2019-05-20 05:24
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សំនួរ
១. តើព្រះបាទយសោវម៌្មទី១ មានលក្ខណៈពិសេសប៉ុន្មានយ៉ាង ? អ្វីខ្លះ ?
២. តើប្រាសាទភ្នំបាខែង កសាងនៅឆ្នាំណា ? មានឈ្មោះដូចម្តេច ? ដើម្បីអ្វី ?
៣. តើប្រាសាទព្រះវិហារ កសាងព្រះរាជាអង្គណាខ្លះ ?
៤. តើអទិទេពមជ្ឈឹម របស់ខ្មែរនៅសម័យអង្គរមាននៅណាខ្លះ ?
៥. ហេតុបានជា អទិទេពនៅប្រាសាទព្រះវិហារ មានលក្ខណៈអស្ចារ្យជាងគេ ?
ចម្លើយ
១. ព្រះបាទយសោវម៌្មទី១ មានលក្ខណៈពិសេស៤យ៉ាងគឺ ៖ ពុទ្ធិ , គុណធម៌ , សីលវិជ្ជា , ហត្ថកម្ម ។
២. ប្រាសាទភ្នំបាខែងកសាងឡើងនៅឆ្នាំ ៨៩៣ គ.ស មានឈ្មោះថា មធ្យាទ្រិ ( ភ្នំកណ្តាល ) ជាស្នូលនៃរាជធានីយសោធបុរៈ ( អង្គរទី១ ) ។
៣. ប្រាសាទព្រះវិហារ កសាងដោយព្រះរាជាចំនួន៣អង្គគឺ ៖ ព្រះបាទយសោវម៌្មទី១ , ព្រះបាទសូរ្យវម៌្មទី១ ,និងព្រះបាទសូរ្យវម៌្មទី២ ។
៤. អទិទេពមជ្ឈឹម របស់ខ្មែរនៅសម័យអង្គរមាននៅ៖
៥. បានជាអទិទេពនៅប្រាសាទព្រះវិហារ មានលក្ខណៈអស្ចារ្យជាងគេព្រោះព្រះបាទសូរ្យវម៌្មទី១ បានធ្វើពិធីអញ្ជើញអទិទេពនៅស្រីភទ្រេស្វរៈ នៃលិង្គបុរៈ ( ប្រាសាទរត្ត្ភូ ) ឲ្យមកគងនៅប្រាសាទសិខវិស្វារៈ ( ប្រាសាទព្រះវិហារ ) ដើម្បីជាមង្គលដល់កម្ពុជទេស ( ប្រទេសកម្ពុជា ) ។ ម្យ៉ាងទៀត ប្រាសាទនេះកសាងនៅលើកំពូលភ្នំខ្ពស់ ហាក់បីដូចជានៅឋានសួគ៌ ដែលជាកន្លែងព្រះអទិទេព ត្រង់គង់នៅដូច្នោះ ។ ហេតុនេះហើយ បានជាប្រាសាទព្រះវិហារមានលក្ខណៈពិសេសជាងប្រាសាទនានា ។