្លា ។ ផ្ទុយទៅវិញ បើត្រូវចាត់តាំងមន្រ្តីច្រើនរូប ឲ្យចុះបំពេញបេសកកម្ម ឈ្មោះមន្រ្តីទាំងនោះត្រូវដាក់នៅក្រោម បន្ទាប់ពីកម្មវត្ថុនៃេបសកកម្ម ។

ឧទាហរណ៍ ៖

ករណីទី១ ៖ “ លោក ក (មុខងារ) ត្រូវបានចាត់តាំងឲ្យទៅកាន់..............................(ទីកន្លែងដែលត្រូវបំពេញបេសកកម្ម) នៅថ្ងៃទី.......ខែ....................ឆ្នាំ..............ដើម្បី........................................(កម្មវត្ថុនៃបេសកកម្ម) ”

ករណីទី២ ៖ មន្រ្តីដែលមានរាយនាមដូចខាងក្រោម ត្រូវបានចាត់តាំងឲ្យទៅកាន់.........................................................

............................................................នៅថ្ងៃទី.........ខែ............ឆ្នាំ............ដើម្បី.......................................

            - លោក ក (មុខងារ)

            - លោក ខ (មុខងារ)

      - កថាខ័ណ្ឌទី២ ៖ ត្រូវបញ្ជាក់អំពីដំណើរការនៃបេសកកម្ម កាលបរិច្ឆេទ ពេលម៉ោងចេញដំណើរ កាលបរិច្ឆេទត្រឡប់មកវិញ (បើដឹងមិនច្បាស់គេប្រើរូបមន្ត ចប់បេសកកម្ម) មធ្យោបាយធ្វើដំណើរ ។ បើធ្វើដំណើរតាមរថយន្ត ត្រូវសរសេរឈ្មោះអ្នកបើកបរក្នុងលិខិតបញ្ជាបេសកកម្មផងដែរ ។

     ឧទាហរណ៍ ៖

      - ចេញដំណើរ ថ្ងៃទី..........................ម៉ោង..............................

      - កាលបរិច្ឆេទត្រឡប់វិញ.........................................................

      - មធ្យោបាយធ្វើដំណើរ..........................................................

      - អ្នកបើកបរ...........................................................................

     ៣- រូបមន្តបញ្ចប់

រូបមន្តបញ្ចប់រួមមាន២ចំណុច ៖ ការបញ្ជាក់ពាក់ព័ន្ធនឹងការចុះហត្ថលេខា កន្លែងទទួល ។

ក- ការចុះហត្ថលេខា ៖

ត្រូវសរសេរមុខងារ អ្នកចុះហត្ថលេខា​ លើលិខិតបង្គាប់ការ ឬលិខិតបញ្ជាបេសកកម្មនៅក្រោមបន្ទាត់បញ្ចប់ចន្លោះ២បន្ទាត់ ។

ឧទាហរណ៍ ៖

               រដ្ឋមន្រ្តីក្រសួង...........................

            ឬ ប្រធាននាយកដ្ឋាន...................

ខ- កន្លែងទទួល

គេចុះ “ កន្លែងទទួល “ នៅខាងឆ្វេងចន្លោះ ៤-៥បន្ទាត់បញ្ចប់អត្តបទ ។ គេសរសេរ “ កន្លែងទទួល “ ជាអក្សរតូច ប៉ុន្តែត្រូវគូសបន្ទាត់ពីក្រោម ។ ឈ្មោះកន្លែងទទួលត្រូវសរសេរពីលើចុះក្រោមតាមឋានានុក្រមពីខ្ពស់មកទាប ។ តួអក្សរដើមនៃកន្លែងទទួលនីមួយៗ ត្រូវសរសេរឲ្យស្មើគ្នាពីលើមកក្រោម ។

          ឧទាហរណ៍ ៖

                   កន្លែងទទួល

                        -................................

                        -................................

