Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំនួរ

១. ចុះឯកសារណា ដែលបានបញ្ជាក់ថា ចេនឡាបានបែកបាក់នៅឆ្នាំ៧០៦គ.ស ?

២. ហេតុអ្វីបានជា ចិនហ៊ាននិយាយថា ចេនឡា បែកបាក់ជា២នៅឆ្នាំ ៧០៦ ?

៣.​ចូរនិយាយពីទស្សនៈនៅក្នុងសៀវភៅរបស់លោក​ហ្សក ដេស , ប៉ូលប៉េល្យូ ,និងលោកត្រឹង ងា អំពីការបែកបាក់ចេនឡាជា២ ?

៤. តើលោក ហ្សក សឺដេស មានយកឯកសារខ្មែរសម័យនោះមកវិភាគទេ ( សិលាចារិក ) ? គាត់ឲ្យទស្សនៈថាដូចម្តេច ? អត្ថន័យពិតថាដូចម្តេចដែរ ?

៥.​តើទស្សនរបស់លោក ហ្សក សឺដេស ត្រូវបានអ្នកសរសេរប្រវត្តិសាស្រ្តខ្មែរ បរទេសនិងប្រជាជនខ្មែរគិតយ៉ាងណាដែរ  ?

ចម្លើយ

១. ឯកសារចិនប្រវត្តិសាស្រ្តថាងថ្មី ចងក្រងោនៅស.វទី១១បានបញ្ជាក់ថា ចេនឡាបានបែកបាក់គ្នាជា២ នៅដើមស.វទី៨គឺនៅឆ្នាំ៧០៦គ.ស​ ។ ១. ចេនឡាដីគោក ជាតំបន់សម្បូណ៌ភ្នំ និងជ្រលងភ្នំនៅខាងជើង និង២. ចេនឡាទឹកលិច ដែលជាតំបន់សម្បូណ៌ទៅដោយបឹងបួរ នឹងមានសមុទ្រព័ទ្ធជុំវិញនៅខាងត្បូង ។

២. នៅស.វទី៦ចិន បានបញ្ឈប់ការធ្វើពាណិជ្ជកម្មជាមួយហ្វូណន ហើយធ្វើពាណិជ្ជកម្មជាមួយឥណ្ឌូនេស៊ី ដោយយកកំពង់ផែ ស៊ូម៉ាត្រា និងស្រីវិជយជាកំពង់ផែកណ្តាល ។ នៅស.វទី៨ ចិនបានមកធ្វើទំនាក់ទំនងជាមួយចេន​ឡា ម្តងទៀតក បន្ទាប់ណីខានទាក់ទងគ្នាអស់ជាង២០០ឆ្នាំ ។ នៅពេលចិនមកដល់ចេនឡា ចិនឃើញមានតំបន់២មានការរីកចម្រើនផ្សេងគ្នា មួយនៅតំបន់សម្បូណ៌ព្រៃគុក  ខេត្តកំពង់ធំ (ឦសានបុរៈ ) ។ ដូច្នេះចិននិយាយថា ចេនឡាបានបែកជាពីរនៅឆ្នំា ៧០៦គ.ស ។

៣. ក្នុងសៀវភៅ របស់លោក ហ្សក សឺដេស និងលោក ងា ថា សម័យចេនឡា ដែលបានចាប់ផ្តើមសរសេរនៅរបាយការណ៍ចចិននៅដើមស.វទី៨នោះ បានបែងចែកប្រហែលរវាឆ្នំា​ ៧០៦គ.ស ។ ចិនហៅប្រទេសទាំងពីរថាចេនឡាដីគោក និងចេនឡាទឹកលេច ។ រឿងនេះផ្អែកលើការថ្លែងបញ្ជាក់ ដោយគ្មានភស្តុតាងក្នុងសៀវភៅប្រវត្តិរាស្រ្តថាំងថ្មី ចងក្រងនៅស.វទី១១ គ្មានភស្តុតាងពិតប្រាកដ ព្រោះលោក សឺ ដេស មិនបានរៀបរាប់យោងដោយយល់នៅក្នុងប្រវត្តិសាស្រ្តថាំងទេ តែគាត់យោងទៅលើអត្ថបទរបស់លោក ប៉ូលប៉េល្យូត ចំពោះរឿងរ៉ាវនៃការបែកបាក់និងយោងទៅលើឯកកសាររបស់លោក ម៉ាទួនលីន ដែលសរសេរនៅស.វទី១៤ ចំពោះឈ្មោះទាំងពីរ ( ចេនឡាគោក ចេនឡាទឹក ) ។ ម្យ៉ាងទៀត លោក សឺដេស​ និយាយថាដោយសារព្រះបាទជយវវម៌្មទី១ ពុំមានបុត្រាស្នងរាជ្យ នាំឲ្យមានការច្របូកច្របល់បន្ទាប់់ពីព្រះអង្គចូលទីវង្គត់ និងក្នុងរាជ្យបុត្រីព្រះអង្គ គឺព្រះនាងជយទេវី ដឹកនាំអំណាច ដែលជាស្តេចស្រីទន់ខ្សោយ ។

៤. ចំពោះការច្របូកច្របល់ក្នុងស្រុក លោក សឺដេសសន្និដ្ឋានដោយប្រយោល តាមឃ្លាក្នុងសិលាចារឹកព្រះនាងជ័យទេវី k. ៩០៤ ជាភាសាសំស្ត្រឹត ក្តិស្កបិ កាលិកាលេនយើងអាចជឿជាក់ថា លោក សឺដេស ប្រាកដជាបំភ្លើសន័យនេះ ។ នៅក្នុងប្រព័ន្ធពេលវេលានៅឥណ្ឌា គេចាត់ទុកថា កាលិកយុគ(ក្នុងឃ្លានេះ កលិកា ) ថាជាសម័យកាលទី៤ ឬចុងបញ្ចប់ក្នុងសម័យកាលអស្ចារ្យទាំង៤ នៃពិភពលោកប៉ុន្តែកាលិកយុគ / កលិកាល គឺជាសម័យកាលមុនពេលពិភពលោកត្រូវបញ្ចប់ និងសម័យកាលអាក្រក់បំផុត នៃប្រវត្តិសាស្រ្តមនុស្សលោក​។ កលិកាល ជាសម័យកាលធម្មតា សម្រាប់មនុស្សបច្ចុប្បន្ន ប្រៀបធៀបថាខ្សោយជាងសម័យកាលអស្ចារ្យនៅអតីតកាល ។

          ន័យពិតប្រាកដនៅក្នុងឃ្លានេះ ប្រហែលជានិយាយថាអំនាចព្រះនាងជយទេវីអស្ចារ្យ ពីព្រោះសិលាចារឹកនិយាយថា ក្លិស្តបិ កាលិកាលេន ទោះបីជាមានសម័យកាល កាលិ រារាំងក៏ដោយ ក៏ព្រះនាង បានទ្រពិភពលោកដោយម្រាមព្រះហស្ថព្រះនាង ។

៥. នៅក្នុងប្រវត្តិសាស្រ្តខ្មែរសព្វថ្ងៃ មានប្រវត្តិវិទូ និងប្រជាជនខ្មែរមួយចំនួនបានគិតដូចលោក សឺ ដេស ដែរព្រោះទ្រឹស្តីនេះត្រូវបានពេញនិយម តាំងពីសម័យអាណានិគមបារាំង រហូតដល់បច្ចុប្បន្ន ហើយភស្តុតាងបច្ចុប្បន្នគេពុំទាន់បានយល់ដឹងទូលំទូលាយនៅឡើយ។



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login