Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំនួរ

១. ហេតុអ្វីបានជាគណៈបេសកទូតចិនមកដល់ហ្វូណន ?

២. ចូរនិយាយពីដំណើរបេសកទូតប្រទេសខ្មែរ និងបេសកទូតឥណ្ឌាលើកដំបូង ក្នុងការទាក់ទងគ្នា ?

៣. តើនៅសម័យហ្វូណន គេប្រើភាសាអ្វីជាគោល ?

៤. ចូរនិយាយពី ហ្វូណននៅក្នុងរបាយការណ៍ចិនលើកកដំបូង ?

៥. ចូរនិយាយពីទំនាក់ទំនងមន និងហ្វូណនក នៅក្នុងរបាយការណ៍ចិនលើកដំបូង ?

៦. តើប្រទេសចិន ធ្លាប់បានអញ្ជើញព្រះសង្ឃខ្មែរនាសម័យ ហ្វូណនឲ្យទៅជួយបកប្រែគម្ពីរព្រះត្រៃបិតក ពីភាសាសំស្ត្រឹឲ្យទៅជាភាសាចិនដែរឬទេ ?

៧. តើសិលាចារឹកនៅសម័យហ្វូណនមានប៉ុន្មានផ្ទាំង ?​ មានឈ្មោះអ្វីខ្លះ ?

៨. តើសិលាចារឹកឈ្មោះអ្វី ដែលជាសិលាចារឹកដំបូងគេបង្អស់នៅកម្ពុជា ? នៅស.វទីប៉ុន្មាន ? នៅកន្លែងណា ?

៩. តើ​សិលាចចារឹកណា ដែលមានចុះកាលបរិច្ឆេទដំបូងគេនៅកម្ពុជា ? នៅឆ្នាំណា ? មានឈ្មោះអ្វី ?

១០. តើនៅចុងសម័យហ្វូណន សាសនាអ្វី ដែលមានការរីកចម្រើនជាងគេ ?

១១. តើនៅពេលណា ដែលព្រះពុទ្ធសាសនាប្រើភាសាសំស្រ្តឹត ហើយនៅពេលណាដែលព្រះពុទ្ធសាសនាប្រើភាសាបាលីនៅក្នុងសង្គមខ្មែរ ?

១២. ស្របតាមសំណូមពររបស់ព្រះរាជាចិន តើព្រះរាជាខ្មែរបានបញ្ចូនសង្ឃខ្មែរប៉ុន្មានអង្គ ឲ្យទៅជួយបកប្រែគម្ពីរព្រះកត្រៃបិដកពីភាសាសំស្រ្តឹត ឲ្យទៅជាភាសាចិន ? ព្រះអង្គនោះមាននាមអ្វីខ្លះ ?

១៣. ចូរនិយាយពីការបកប្រែ គម្ពីរព្រះត្រៃបិតក របស់ព្រះសង្ឃខ្មែរនៅប្រទេសចិន ?

១៤​. ចូរនិយាយពីរឿងរ៉ាវនៅក្នុងឯកសារចិន ដែលនិយាយពីការដណ្តើមសារីកធាតុព្រះពុទ្ធ ( សក់ ១សរសៃ ) របស់ស្តេចចិន ពីព្រះបាទរុទ្រវម៌្ម ?

១៥. ចុះឯកសារខ្មែរ មាននិយាយពីរឿងនេះដែរឬទេ ?

១៦. តើបរមសារីធាតុនេះ មានប្រវត្តិដូចម្តេចដែរ ?

១៧. តើសេដ្ឋកិច្ចហ្វូណនពឹងផ្អែកលើអ្វី ? ហេតុអ្វី ? ចូរបង្ហាញភស្តុតាង ?

១៨. តើកំពង់ផែធំជាងគេរបស់ ហ្វូណន មានឈ្មោះអ្វី ? នៅឯណា ?

១៩. តើព្រះរាជាឈ្មោះអ្វី ជាព្រះរាជាចុងក្រោយរបស់ហ្វូណន ?

២០. តើឯកសារចិននិយាយពី ហ្វូណន ចុងក្រោយនៅឆ្នាំណា ? ហើយនិយាយពីចេនឡាដំបូងនៅឆ្នាំណា  ? 

