2019-05-20 05:21
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សំនួរ
១. ចូររៀបរាប់ព្រះមហាកក្សត្រសម័យចេនឡា ?
២. តើចេនឡា ពិតជាបែកបាក់ជា២មែនឬទេ ? ចូរបង្ហាញភស្តុតាង ?
៣. តើព្រះនាងជ័យទេវី ពិតជាស្តេចស្រីដែលគ្មានសមត្ថភាពមែនទេ ? ចូរបង្ហាញភស្តុតាង ?
៤. ចូរនិយាយពីឥណ្ឌូណេស៊ី ( ជ្វា និងស៊ូម៉ាត្រា ) នៅសតវត្សទី៨.៩ ?
៥. ចូររៀបចំពីទីក្រុង សំខាន់ៗនៅសម័យចេនឡា ?
ចម្លើយ
១. ព្រះមហាក្សត្រសម័យចេនឡា ៖
២ . សិលាចារឹកកម្ពុជាពីស.វទី៣ ដល់ទី៧ គឺពុំមានឈ្មោះហ្វូណនចេនឡា ឬក៏កម្ពុជាទេ ។ ប៉ុន្តែមានបុរៈ ឬបុរីប្រហែល៣០ ដែលមានន័យថាទីក្រុងដូចជា ភវបុរៈ ឥន្រ្ទបុរៈ ឦសានបុរៈ សម្ភុបុរៈ វ្យាធបុរៈ ភវបុរៈ ស្រេស្ឋបុរៈ អធ្យាបុរៈ សិវៈបុរៈ ជាដើម ។ នេះមានន័យថា កម្ពុជា ពុំរួបរួមតែមួយទេ ហើយដឹកនាំដោយស្តេចត្រាញ់រៀងខ្លួនដែលស្ថិតនៅក្រោមអំណាចកណ្តាល ។
បើយោងតាមសិលាចារឹកក្នុងស្រុកស.វទី៧.៨ ចេនឡានៃការបែកបាក់ជា២នោះទេ គឺ មានតំបន់២ដែលបានរីកច្រើន រៀងៗខ្លួនគឺមួយនៅសម្ភុបុរៈ( ក្រចេះ ) និងមួយទៀតនៅសម្បូណ៌ព្រៃគុក ( គំពង់ធំ) ។ នៅសម្ភុបុរៈប្រមាណជា ៨០.១០០ឆ្នាំ មានស្តេចសោយរាជ្យ៤ជំនាន់ គឺស្តេចប្រុសមួយអង្គ នឹងបន្តដោយស្តេចស្រី៣អង្គ ( សិលាចារឹក k. ១២៤ ) ។ នៅក្នុងសិលាចារឹកបានឲ្យដឹងថា ស្តេចដែលបានសោយរាជ្យនៅសម្ភុបុរៈ ដែលពុំទទួលឥទ្ធិពលពីសម្បូណ៌ព្រៃគុក ទេ ។ ដូចនេះមានន័យថា នៅពេលដែលចិនមកដល់ចេនឡា ចិនក៏និយាយថា ចេនឡាបែកបាក់ជា២ដោយឃើញមានតំបន់២រីកចម្រើនខុសគ្នា ។
៣ នៅស.វទី៨ ចិនបានសរសេរថា ចេនឡា បានបែកបាក់ជា២គឺចេនឡាទឹកលេច និងចេនឡាដីគោក នៅឆ្នាំ ៧០៦ក្នុងរជ្ជកាលព្រះនាងជ័យទេវី ៕ចំណេកសិលាចារឹកក្នុងស្រុកបានបញ្ជាក់ថាចេនឡាបានរីកចម្រើននិងឯករាជ្យ នៅតំបន់រៀងៗខ្លួន ។
តាមសិលាចារឹក k. ១២៤ បានបង្ហាញពីគ្រួសាររាជ្យវង្សមួយមាន៤ជំនាន់ ដែលមាននក្សត្រមួយអង្គ និងក្សត្រី៣អង្គសោយរាជ្យបន្ត ។ គោរម្យងារស្តេចស្រី នៅចេនឡាទឹកមាននាមថា កន្ហេងកម្រងតេងអញស្រីជយេន្រ្ទវល្លភា នៅមស្ភុបុរៈ កន្ហេង= ធូលីជេងវ្យះកម្រងតាងអាញ ដែលជាស្តេចស្រីគ្រប់គ្រងនៅសម្បូរព្រៃគុក ។
