2019-05-20 05:19
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សំនួរ
១. ចូរនិយាយអំពីទស្សនៈថ្មីរបស់លោក ម៉ាយឃើល វីកឃើរី ថាដូចម្តេចដែរ អំពីការបែកបាក់ចេនឡា ?
២. តើសិលាចារឹកក្នុងស្រុក និយាយថាដូចម្តេចដែរអំពីចេនឡានៅស.វទី៨ ?
៣.តើជ្វា ពិតជាបានមកឈ្លានពានចេនឡាមែនទេ ? ចូរបង្ហាញ ភស្តុតាង ?
៤. ចូរនិយាយពី ចម្ប៉ានាស.វទី៨ នៅក្នុងឯកសារចិន ?
៥. ចូរនិយាយពី ទំនាក់ទំនង រវាងចេនឡានិងចម្ប៉ា នៅក្នុងឯកសារចិន ?
ចម្លើយ
១. នៅស.វទី៨ចិនបានសរសេរថា ចេនឡា បានបែងចែកជា២គឺ ចេនឡាដីគោក និងចេនឡាលិចទឹកនៅឆ្នាំ៧០៦ គ.សក្នុងរជ្ជកាលព្រះនាងជ័យទេវី ។ យោងទៅលើសិលាចារឹកក្នុងស្រុក បានបញ្ជាក់ថា ចេនឡា បានរីកចម្រើននិងឯករាជ្យនៅតំបន់ពីររៀងខ្លួន ។
តាមសិលាចារឹក K. ១២៤ បានបង្ហាញពីគ្រួសាររាជ្យរង្សមួយមាន៤ជំនាន់ ដែលមានក្សត្រាមួយអង្គ និងក្សត្រី៣អង្គសោយរាជ្យបន្ត ។ គោរម្យងារស្តេចស្រី នៅចេនឡាទឹកមាននាមថា កន្ហេងកម្រងតេងអញស្រីជយេន្រ្ទវល្លភា, នៅម្ភុបុរៈ កន្ហេង = ធូលីជេងវ្រះកម្រងតាងអញ ដែលជាស្តេចស្រីគ្រប់គ្រងនៅសម្បូរព្រៃគុក ។
ចំណែកសិលាចារឹកព្រះនាងជ័យទេវី បានបង្ហាញថាព្រះនាងគឺជាស្តេចស្រីខ្លាំង ហើយអាណាចក្ររបស់ព្រះនាងពុំមានការបែកបាក់នោះទេ ។ នេះដោយយោងទៅលើគោរម្យងារព្រះនាងគឺ ធូលិជេងវ្រះកម្រិងតេងអញស្រីជយទេវី ដែលស្តេចប្រុសចាប់ពីសម័យហ្វូណន រហូតដល់សម័យចេនឡា មានគោរម្យងារត្រឹម មានគោរម្យងារត្រឹមតែ កន្ហេងកម្រងតេងអញ ( កន្ហេងកម្រងតេងអញ ) ។ គោរម្យងារ វ្យះ= ព្រះ គេប្រើបានតែស្តេចប្រុស និងអទិទេប្រុសប៉ុណ្ណោះ សូម្បីតែទេពស្រី ក៏គេពុំប្រើពាក្យ វ្រះ នាមគោរម្យងារដែរ គឺទេពស្រីគឺគេហៅថា ក្បោល ជាគោរម្យងារនាំមុខដូចជា ព្រះនាងស្វរជាមហេសីព្រះព្រហ្ម ក្បោញី= ក្បោញ = ព្រះនាងដើមស្តៅ ឬលោកយាយទេពដើមស្តៅ ( ជំនឿខ្មែរដើម ) ។ ចំណែកព្រះនាងជ័យទេវី បានយកគោរម្យងារ ស្តេចប្រុសមកប្រើ ( វ្យះកម្រងតាងអញវម៌្ម ) ហើយបន្ថែមពាក្យ ធូលិជេងពីមុខទៀត ដែលស្តេចពីមុនធ្លាប់មាន ។ គោរម្យងារនេះត្រូវបានស្តចប្រុសខ្លាំងៗ នៅសម័យអង្គរយកមកប្រើ ។
នេះបញ្ជាក់ថា ព្រះនាងជ័យទេវី ជាស្តេចស្រីខ្លាំងពូកែហើយទឹកដីមានអំណាច មានស្ថេរភាពក្នុងប្រទេសថែមទៀត មិនមែនបែកបាក់គ្នានោះទេ គឹមានអំណាច២ បានរីកចម្រើនរៀងៗខ្លួន ( សម្បូណ៍ព្រៃគុក និងសម្ភុបុរៈ ) ។
