Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

១. តើការព្យាករធាតុអាកាសត្រូវបានគេផ្សព្វផ្សាយតាមរយៈអ្វីខ្លះ ?

២. តើកត្តាអ្វីខ្លះ ដែលជះឥទ្ធិពលទៅលើសម្ពាធអាកាស ?

៣. តើហេតុអ្វី បានជាគេចាត់ទុកបឹងទន្លេសាបជា ” បេតិកភណ្ឌពិភពលោក “ ។​

៤. ចូររៀបរាប់ដោយសង្ខេបពីក្រវាត់ខ្យល់បក់ប្រចាំតំបន់ទាំងបី និងទីតាំងដែលស្ថិតនៅ ។

៥. ដើម្បីទប់ស្កាត់គ្រោះថ្នាក់មកលើសុខភាពមនុស្សលើពិភពលោក ក៏ដូចជាខ្លូនយើងផ្ទាល់តើយើងអាចធ្វើកិច្ចការអ្វីខ្លះ ដើម្បីកាត់បន្ថយកាបំពុលខ្យល់ ?

ចម្លើយ

១. ការព្យាករធាតុអាកាសត្រូវបានផ្សព្វផ្សាយតាមរយៈវិទ្យុទូរទស្សន៍ ការសែត និងប្រភពផ្តល់ព័ត៌មានផ្សេងៗទៀតជាច្រើន ។

២. កត្តាដែលជះឥទ្ធិពលដល់សម្ពាធបរិយាកាសរួមមាន ៖

  • រយៈកម្ពស់
  • សីតុណ្ហភាព
  • សំណើមអាកាសបណ្តុំខ្យល់ជាដើម

៣. បានជាគេចាត់ទុ​កបឹងទន្លេសាបជាបេ​​តិកភណ្ឌពិភពលោកពីព្រោះ បឹងទន្លេសា​បបានបម្រើនិងមាននាទីយ៉ាង ​សំខាន់ដល់វិស័យសេដ្ឋកិច្ចសង្គម និងវប្បធម៌របស់ប្រជាជនយើង ហើយវាជាប្រភពនៃជិវៈចម្រុះយ៉ាងសម្បូរបែប និងជាបឹ​ងធម្មជាតិពិតៗ ។

៤. ក្រវ៉ាត់ខ្យល់តាមតំបន់ទាំងបី និងទីតាំងដែលវាស្ថិតនៅមាន ៖

  • ខ្យល់ជំនួញ ជាខ្យល់មានរយៈទទឹង ៣០ ស្ថិតនៅអេក្វាទ័រនៃអឌ្ឍគោលទាំងពីរ
  • ខ្យល់បក់ពីទិសខាងលិច ជាក្រវាត់ខ្យល់ដែលស្ថិតនៅលើអឌ្ឍគោលទាំងពីរក្នុងចន្លោះរយៈទទឹងពី ៣០ ទៅ៦០ វាបក់ពីទិសខាងលិចបក់ឆ្ពោះទៅកាន់ប៉ូលក្នុង ទិសដៅផ្ទុយពីខ្យល់ជំនួញ
  • ខ្យល់ប៉ូលបក់ពិទិសខាងកើត ជាក្រវ៉ាត់ខ្យល់ដែលលាតសន្ធឹងចាប់ពីប៉ូលមករយៈទទឹង ៦០នៃអឌ្ឍគោលទាំងពីរ ។

៥. ដើម្បីទប់ស្កាត់ គ្រោះថ្នាក់មកលើសុខភាពមនុស្សលើពីភពលោក និងរូបយើងផ្ទាល់យើងត្រូវមានវិធានការ ដូចខាងក្រោម ៖

  • កាត់បន្ថយការ ប្រើប្រាស់ប្រេងសាំង មានជាតិសំណច្រើន ប្រេងកាតមានជាតិស្ពាន់ធ័រទាបនិងរថយន្តចាស់ៗទៅតាមដងផ្លូវសារធារណៈ លើកទឹកចិត្តដល់ប្រជាជនឲ្យមានការធ្វើដំណើរតាមថ្មើរជើង និងទោចក្រយានយន្ត ។
  • ដាំដើមឈើឲ្យបានច្រើននៅតាមដងផ្លូវមមាញឹក ព្រោះវាអាចស្រូបធូលីនិងឧស្ម័នពុលផ្សេងៗ ដែលចេញពីរថយន្ត ។
  • តំបន់ឧស្សាហកម្មនិងកន្លែងចាក់សំរាម ត្រូវនៅឆ្ងាយពីទីប្រជុំជនឬទីក្រុងហើយនៅក្រោមខ្យល់ ។
  • សង់ផ្លូវធំៗនិងអគារទាបៗជៀសវាងការប្រមូលផ្តុំនូវសារធាតុពុលមានកម្រិតខ្ពស់
  • សង់បំពង់ផ្សែងចក្រដោលយប្រើប្រាស់បច្ចេកវិទ្យាកាត់បន្ថយឧស្ម័ននិងផ្សែងពុលឲ្យបានត្រឹមត្រូវ ។
  • ប្រើប្រាស់បច្ចេកវិទ្យា ទំនើបក្នុងការត្រួតពិនិត្យឧស្ម័ន ពុលទាំងឡាយ
  • អនុវត្តច្បាប់យកពន្ធលើការបញ្ចចេញឧស្ម័នពុលផ្សេង ពីសំណាក់រោងចក្រសហគ្រាស និងយាន្តយន្តចាស់ៗជាដើម ។


×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login