ចំណែកសិលាចារឹកព្រះនាងជ័យទេវី បានបង្ហាញថាព្រះនាងគឹជាស្តេចស្រីខ្លាំង ហើយអាណាចក្ររបស់ព្រះនាងពុំមានការបែកបាក់នោះទេ ។ នេះដោយយោងទៅលើគោរម្យងារព្រះនាងគឺ ធូលិជេងវ្រះកម្រងតេងអញស្រីជយទេវី ដែលស្តេចប្រុសចាប់ពីសម័យហ្វូណន រហូតដល់សម័យចេនឡាមានគោរម្យងារត្រឹម វ្រះកម្រងតេងអញវម៌្មទេវ ហើយស្តេចស្រីនៅសម្ភុបុរៈ មានគោរម្យងារត្រឹមតែ កន្ហេងកម្រងតេងអញ ( កន្ហេងកម្រងតេងអញ ) ។ គោរម្យងារ វ្យះ គេប្រើបានតែស្តេចប្រុស និងអទីទេពប្រុសប៉ុណ្ណោះសូម្បីតែទេពស្រី ក៏គេពុំប្រើពាក្យ វ្យះ នាមមុខគោរម្យងារដែលគឺទេពស្រីគេហៅ = ក្បោញ ជាគោរម្យងារនាំមុខដូចជា = ព្រះនាងស្វរតី ជាមហេសីព្រះព្រហ្ម = ក្បោញ = ក្បោញ = ព្រះនាងដើមស្តៅ ឬលោកយាយទេពដើមស្តៅ ( ជំនឿខ្មែរដើម ) ។ ចំណែកព្រះនាងជ័យទេវី បានយកគោរម្យងារ ស្តេចប្រុសមកប្រើ ( វ្យះកម្រងតាងអញវម៌្ម ) ហើយបន្ថែមពាក្យ ធូលិជេង ពីមុខទៀតដែលស្តេចមុនពុំធ្លាប់មាន ។ គោរម្យងារនេះ ត្រូវបានស្តេចប្រុសខ្លាំងៗនៅសម័យអង្គរយកមកប្រើ ។ នេះបញ្ជាក់ថាព្រះនាងជ័យទេវី ជាស្តេចស្រីខ្លាំងពូកែ ហើយទឹកដីមានអំណាច មានស្ថេរភាពក្នុងប្រទេសថែមទៀត មិនមែនបែកបាក់ជា២ទេ គឺមានតំបន់២បានរីកចម្រើនរៀងៗខ្លួន ( ១. សម្បូណ៌ព្រៃគុក កំពង់ធំ នង២. សម្បូណ៌ក្រចេះ ) ។
៤. បើយោងតាមមរបាយការណ៍ចិន ជ្វានៅស.វទី៨.៩គឺជាកន្លែងដ៏សំខាន់សម្រាប់ពាណិជ្ជកម្មផ្លូវសមុទ្រ ប៉ុន្តែមិនមានអំណាចលើផ្លូវសមុទ្រនោះទេ ។ ជ្វា បានកសាងប្រាសាទធំៗដូចជា ប៊ូរ៉ូប៊ូឌូ និងប្រាមបាណន់ ជាដើម ។ ខណៈពេលនេះឥណ្ឌូនេស៊ីល បានចាប់អារម្មណ៍តែទៅលើៀពាណិជ្ជកម្មជាមួយចិន និងជាមួយឥណ្ឌាប៉ុណ្ណោះ គឺមិនបានចាប់អារម្មណ៍ការធ្វើដំណើរតាមដងទន្លេមេគង្គ ដើម្បីវាយប្រយុទ្ធជាមួយ សម្ភុបុរៈឦសានបុរៈ ឬអង្គរនោះទេ ។
ហេតុនេះ យើងត្រូវលុបបំបាត់ចោលើនូវរឿងរ៉ាវប្រពៃណីហើយនឹងការបកស្រាយពន្យល់ តាមប្រពៃណីរបស់សិលាចារឹកស្តុកកក់ធំ ដែលចារឹកនៅឆ្នាំ ១០៥២ ដែលបាននិយាយរឿងនៅឆ្នាំ ៨០២ គ.ស ថាព្រះបាទជ័យវម៌្មទី២ យាងមកពីជវា ( ជ្វា ឥណ្ឌូនេស៊ី ) នោះទេ ។
៥. សម័យចេនឡា មានបុរៈ ឬបុរី ប្រហែល៣០ ដែលមានន័យថា ទីក្រុង ដូចជា ភវបុរៈ ឥន្រ្ទបុរៈ ឦសានបុរៈ សម្ភុបុរៈ វ្យាធបុរៈ ភវបុរៈ តម្របុរៈ អធ្យាបរៈ សិវបុរៈ លិង្គបិរៈ ស្រេស្ឋបុរៈជាដើម ។