២. សិលាចារឹកកម្ពុជា ពីស.វទី៣ ដល់ទី៧ គឺពុំមានឈ្មោះហ្វូណនចេនឡា ឬក៏កម្ពុជា ទេ ។ ប៉ុន្តែមាន បុរៈ ឬបុរី ប្រហែល៣០ ដែលមានន័យថាទីក្រុងដូចជា ភវបុរៈ ឥន្រ្ទបុរៈ ឦសានបុរៈ សម្ភុបុរៈ វ្យាធបុរៈ ភវបុរៈ តម្របុរៈ ស្រេស្ឋបុរៈ អធ្យាបុរៈ សិវបុរៈ ជាដើម ។ នេះមានន័យថា កម្ពុជា ពុំរួបរួមតែមួយទេ ហើយដឹកនាំដោយោស្តេចត្រាញ់រៀងៗខ្លួន ដែលស្ថិតនៅក្រោមអំណាចកណ្តាល ។
បើយោងតាមសិលាចារឹកក្នុងស្រុកស.វទី៧.៨ ចេនឡាមិនបានបែកបាក់ជា២នោះទេគឺមានតំបន់២ដែលបានរីកចម្រើនរៀងៗខ្លួន គឺមួយនៅសម្ភុបុរៈ ( ក្រចេះ ) និងមួយទៀតនៅសម្បូណ៌ព្រៃគុក ( កំពង់ធំ ) ។នៅសម្ភុបុរៈ ប្រមាណជា៨០.១០០ឆ្នាំ មានស្តេចសោយរាជ្យ៤ជំនាន់ គឺស្តេចប្រុសមួយអង្គ នឹងបន្តដោយស្តេចស្រី៣អង្គ ( សិលាចារឹកK.១២៤ ) ។ នៅក្នុងសិលាចារឹកបានឲ្យដឹងថា ស្តេចដែលបានសោយរាជ្យនៅសម្ភុបុរៈ ដែលពុំទទួលឥទ្ធិពលសម្បូណ៌ព្រៃគុកទេ ។ ដូចនេះ មានន័យថា នៅពេលដែលចិនមកដល់ចេនឡាចិនក៏និយាយថាចេនឡាបែកបាក់ជា២ដោយឃើញមានតំបន់២រីកចម្រើនខុសគ្នា ។
៣. បើយើងពិនិត្យមើលលើប្រវត្តិសាស្រ្តឥណ្ឌូណេស៊ី ឃើញថា ជ្វានៅកោះឥណ្ឌូនេស៊ីមិនមានលទ្ធភាព ធ្វើដំណើរតាមផ្លូវសមុទ្រ ឡើងមកទន្លេមេគង្គ រួចវាយចេនឡានោះទេ ។ នៅកំឡុងស.វទី៧.៨ បណ្តាកោះនៅឥណ្ឌូនេស៊ី មានការចាប់អារម្មណ៍តែទៅពាណិជ្ជកម្ម រវាងចិននិងឥណ្ឌា ប៉ុណ្ណោះ ។ ព្រោះបណ្តាលកំពង់ផែ ទាំងនេះជាកន្លែងធ្វើជំនួញពាណិជ្ជកម្មរវាងចិន និងឥណ្ឌា ។
៤. ចម្ប៉ា គឺជារដ្ឋមួយ ដែលមិនបានរួបរួមគ្នានៅទេ គឺជារដ្ឋឯករាជ្យរៀងៗខ្លួនពីវៀតណាមមកបណ្តាលំកដល់ដែនដីកម្ពុជាក្រោម មានដូចជាអមរាវតី វិជ័យ បាណ្ឌុរង្គៈ កៅឋារៈ ។ នៅក្នុងឯកសារចិន បាននិយាយថា លីន យី ឧស្សាហ៍វាយយកខេត្ត ចាវ ជី របស់ចិន ( វៀតណាមខាងជើង = តុងកឹង ) ។ នៅស.វទី៩ចម្ប៉ា ខាងត្បូងមានការរីកចម្រើនខ្លាំងជាងចម្ប៉ាខាងជើង និងចាម្ប៉ាកណ្តាល ដែលចិនហៅថា ពេន តូ ឡាង គឺ បាណ្ឌុរង្គៈ ។
៥. ចិនបាននិយាយថា លីន យីនិង ហ្វូណន មានទំនាក់ទំនងនឹងគ្នា ជួនកាលច្បាំងគ្នា ហើយមានពេលខ្លះ លីន យី និងហ្វូណន ចានសហការណ៍គ្នារវាងខេត្ត ចាវ ជី របស់ចិន ( វៀតណាមខាងជើង ) ។