2019-05-20 05:22
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សំនួរ
១. តើសម័យ អង្គរចាប់ផ្តើមពីឆ្នាំណាដល់ឆ្នាំណា ?
២. តើព្រះបាទជយវម៌្មទី២ យាងមកពីណា ? ចូរបង្ហាញភស្តុតាង ចាស់និងភស្តុតាងថ្មី ?
៣. តើស្តេចអង្គណា ដែលជាស្តេចស្ថាបនិកសម័យអង្គរ ? ហេតុអ្វី ?
៤. តើព្រះបាទជយវម៌្មទី២ ប្រើមធ្យោបាយអ្វីខ្លះដើម្បីបម្រួបបង្រួមជាតិ ?
៥. តើព្រះបាទជុវម៌្មទី២ ឡើងសោយរាជ្យនៅឆ្នាំណា ? បន្ទាប់ពីឡើងសោយរាជ្យ តើព្រះអង្គបានប្រារព្ធពិធិអ្វីខ្លះ ? នៅឯណា ? ក្នុងគោលបំណងអ្វីខ្លះ ?
ចម្លើយ
១. សម័យអង្គរចាប់ផ្តើមនៅឆ្នាំ៨០២គ.ស ដល់ឆ្នាំ ១៤៣៤ គ.ស ។
២. រឿងដែលនិយាយថា ព្រះបាទជ័យវម៌្មទី២ យាងមកពីជវា=ជ្វា គឺមាននៅក្នុងសិលាចារឹកស្តុកកក់ធំ ។ ហេតុនេះនាំឲ្យអ្នកប្រវត្តិវិទូមួយចំនួនបានបកស្រាយថាជ្វាគឺកោះជ្វា នៅឧបទ្វីបម៉ាឡេស៊ី ជ្វា នៅកោះស៊ូម៉ាត្រា ជាដើម ។បើយើងពីនិត្យឲ្យច្បាស់ទៅជវា=ជ្វា នេះគឺម្ប៉ាខាងត្បូង គឺជាច្ប៉ាបាណ្ឌុរង្គៈ ដែលនៅជាប់កកម្ពុជា ហើយវាតយកកំពង់ផែតាមសមុទ្រ ព្រោះពេលនោះចិនឥណ្ឌូនេស៊ី និងឥណ្ឌាបានយកកំពង់ផែតាមឆ្នេរខាងត្បូងជាតំបន់់ពាណិជ្ជកម្មសំខាន់សម្រាប់ប្រកួតប្រជែង ។ ចាម្ប៉ានឹងកម្ពុជា តែងតែធ្វើសង្គ្រាមនឹងគ្នាជាញឹកញាប់ ។ ចំណែកជ្វា នៅឥណ្ឌូនេស៊ី ពេលនោះពុំមានសមត្ថភពមកវាយកម្ពុជាទេ ។
ដូចនេះ ព្រះបាទជ័យវម៌្មទី២ មិនមែនយាងមកពីជ្វា នៃកោះឥណ្ឌូនេស៊ីទេគឺកយាងមកពីចាម្ប៉ាខាងត្បូង បាណ្ឌុរង្គៈនេះឯង ។
៣. ព្រះបាទជយវម៌្មទី២ គឺជាស្តេចស្ថាបនិកសម័យអង្គរព្រោះព្រះអង្គបានបង្រួបបង្រួមប្រទេសជាតិ ឲ្យរួបរួមគ្នាតែមួយ ។ បន្ទាប់មកវាយបណ្តាញសត្រូវចេញពីប្រទេស គឺជ្វា(ចាម្ប៉ា ) ឈ្លានពាន ។ បន្ទាប់ពីនោះព្រះអង្គបានឡើងសោយរាជ្យនៅឆ្នាំ ៨០២គ.ស ព្រះអង្គបានប្រារព្ធពីធីនៅលើ ភ្នំគូលែន ដើម្បីឲ្យព្រះអង្គក្លាយទៅជាស្តេចចក្រវាឡ គឺជាស្តេចមហារាជ លើស្តេចទាំងឡាយ ដែលព្រះរាជាក្រោយៗយកតម្រាប់តាមព្រះអង្គ ។