គំរូទី១

                                                                                        ព្រះរាជាណាចក្រកម្ពុជា

                                                                                     ជាតិ សាសនា ព្រះមហាក្សត្រ

Logo

.......................                                                      

លេខ................                                                              ​                                          រាជធានីភ្នំពេញ ថ្ងៃទី....ខែ....ឆ្នាំ.....

                                                                             លិខិតបង្គាប់ការ (ការបង្កើតគណៈកម្មការ)

            - យោងអនុក្រឹត្យលេខ...........................................................ចុះថ្ងៃទី.......................................................ស្តីអំពី

            .......................................................................................................................................................................

ឬ         - យោងកំណត់ហេតុប្រជុំ...............................................................................................................................

ឬ         - តាមការចាំបាច់របស់ក្រសួង....................................................................................................................

            ត្រូវបានបង្កើតគណៈកម្មការមួយទទួលបន្ទុក............................ដែកមានសមាសភាពដូចខាងក្រោម ៖

            - លោក ក....................................(មុខងារ)                 ប្រធាន

            - លោក ខ....................................(មុខងារ)                 អនុប្រធាន

            - លោក គ....................................(មុខងារ)                 សមាជិក

            - លោក ឃ....................................(មុខងារ)                លេខាធិការ

            គណៈកម្មការធ្វើការប្រជុំនៅក្រសួង.......................................................តាមការអញ្ជើញរបស់ប្រធាន ។

                                                                                                                                                 រដ្ឋមន្រ្តីក្រសួង.............

 

កន្លែងទទួល

-............................

-............................

គំរូទី២

                                                                                       ព្រះរាជាណាចក្រកម្ពុជា

                                                                                    ជាតិ សាសនា ព្រះមហាក្សត្រ

Logo

.......................                                                      

លេខ................                                                                                                        រាជធានីភ្នំពេញ ថ្ងៃទី....ខែ....ឆ្នាំ.....

                                                                                                លិខិតបង្គាប់ការ

            យោងលិខិត........................................................................................ចុះថ្ងៃទី...........ខែ....................ឆ្នាំ...........

            លោក ក.................................................................................(មុខងារ) ត្រូវបានចាត់តាំងឲ្យចូលរួមប្រជុំស្តីអំពី

..................................................................................................................................................................................

ដែលប្រព្រឹត្ត ​ទៅនៅថ្ងៃទី..............ខែ...........ឆ្នាំ.............ម៉ោង.....................................នៅក្រសួង...............................

............................(បន្ទប់លេខ............) ។

                                                                                                                                                រដ្ឋមន្រ្តីក្រសួង...............

 

កន្លែងទទួល

- ក្រសួង..........

- សាមីជន

- ឯកសារ-កាលប្បវត្តិ

គំរូទី៣

                                                                                     ព្រះរាជាណាចក្រកម្ពុជា

                                                                                  ជាតិ សាសនា ព្រះមហាក្សត្រ

Logo

ក្រសួង.............                                                     

លេខ................                                                                                                        រាជធានីភ្នំពេញ ថ្ងៃទី....ខែ....ឆ្នាំ.....

                                                                                            លិខិតបង្គាប់ការ

            - យោងអនុក្រឹត្យលេខ..........................................................................ចុះថ្ងៃទី...........ខែ....................ឆ្នាំ...........

ស្តីពីការបង្កើតគណៈកម្មការ.........................................................................................................................................

            លោក ក ..........................(មុខងារ) ត្រូវបានចាត់តាំងជាតំណាងក្រសួង...........................................................

ក្នុងគណៈកម្មការទទួលបន្ទុក..............................(ភារកិច្ចរបស់គណៈកម្មការ) ចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ ។

                                                                                                                                                រដ្ឋមន្រ្តីក្រសួង...............

 

កន្លែងទទួល

- ក្រសួង..........

- សាមីជន

- ឯកសារ-កាលប្បវត្តិ


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login