2019-05-20 01:45
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សំនួរ
១. តើប្រទេសចិន ធ្លាប់បានអញ្ជើញព្រះសង្ឃខ្មែរនាសម័យ ហ្វូណនឲ្យទៅជួយបកប្រែគម្ពីរព្រះត្រៃបិតក ពីភាសាសំស្ត្រឹឲ្យទៅជាភាសាចិនដែរឬទេ ?
២. តើសិលាចារឹកនៅសម័យហ្វូណនមានប៉ុន្មានផ្ទាំង ? មានឈ្មោះអ្វីខ្លះ ?
៣. តើសិលាចារឹកឈ្មោះអ្វី ដែលជាសិលាចារឹកដំបូងគេបង្អស់នៅកម្ពុជា ? នៅស.វទីប៉ុន្មាន ? នៅកន្លែងណា ?
៤. តើសិលាចចារឹកណា ដែលមានចុះកាលបរិច្ឆេទដំបូងគេនៅកម្ពុជា ? នៅឆ្នាំណា ? មានឈ្មោះអ្វី ?
៥. តើនៅចុងសម័យហ្វូណន សាសនាអ្វី ដែលមានការរីកចម្រើនជាងគេ ?
ចម្លើយ
១. ប្រទេសចិន ធ្លាប់បានអញ្ជើញព្ររះសង្ឃខ្មែរនាសម័យហ្វូណន ឲ្យទៅជួយបកប្រែគម្ពីរព្រះត្រៃបិតតក ជាភាសាសំស្រ្តឹតឲ្យទៅជាភាសាចិន អស់រយៈពេល១៦ឆ្នាំដែលរឿងនេះ មានចារឹកជាប់ក្នុងប្រវត្តិសាស្រ្តនៅក្នុងគម្ពីរព្រះត្រៃបិដកចិន ។ ព្រះសង្ឃខ្មែរមាននាម សង្ឃបាលោ , នាគសេន្ទ្រ , មន្រ្ទសេនៈ ហើយកន្លែងដែលព្រះសង្ឃខ្មែរធ្វើការ មានឈ្មោះថា ហ្វូណន ក្វាង ដែលមានន័យថា ការិយាល័យហ្វូណន ខាងត្បូង ។
២. សិលាចារឹកនៅសម័យហ្វូណន មាន៤ផ្ទាំងគឺ៖
៣. សិលាចារឹក វ៉ូកាញ់គឺជាសិលាចារឹក ដំបូងគេបង្អស់នៅកម្ពុជាចារឹកនៅក្នុងខេត្តញ៉ាត្រាង វៀតណាមខាងត្បូង ។ សិលាចារឹកនេះ ពុំមានចុះកាលបរិច្ឆេទទេតែអាចសន្និដ្ឋានបានថានៅស.វទី៣នៃគ.ស ។
៤. សិលាចារឹក ដែលមានចុះកាលបរិច្ឆេទដំបូងគេនៅនៅកម្ពុជាគឺ នៅឆ្នាំ ៥៣៣មហាសករាជត្រូវនឹង គ.ស ៦១២ មានឈ្មោះថា សិលាចារឹកវត្តទួលគំនូរ K,៦០០ ។
៥. នៅចុងសម័យហ្វូណន សាសនាដែលមានការរីកចម្រើនជាងគេគឺព្រះពុទ្ធសាសនា មហាយាន ប្រើភាសាសំស្រ្តឹត ។