ចម្លើយ

១. បានជាគណៈបេសកទូត ចិនមកដល់ហ្វូណន ព្រោះនៅពេលនោះ ប្រទេសចិនបានបែងចែកជា៣អាណាចក្រអាណាចក្រ វ៉ូ វ៉ៃ និង ជិន ។ នៅពេលនោះអាណាចក្រមិនអាចធ្វើដំណើរតាមផ្លូវទឹកបាន៏ស្វែងរកផ្លូវគោកទៅកាន់ឥណ្ឌា ដោយកាន់តាមហ្វូណន ។

២. បេសកទូតកខ្មែរឈ្មោះ ស៊ូវ៉ូ បានបញ្ជូនទៅប្រទេសឥណ្ឌាលើកដំបូងនៅក្នុងរាជ្យព្រះបាទហ្វាន់ ចាន់ ( ឆ្នាំ២៣០. ៤៥ គ.ស ) ។ បេសកទូតបានធ្វើដំណើរតាមឆ្នេរសមុទ្រ ( ខាងលិចឧបទ្វីប​ ) រួចធ្វើដំណើរនៅទន្លេឥណ្ឌា ( ទន្លេគង្គា ) ។​ការដំណើរអស់រយៈពេលជាង១ឆ្នាំក ទើបគាត់ធ្វើដំណើរទៅដល់រាជធានីឥណ្ឌា ។ ស្តេចឥណ្ឌា មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងព្រះអង្គបានបញ្ចូនបេសកទូត ចិន សុង មកហ្វូណនវិញដោយមានចំនួនសេះ ៤មកជាមួយផង ។ ការមកដល់នៃបេសកទូតឥណ្ឌា នៅហ្វូណនស្របគ្នាមួយនឹងបេសកទូតចិន កាំងថៃ និងជូ យិង បានមកដល់ហ្វូណនដែរ ហើយពួកគេក៏ពិភាក្សាអំពីពាណិជ្ជកម្មរវាងចិន និងឥណ្ឌានៅក្នុងរាជវាំងហ្វូណន ។

          ៤ឆ្នាំក្រោយបេសកទូត ហ្វូណនបានត្រលប់ពីឥណ្ឌាមកវិញ នៅពេលនោះហ្វូណន ស្ថិតនៅក្នុងរាជព្រះបាទហ្វាន់ស៊ីយ៉ុន ( ២៣៥.២៨៩គ.ស ) ។ ភ្នាក់ងារទូតខ្មែរ មានវត្តមាននៅក្នុងរាជវាំងនៃពួកមុរន្ទដំបូងឆ្នាំ ២៤៤គ.ស ។ ភ្នាក់ងារទូតខ្មែរ​ ទៅកាន់ប្រទេសចិនដំបូងនៅឆ្នាំ ២៤៣គ.ស ។

៣.  នៅសម័យហ្វូណន គេប្រើភាសាសំស្ត្រឹតជាគោលបន្ទាប់ពីនេះមកគឺ ភាសាខ្មែរបុរាណជាគោល ។

៤. ទំនាក់ទំនងចិនជាមួយ ហ្វូណនលើកដំបូងគឺនៅឆ្នាំ២២៥.៣០គ.ស នៅពេលដែលមន្រ្តីរបស់ចិន ២នាក់ត្រូវបានគេបញ្ចូនទៅស្វែងរកកំពងផែនៅអាស៊ីអាគ្នេយ៍ ។ ពាក្យថា ហ្វូណន ត្រូវបានគេប្រទះឃើញតែនៅក្នុងរបាយការណ៍ចិនប៉ុណ្ណោះ ហើយមិនមានឃើញក្នុងសិលាចារឹកខ្មែរទេ ។ លោក ហ្សក កសឺដែស ជាភាសាបាវិទូរាំង បានបកប្រែពាក្យហ្វូណនថា ភ្នំ ដែលខ្មែបុរាណថា វ្នំ ។ ទំនាក់ទំនងចិន ជាមួយហ្វូណន  ដំបូងស្របពេលដែលបេសកទូតឥណ្ឌាមកដល់ ហ្វូណនជាលើកដំបូងដែរហើយពួ្កគេក៏បានពិភាក្សាអំពីជំនួញរវាងចិន នឹងឥណ្ឌា ។

          មន្រ្តីចិន បានឮថាអំពីប្រពៃណី ហ្វូណននិយាយរឿងកាល២០០ឆ្នាំមុនថា​មានព្រះអង្គម្ចាស់ក្សត្រីគ្រប់គ្រងនគរដំបូងព្រះនាម លីវ យី ។ ​បន្ទាប់មកមានជនបរទេសម្នាក់ឈ្មោះ ហ៊ុន ឆេង ឬហ៊ុន ហ៊ួយ ឬក៏ ហ៊ុន ទៀន បានធ្វើដំណើរមកតាមសំពៅ ហើយបានរៀបការជាមួយនឹងព្រះនាង លីវ  យី ហើយបានបង្កើតបានជាព្រះរាជវង្សានុវង្សដំបូងបង្អស់ ។

