Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំនួរ

១. តើព្រាហ្មណ៍ហរិណទាម មកពីណា គត់ធ្វើអ្វី ?

២. តើព្រាហ្មណ៍សិវកៃវល្យ មកពីណា ? គាត់ធ្វើអ្វីខ្លះ ?      

៣. តើសម័យអង្គរ ចាប់ផ្តើមនៅឆ្នាំណា ? ហើយបញ្ចប់នៅឆ្នាំណា ?

៤. តើរាជធានីអង្គរ កសាងប៉ុន្មានដំណាក់កាល ? នៅឆ្នាំណាខ្លះ ? កសាងដោយស្តេចអង្គណាខ្លះ ?

៥. តើប្រាសាទមាននប៉ុន្មានយ៉ាង ? អ្វីខ្លះ ?

ចម្លើយ

១. ព្រាហ្មណ៍ហរិណទាម គាត់មកពីតំបន់ជនបទ (​សព្វថ្ងៃប្រាសាទខ្នា ខេត្តវិហារ ) ។ គាត់គឺជាព្រាហ្មណ៍ដ៏ធំជំនាញម្នាក់ខាងប្រារព្ធពិធី និងមានចំណេះដឹងអំពីគម្ពី វិនាសសិខៈនយោត្តរៈ សំមោហៈ និងសិរច្ឆេទ។

២. ព្រាហ្មណ៍សិវកៃវល្យ មកកាន់កុតិ ( សព្វថ្ងៃបន្ទាយព្រៃនគរ ខេត្តកំពង់ចាម ) ។ សិវកៃវល្យ ជាមន្រ្តីដ៏ស្មោះត្រង់របស់ព្រះបាទជយវម៌្មទី២ នឹងបានជួបទំនុកបម្រុងព្រះបាទជយវម៌្មទី២ បានបង្រួបបង្រួមជាតិឲ្យនៅតែមួយ ក្រោមការដឹកនាំរបស់ព្រះបាទជយវម៌្មទី២ ។ បន្ទាប់ពីព្រះបាទជយវម៌្មទី២ ឡើងសសោយរាជ្យ ព្រាហ្មណ៍សិវកៃល្យ បានទទួលសិទ្ធជាព្រាហ្មណ៍បុរោហិត របស់ព្រះបាទជយវម៌្មទី២ រហូតដល់ស្តេចជំនាន់ក្រោយៗ គឺមានតែគ្រួសារព្រាហ្មណ៍សិវកៃវល្យទេ ដែលអាចធ្វើជាព្រាហ្មណ៍បុរោហិតបាន ។

៣. សម័យអង្គរចាប់ផ្តើមនៅឆ្នាំ ៨០២គ.ស​នឹងបញ្ចប់នៅឆ្នាំ១៤៣៤គ.ស ។

៤. រាជធានីអង្គរកសាង៤ដំណាក់កាលគឺ ៖

· ដំណាក់កាលទី១៖ ក្នុងរាជ្យព្រះបាទយសោវម៌្មទី១ នៅឆ្នាំ ៨៩៣ គ.ស ដែលមនាប្រាសាទភ្នំបាខែងជាស្នូលកណ្តាលរាជធានី ។ នេះគឺជារាជធានីអង្គរទី១ ។

· ដំណាក់កាលទី២៖ ក្នុងរាជ្យព្រះបាទសូរ្យវម៌្មទី១ ពីឆ្នាំ១០១០ គ.ស ដល់ឆ្នាំ ១០៥០គ.ស ដែលមានប្រាសាទតាកែវ ជាស្នូលកណ្តាលរាជធានី ។ ប៉ុន្តែប្រាសាទនេះ កសាងពុំទាន់រួចផង ក៏ត្រូវរន្ទះបាញ់ហើយព្រះបាទសូរ្យម៌្មទី១ ក៏បានបោះបង់ចោលការកសាងនេះ ។ ដូច្នេះការកសាងរាជធានីអង្គរលើកទី២ ក៏ត្រូវបោះបង់ចោល​ ។

· ដំណាក់កាលទី៣៖ ក្នុងរាជ្យព្រះបាទ ឧទ្យាទិត្យវម៌្មទី២ ឆ្នាំ១០៥០ ដល់ ១០៦៦ គ.ស ដែលមានប្រាសាទបាភួន ជាស្នួលកណ្តាលរាជធានី ។ នេះគឺជារាជធានីអង្គរទី២ ។

· ដំណាក់កាលទី៤៖ ក្នុងរាជ្យព្រះបាទជយវម៌្មទី៧ ឆ្នាំ១១៨១ គ.ស ដល់ ១១២០គ.ស ដែលមានប្រាសាទបាយ័នជាស្នួលកណ្តាលរាជធានី ។ នេះគឺជារាជធានីអង្គរ៣ ។

៥. ប្រាសាទមាន២យ៉ាងគឺ៖

  • ប្រាសាទភ្នំៈ ជាប្រាសាទដែលកសាងនៅលើភ្នំនឹង មានខឿនច្រើនជាន់ ឬជាប្រាសាទដែលកសាងនៅលើដីរាបធម្មតា ហើយមានខឿនច្រើនជាន់ដូចគ្នា ។
  • ប្រាសាទធម្មតាៈ ជាប្រាសាទដែលកសាងនៅលើដីធម្មតា ហើយពុំមានខឿនច្រើនជាន់ទេ ។


×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login