2019-05-20 03:25
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សំនួរ
១. ចូរនិយាយពីទិតាំង នៃចេនឡានិងបុព្វហេតុនៃចម្បាំងរវាងហ្វូណន និងចេនឡា ?
២. ចូរនិយាយពីទស្សនៈមួយចំនួន របស់រាជធានីហ្វូណនវ្យាធបុរៈ ?
៣. ចូរបង្ហាញភស្តុតាងថ្មីថា រាជធានីហ្វូណន នៅអង្គរបុរីខេត្តតាកែវ ?
៤.ចូរនិយាយពីអរិយធម៌ហ្វូណន ?
៥. ចូរនិយាយ ពីវិស័យរដ្ឋបាលសម័យហ្វូណន ?
ចម្លើយ
១. នៅខាងលើនគរភ្នំ ខ្មែរភាគខាងជើងក៏បានបង្កើតជារដ្ឋមួយដែរ ឈ្មោះថាស្រេស្ឋបុរៈ ( ចេនឡា ) ។ រដ្ឋចេនឡាជា សាមន្តរដ្ឋមួយរបស់នគរភ្នំ ហើយដែលមានទីតាំងដើមហើយស្ថិតនៅត្រង់វាលទំនាបកណ្តាល នៃទន្លេមេគង្គក្នុងតំបន់បាសាក់ ( ឡាវសព្វថ្ងៃ ) គឺនៅខាងត្បូងនៃខ្ពង់រាបកូរ៉ាត់និងវាលទំនាបទន្លេមេគង្គ ខាងជើងប៉ាក់សេ ម្តុំវត្តភូ ។ មានរាជធានីឈ្មោះ សេស្ឋ្របុរៈ ។ ក្រោយមករដ្ឋចេនឡា បានលលើកទ័ពមកវាយយកនគរភ្នំ ហើយស.វទី៧ បានបង្រួបបង្រួមនគរទាំង២ ហើយមានរាជធានីឈ្មោះ ភវបុរៈ ( សព្វថ្ងៃសម្បូរព្រៃគុក ខេត្តកំពង់ធំ ) ។
បុព្វហេតុនៃចម្បាំងនគរទាំងពីរគឺ ទំនាស់រាជ្យវង្ស និងសាសនាៈ ស្តេចភវម៌្ម ( ចៅរូទ្រវម៌្ម កូនរបស់វីរវម៌្ម ) បានលលើកទ័ពទៅវាយនគរភ្នំ គឺដើម្បីប្រឆាំងនឹងការប៉ុនប៉ង់របស់បក្សពួកព្រះបាទគុណវម៌្ម ក្នុងការដណ្តើមរាជសម្បត្តិ ។ ម្យ៉ាងទៀតប្រហែលជាទំនាស់សាសនា អ្នកចេនឡាគោរពព្រាហ្មណ៍សាសនាភាគច្រើនរីឯអ្នកហ្វូណន ពីមុនគោរពព្រាហ្មណ៍សាសនាដែរ តែក្រោយមកបែរជាគោរពព្រះពុទ្ធសាសនានាំឲ្យពេលនោះអ្នកចេនឡាឆ្លៀតឱកាសវាយយកហ្វូណន ។
បើតាមទស្សនៈរបស់លោក ហ្គ្រូសលីយេ ថាបណ្តោយមកពីទឹកជំនន់ ពេលនោះព្រះបាទភវវម៌្មទី១ បានឆ្លៀតឱកាសវាយយកនគរភ្នំ នៅប្រមាណជាឆ្នំា ៥៥០គ.ស ហើយបង្កើតបានជាអាណាចក្រកម្ពុជារដ្ឋ ។
កត្តាទាំង២នេះគឺបង្គ្រប់ទៅវីញទៅមក ។ សង្គ្រាមប្រព្រឹត្តិទៅពាក់កណ្តាលស.វទី៦ ផ្តើមដោយព្រះបាទវម៌្មទី១ រួចបន្តដោយព្រះបាទចិត្រាសេន ឬមហេន្រ្ទវម៌្ម និងបញ្ចប់ដោយព្រះបាទឦសានវម៌្មទី១ ។
២. លោក ប៉ូប៉ែលល្យូត និងលោក អៃម៉ូនីយេ បានគិតថាទីក្រុង វ្យាធបុរៈ គឺនៅអង្គរបុរីខេត្តតាកែវ ដោយលោកយោងទៅលើ ឯកសារចិន ដែលនិយាយថា ទីក្រុងទិកមុក ( តូ, មូ ) មានសម្ងាយ៥០០លី ( ២០០គ.ម ) ពីសមុទ្រ ។ លោកហ្សក សឺដេស គិតថា ទិក មិក នៅស្ថិតនៅបាភ្នំ ខេត្តព្រៃវែង ដោយគាត់ប្រឹងពន្យល់អត្ថន័យតាមភាសាវិទ្យា ។ គាត់ថា វ្យាធបុរៈ =តូ មូ =ទ្មាត់ ឬ ល្មាក់ = អ្នកទាក់ដំរី តែតាមពិតវ្យាធបុរៈ ជាពាក្យសំស្រ្តឹត ប្រែពីភាសាខ្មែរ ទិក មិក ។ វ្យាធបុរៈ ចាក់ដោយលំពែង ឬដាវ ( ន័យទាំងក្នុងចម្បាំងឬប្រមាញ់ ) ។ លោក ហ្សង់ ប័ស សឺលីយេ បានកត់សម្គាល់ថា ទីក្រុងនគរភ្នំ គឺស្ថិតនៅក្រោមវាលទំនាបនៃទន្លេមេណាម គឺជារាជធានី អ៊ូថង ទៅវិញ ។ បន្ទាប់មកទៀតរាជធានីនេះ ត្រូវបានជម្លៀសទីតាំងមកនៅជិតពាមទន្លេមេគង្គភាគខាងត្បូង នៃប្រទេសកម្ពុជាសព្វថ្ងៃនេះ ។
៣. ភស្តុតាងថ្មី ដែលធ្វើឲ្យគេសន្និដ្ឋានថា វ្យាធបុរៈនៅអង្គរបុរី ប្រសើរជាងនៅបាភ្នំគឺ៖
៤. អរិយធម៌ហ្វូណន មានលក្ខណៈអាយ និងលក្ខណៈឥណ្ឌា នៅដាច់ពីគ្នាពុំទាន់រលាយចូលគ្នាឡើយទេ ។ គេសម្រេចហៅថា «អរិយធម៌ខ្មែរ ឥណ្ឌា » ។
៥.វិស័យរដ្ឋបាលសម័យហ្វូណន គឺអាណាចក្រភ្នំ ជាមហាអំនាចមួយនៅអាស៊ីអាគ្នេយ៍ ហើយមានរដ្ឋតូចធំនៅក្នុងភូមិភាគនេះ ចំណុះជាច្រើន ។ អធិរាជមានគោរមងារជាស្តេចកុរុងភ្នំ ទ្រង់មានសិទ្ធិអំណាចធំធេងណាស់ អាចសម្រេចអ្វីៗបានគ្មានអ្នកណាម្នាក់អាចប្រកែកបានឡើយ រាជធានីមានកំពែងការពារយ៉ាងរឹងមុំា មានប្រជាជនរស់នៅយ៉ាងច្រើនហើយត្រូវបង់ពន្ធជាមាស ប្រាក់ ត្បូង គជគ្រឿងក្រអូប ឬស្រូវជាដើម ។