៤. រាជកិច្ចលើកដំបូង របស់ព្រះបាទជយវម៌្មទី២ដំបូងព្រះអង្គបានឡើងគ្រងរាជ្យនៅនគរឥន្រ្ទបុរៈ ( សព្វថ្ងៃស្រុកត្បូងឃ្មំ ) ដែលជាទឹកដីកម្មសិទ្ធិរបស់ព្រាហ្មណ៍សិវកៃវល្យ ។ បន្ទាប់មកព្រះអង្គបានធ្វើការផ្លាស់ប្តូររាជធានីជាញឹកញាប់តម្រង់ឆ្ពោះទៅតំបន់អង្គរខេត្តសៀមរាបភាគខាងកើត និងកណ្តាលសព្វថ្ងៃដែលគេហៅថា ខេត្តបូព៌ាទិស ។
ព្រះអង្គបានផ្លាស់ចេញពីតំបន់ កុតិ ( ត្បូងឃ្មំ ) ទៅកសាងរាជធានីនៅហិរហល័យរលួស ដែលត្រូវនិងប្រាសាទព្រៃមន្ទីរ ,បាគង , ព្រះគោ , និងលលៃ ។ បន្ទាប់មកព្រះអង្គបានផ្លាស់ទៅ អមរេន្រ្ទបុរៈ ( មិនដឹងថាត្រូវនឹងតំបន់ណា ) ។ ចុងក្រោយព្រះអង្គបានផ្លាស់រាជធានីទៅតាំងនៅមហេន្រ្ទបព៌ត ( ភ្នំគូលែន ) ជាកន្លែងដែលព្រះអង្គបានប្រារព្ធពិធីលេហ ឬតាំងពិធីទេវរាជ ។
ព្រះអង្គបានប្រើនយោបាយលើកទឹកចិត្ត ដោយតម្លើងឋានៈស្តេចត្រាញ់ និងមន្រ្តីនៅតាមខេត្តមួយចំនួន ឲ្យមានគោរម្យងារបញ្ចប់ដោយ = វម៌្ម ( ... វម៌្ម ) ដែលពីមុគោរម្យងារនេះមានតែអទិទេព និងព្រះមហាក្សត្រប៉ុណ្ណោះដែលអាចប្រើបាន ។
ការផ្លាស់ប្តូររាជធានីជាញឹកញាប់ ដើម្បីប្រមូលផ្គុំស្តេចត្រាញ់ និងមន្រ្តីដែលបែកបាក់គ្នាឲ្យស្ថិតនៅក្រោមការដឹកនាំរបស់ព្រះអង្គ ។ នេះគឺជាឯកភាពជាតិ នយោបាយការដឹកនាំដ៏សំខាន់ព្រះបាទជយវម៌្មទី២ ។
៥. ព្រះបាទជយវម៌្មទី២ ឡើងសោយរាជ្យនៅឆ្នាំ ៨០២ដល់ឆ្នាំ ៨៥០ គ.ស ។ បន្ទាប់ពីឡើងសោយរាជ្យព្រះអង្គបានប្រារព្ធពិធី២គឺ ពិធីលេហ ពិធីកាល្យានសិទ្ធិ ។ពិធី លេហបាន ប្រារព្ធបន្ទាប់ឡើងសសោយរាជ្យនៅឆ្នាំ ៨០២ ។ ព្រះអង្គចេញបញ្ជាឲ្យព្រាហ្មណ៍ឈ្មោះ ម្រតាញខ្លោញ ស្រីប្រឹថិវិន្រ្ទប្រាររព្ធវិធី កាល្យានសិទ្ធ ឡើងនៅទីក្រុងឬលទ្វលដែលគួតែត្រូវនឹងស្រុករំដួល ខេត្តស្វាយរៀង សព្វថ្ងៃក្នុងគោលបំណងសូមរារាំងកុំឲ្យជ្វា អាចដណ្តើមកាន់កាប់ កម្ពុជទេសបានឡើយ នេះយោងតាមសិលាចារឹក K. ៩៥៦ ។