Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំនួរ

១. ហេតុអ្វីបានជានៅពេលស្តេចមាទី៩ របស់ថៃនៅពេលឡើងសោយរាជ្យ បានមកដងទឹកស្រះនៅប្រាសាទព្រះវិហារ យកទៅធ្វើជាទឹកសុគន្ធវារី ?

២. ចូរនិយាយពីកម្ពុជា ពីរាជ្យព្រះបាទជ័យវម៌្មទី២ ដល់រាជ្យព្រះជ័យវម៌្មទី៣ ។

៣. ចូរនិយាយកម្ពុជា ពីររជ្ជកាលព្រះបាទឥន្រ្ទវម៌្មទី១ ដល់​ព្រះបាទយសោវម៌្មទី១ ។

៤. តើព្រះបាទជយវម៌្មទី៤ ឡើងសោយរាជ្យនៅឆ្នាំណា ? តើព្រះអង្គ ជាស្តេចជ្រែករាជ្យមែនឬទេ ? ចូរបង្ហាញភស្តុតាង ?

៥. ហេតុព្រះបាទជ័យវម៌្មទី៤​លើរាជធានីទៅកោះកេរ្តិ៍ ?

ចម្លើយ                                                                                                                   

១. ដោយសារតែថៃយល់ថា ប្រាសាទនេះមានភាពអស្ចារ្យមានអំណាចបុណ្យបារមីខ្លាំង ជាទីប្រជុំអទិទេពធំនៅសម័យអង្គរ និងជាកន្លែងពិសិដ្ឋរបស់ព្រះមហាក្សត្រខ្មែរសម័យអង្គរគេគោរពបូជា ។ ដូច្នេះហើយបានជាថៃមកដងទឹកនៅក្នុងស្រះ នៃប្រាសាទព្រះវិហារយកទៅធ្វើជាទឹកសុគន្ធវារី នៅពេលស្តេចរាមាទី៩ ឡើងសោយរាជ្យ ។

២. ចាប់ពីឆ្នាំ៨០០ ដល់ឆ្នាំ៨៧៧ ពោលគឺគ្មានសិលាចារឹកនិងពុំមានស្ថាបត្យកម្មច្រើនទៀតផង ។ ហេតុនេះអ្នកវិទូបានឲ្យទស្ស​នៈជាច្រើនដូចជា ការដែលគ្មានសិលាចារឹកនោះគឺ មកពីពេលនោះ ស្តេចមានអំណាចខ្លាំង គឺមិនអនុញ្ញតិឲ្យអ្នកណាចារសិលាចារឹក ប្រសិនបើគ្មានបញ្ជាពីព្រះមហាក្សត្រ ។ រឿងបែបនេះ គឺមានចាប់រជ្ជកាលព្រះនាងជ័យទេវី រហូតមកដល់រជ្ជកាលព្រះបាទជ័យយវម៌្មទី៣ គឺពុំមានសិលាចារឹកច្រើនទេ ។

៣. មកដល់រជ្ជកាលព្រះបាទឥន្ទ្រវម៌្មទី១ និងបុត្រាទ្រង់គឺព្រះបាទយសោវម៌្មទី១ បានកសាងប្រាសាទល្បីៗ ជាច្រើនដូចជា ព្រះគោ លលៃ បាគង បាខែង ។ រាល់សាលាចារឹកនៅសម័យនេះ គឺជារបស់ស្តេចទាំងអស់ដែរ ពុំមានអំណចខ្លាំងក្លា ទឹកដីមានព្រំប្រទល់ទូលំទូលាយ បើតាមឯកសារចិន (ខាងកើតទល់ចម្ប៉ា ខាងត្បូងទល់សមុទ្រ ខាងលិចទល់ទ្វារវតីខាងកើតទល់ចិន ) ។ ព្រះបាទយសោវម៌្មទី១បានកសាងរាជធានីអង្គរមុនគេបង្អស់ ដែលមានភ្នំបាខែងជាស្នូលរាជធានីដែលមានទំហំ ៤គ.មការ៉េ ៤ជ្រុង ។

៤. ព្រះបាទជយវម៌្មទី៤ ឡើងសោយរាជ្យនៅឆ្នាំ៩២៥ . ៩៤១គ. ស ។ ព្រះអង្គជាស្តេចជ្រែករាជ្យ ព្រោះព្រះអង្គបានឡើងសោយរាជ្យនៅតំបន់កោះកេរ្តិ៍ ដំណាលគ្នានឹងក្មួយរបស់ព្រះអង្គដែលសោយរាជ្យនៅអង្គរ ៩២២. ៩២៨គ.ស ។

៥. មានមូលហេតុជាច្រើន ដែលបាននិយាយពីកាលើករាជធានីទៅកោះកេរ្តិ៍របស់ព្រះបាទជយវម៌្មទី៤៖

  • ដោយសារព្រះអង្គជាស្តេចជ្រែករាជ្យ មិនអាចសោយរាជ្យនៅអង្គរបាន ។
  • នៅតំបន់អង្គរសម្បូណ៌សំណងជាច្រើន ជាហេតុធ្វើឲ្យព្រះអង្គមិនអាចក៏សាងអ្វីបាន ។
  • ស្វែងរកកន្លែងថ្មី និងសាងសងសំណង់ឲ្យធំៗជាងនៅតំបន់អង្គរ ។


×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login