          អស់រជ្ជកាល ហ៊ុន ជាច្រើនមក មានរាជវង្សថ្មីមួយមានអំណាច ដែលមានគោរម្យងារថា ហ្វានក ដូចកោរម្យព្រះរាជរបស់ លីន យី នៅពេលនោះដែរ ។

          ប្រហែលជា ២០០ឆ្នាំក្រោយ ព្រះរាជាខ្មែរសរសេរគោរម្យងារជាភាសាសំស្ក្រឹតដំបូង ដែលបញ្ចប់ដោយពាក្យ វម៌្មហើយវាក៏បាននកើតឡើងនៅក្នុងរបាយកាណ៍ចិនដែរ ។ នៅពេលនេះបញ្ជាក់ថា ហ្វូណន បានទទួលឥទ្ធិពលច្រើនពីឥណ្ឌា ។ ពេលនោះមានលោកសង្ឃខ្លះ បានទៅសិក្សាភាសាសំស្ត្រឹត និងព្រះពុទ្ឌសាសនាយ៉ាងល្អិតល្អន់នៅឥណ្ឌាហើយក៏ត្រូវព្រះចៅអធិរាជចិន អញ្ជើញឲ្យមកប្រទេសចិនដើម្បីធ្វើជាគ្រូបង្រៀន អ្នកបកប្រែនិងបានប្រែនិងបានជួយប្រែគម្ពីរព្រះត្របិដកពីភាសាសំស្ត្រឹតឲ្យមកជាភាសាចិនផងដែរ ។

          កំពង់ផែ ដែលចិនស្គាល់ថាជារបស់ ហ្វូណន ដំបូងគឺកំពង់ផែ អូរ កែវ ( បច្ចុប្បន្ន អុក អែវ​​ ) នៅជិតឆ្នេរសមុទ្រវៀតណាម និងទីក្រុងចាស់របស់កម្ពុជា គឺអង្គរបុរី នៅស្រុកលអង្គរបុរី ខេត្តតាកែវ ដែលកសម័យបុរាណហៅថា វ្យាធបុរៈ  ។

          នៅស.វទី ៥.៦ មានផ្លូវពាណិជ្ជកម្មតាមសមុទ្រ១ពីចិន ទៅឥណ្ឌូនេស៊ី ហើយ ហ្វូណនមានសារៈសំខាន់តិចតួចណាស់សម្រាប់ចិន ។ នៅពេលនោះ ចិនឈប់សរសេរអំពី ហ្វូណនព្រោះពេលនោះចិនទៅរកស៊ីឥណ្ឌូណេស៊ីដោយសារ ហ្វូណនមានវិបត្តិសេដ្ឋកិច្ចក្នុងប្រទេស និងបញ្ហាផ្ទៃក្នុង ។ ហ្វូណន បានបាត់ឈ្មោះក្នុងរបាយការណ៍ចិននៅរវាងឆ្នាំ ៦២០. ៣០ គ.ស ដែល ហ្វូ ណនបានបញ្ជូនបេសកទូតលើកចុងក្រោយទៅចិននៅឆ្នាំ១៦៨ ។

៥. នៅក្នុងរបាយការណ៍ចិនអំពី ហ្វូណន បាននិយាយថាមានប្រទេសមួយឈ្មោះ ទុន ស៊ុន ដែលមានទីក្រុង៥នឹងព្រះរាជា៥អង្គ ហើយមានភាសាខុសគ្នាតិចតួចប៉ុណ្ណោះហ្វូណន ។ ឈ្មោះ ទុន ស៊ុន នេះមានន័យថាទីក្រុង ៥ភាសាមន ហើយនេះក៏ជាភស្តុតាងលើកដំបូងអំពីប្រទេសមន ។ ទុន ស៊ុន ស្ថិតនៅភាគខាងត្បូងនៃឧបទ្វីបម៉ាឡេស៊ីដែលសព្វថ្ងៃជាមួយផ្នែកនៅក្នុងប្រទេសថៃ និងមួយផ្នែកទៀតនៅក្នុងប្រទេសភូមា​។

          រាជាណាចក្រមន ត្រូវបានសរសេរដោយព្រះសង្ឃចិន កមួយអង្គដែលបានទៅសិក្សានៅប្រទេសឥណ្ឌា នាស.វទី៧បាននិយាយថា ខាងកើតប្រទេសឥណ្ឌាគឺ ទីក្រុងស្រីក្សេត្រ ( ភូមាកណ្តាល ) បន្ទាប់មក ទ្វារវតី ( ថៃកណ្តាល ) បន្ទាប់មក ឦសានបុរៈ  ( សម្បូរព្រៃគុកកម្ពុជា ) និង​​ន្ទាប់ គឺចាម្ប៉ា ។

