សំនួរ
១. តើផែនដីយើងនេះ មានអាយុប៉ុន្មានឆ្នាំហើយ ?
២. តើមនុស្សកើតឡើងតាំងពីពេលណា ?
៣. ចូរនិយាយពីកំណកំណើតមនុស្ស ?
៤. តើមនុស្សមានការវិវត្តន៍ ប៉ុន្មានដំណាក់កាល ? ដំណាក់កាលនីមួយៗមានឈ្មោះអ្វី នឹងមានលក្ខណៈដូចម្តេច ?
៥. តើអំបូរមនុស្សខ្មែរ និងអំបូរមនុស្សអាស៊ីអាគ្នេយ៍ជាមនុស្ស អំបូរតែមួយឬយ៉ាងណា ? ព្រោះអ្វី ?
ចម្លើយ
១. ផែនដីយើងនេះ មានអាយុ៤៦០០លានឆ្នាំមុន ។
២. មនុស្សកើតឡើង ប្រហែល១លានឆ្នាំទៅ២លានឆ្នាំមុន។
៣. មានទ្រឹស្តីក២អំពីការមកដល់របស់មនុស្សអាស៊ីអាគ្នេយ៍៖
- ទ្រឹស្តីទី១ លើក ប៊ីក ប៊ែង ៖ មនុស្សកើតចេញពីស្លែងរួចវិវត្តន៍ទៅជារុក្ខជាតិ រួចបន្តវិវត្តន៍ទៅជាសត្វ និងការវិវត្តន៍ចុងក្រោយគឺ ក្លាយទៅជាមនុស្ស ។ ការកើតឡើងនេះ គឺមិនពេញពិភពលោកទេ ប៉ុន្ទែវាស្ទើរតែពេញពិភពលោកមាននៅទ្វីបអឺរ៉ុបទ្វីបអាមេរិច ទ្វីបអាស៊ី និងតំបន់ផ្សេងៗទៀត
- ទ្រឹស្តីទី២ លោក ឆាក ដាវីន ៖មនុស្សកើតដំបូង នៅទ្វីបអាហ្រិច ។ ប៉ុន្តែ ក្រោយមកពួកគេមានការវិវត្តន៍ផ្នែកខួរក្បាល ដែលនាំឲ្យពួកគេមានតម្រូវការកាន់តែច្រើន នេះជាហេតុផលធ្វើឲ្យពួកគេធ្វើដំណើរពាសពេញពិភពលោក ។
៤. មនុស្សមានការវិវត្តន៍ ៣ដំណាក់កាលហើយដំណាក់កាលនីមួយៗមាន៖
- មនុស្ស អូមូហាំបាលីស៖ គឺមនុស្សដើរដោយជើងបួនមានលក្ខណៈរបៀបស្វាដើរ ពុំទាន់ចេះដឹង(គិត) មានលក្ខណៈជាសត្វច្រើន ។ ចំណែកការរស់នៅស្រដៀងសត្វដូចជា បេះផ្លែឈើ ចាប់សត្វ ហូបសាច់ឆៅជាដើម និងប្រើប្រាស់ឧបករណ៍ពីធម្មជាតិ ដូចថ្ម ឈើ ឆ្អឹងសត្វ ប៉ុន្តែពុំទាន់ចេះកែច្នៃឧបករណ៍ទាំងនោះសម្រាប់ប្រើប្រាស់នៅឡើយទេ ។
- មនុស្ស អូមូអេរិទីស ៖ គឺមនុស្សជំហរត្រង់ មានចំណេះដឹងនៅក្នុងខ្លួន រស់នៅដោយបេះផ្លែឈើបរបាញ់សត្វជាអាហារ ហូបសាច់ឆ្អិនព្រោះរកឃើញភ្លើងនឹងចេះប្រើភ្លើងរស់នៅក្នុងរូងភ្នំ និងប្រើប្រាស់ឧបករណ៍ធ្វើពីធម្មជាតិដូចគ្នា ប៉ុន្តែគេយកមកកែច្នែបន្ថែមឲ្យមានលក្ខណៈរលោងងាយស្រួលប្រើំ ។ ការរស់នៅប្រសើរជាងមនុស្ស អូមូហាំបាលីស ។
- មនុស្ស អូមូសាព្យាង គឺមនុស្សយើងសព្វថ្ងៃដែលរស់នៅក្នុងពិភពលោកនេះ គឺជាមនុស្សដែលមានចំណេះដឹងមានគំនិតចេះគិតច្រើនចេះធ្វើកសិកម្ម នេសាទចេះប្រើប្រាស់ឧបករណ៍ធ្វើពីលោហៈ ដែលជំនួសឲ្យឧបករណ៍ថ្ម និងឆ្អឹងសត្វ ជាដើម ។ នៅពេលមនុស្សរកឃើញលោហៈ និងចេះប្រើប្រាស់លោហៈពេលនេះមនុស្សមានការរីកចម្រើនយ៉ាងលឿន ។
៥. អំបូរមនុស្សខ្មែរ និងអំបូរមនុស្សអាស៊ីអាគ្នេយ៍មិនមែនជាអំបូរតែមួយទេ ប៉ុន្តែអំបូរទាំងអស់ចាកចេញពីកន្លែងតែមួយ ហើយមករស់នៅអាស៊ីអាគ្នេយ៍ដូចគ្នា ។ នេះមានន័យថា មនុស្សអាស៊ីអាគ្នេយ៍មកពីណា មនុស្សខ្មែរក៏មកពីនោះដែរ ។