៦. ប្រទេសចិន ធ្លាប់បានអញ្ជើញព្ររះសង្ឃខ្មែរនាសម័យហ្វូណន ឲ្យទៅជួយបកប្រែគម្ពីរព្រះត្រៃបិតតក ជាភាសាសំស្រ្តឹតឲ្យទៅជាភាសាចិន អស់រយៈពេល១៦ឆ្នាំដែលរឿងនេះ មានចារឹកជាប់ក្នុងប្រវត្តិសាស្រ្តនៅក្នុងគម្ពីរព្រះត្រៃបិដកចិន ។ ព្រះសង្ឃខ្មែរមាននាម សង្ឃបាលោ , នាគសេន្ទ្រ , មន្រ្ទសេនៈ ហើយកន្លែងដែលព្រះសង្ឃខ្មែរធ្វើការ មានឈ្មោះថា ហ្វូណន ក្វាង  ដែលមានន័យថា ការិយាល័យហ្វូណន ខាងត្បូង ។

៧. សិលាចារឹកនៅសម័យហ្វូណន មាន៤ផ្ទាំងគឺ៖

  • សិលាចារឹក វ៉ូកាញ់៖ នៅខេត្តញ៉ាត្រាងប្រទេសវៀតណាមខាងត្បូង ដែលចារឹកនៅដើមសម័យនគរភ្នំចារឹកនៅស.វទី៣ មានលក្ខណៈជាព្រាហ្មណ៍និយម ។
  • សិលាចារឹកអ្នកតាដំបងដែក៖ នៅខេត្តតាកែវ k. ៨៧៥ ចារឹកនៅពាក់កណ្តាលស.វទី៥និយាយអំពីព្រះនាងកុលប្រភាវតី
  • សិលាចារឹកប្រាសាទ៥ល្វែង ៖ នៅដែនកូសុំាងស៊ីន កម្ពុជាក្រោមក្នុងស្រុកទឹកខ្មៅ ខេត្តព្រែកឬស្សី ( សព្វថាប់មឿយ ) k.៥ សិលាចារឹកមុន k.៨៧៥  និយាយពីគុណសម្បត្តិរបស់ព្រះបាទគុណវម៌្ម ។
  • សិលាចារឹកទន្លេបាទី៖ នៅខេត្តតាកែវ នៅប្រាសាទតាព្រហ្ម K.៤០ចារឹកនៅស.វទី៦ និយាយពីការបូជាដល់ព្រះសិវៈផង និងព្រះពុទ្ធផង ។​សិលាចារឹកនេះនិយាយពីព្រះបាទរុទ្រវម៌្ម ដែលជាព្រះរាជបុត្រព្រះបាទជ័យវម៌្ម ហើយទ្រង់កាន់សាសនាព្រះពុទ្ធហើយគោរពព្រះបរមសារីកធាតុ ដែលជាកេសា ( សក់ ) មួយសរសៃជាទីគោរពបូជា នៃព្រះសម្មាសម្ពុទ្ធផង ។

៨. សិលាចារឹក វ៉ូកាញ់គឺជាសិលាចារឹក ដំបូងគេបង្អស់នៅកម្ពុជាចារឹកនៅក្នុងខេត្តញ៉ាត្រាង វៀតណាមខាងត្បូង ។ សិលាចារឹកនេះ ពុំមានចុះកាលបរិច្ឆេទទេ​តែអាចសន្និដ្ឋានបានថានៅស.វទី៣នៃគ.ស ។

៩. សិលាចារឹក ដែលមានចុះកាលបរិច្ឆេទដំបូងគេនៅនៅកម្ពុជាគឺ នៅឆ្នាំ ៥៣៣មហាសករាជត្រូវនឹង គ.ស ៦១២ មានឈ្មោះថា សិលាចារឹកវត្តទួលគំនូរ K,៦០០ ។

១០. នៅចុងសម័យហ្វូណន សាសនាដែលមានការរីកចម្រើនជាងគេគឺព្រះពុទ្ធសាសនា មហាយាន ប្រើភាសាសំស្រ្តឹត ។

១១. ព្រះពុទ្ធសាសនា ដែលប្រើភាសាសំស្ត្រឹត គឺចាប់ពីសម័យហ្វូណន ចេនឡា និងសម័យអង្គរហើយប្រើភាសាបាលី គឺចាប់តាំងពីសម័យកណ្តាល មកដល់បច្ចុប្បន្ន ។

១២. ព្រះរាជាខ្មែរបានបញ្ចូនព្រះសង្ឃខ្មែរ៣អង្គ ឲ្យទៅជួយបកប្រែគម្ពីព្រះត្រៃបិតកពីភាសាសំស្ត្រឹត ឲ្យទៅជាភាសាចិនមានថា មន្ទ្រសេនៈ ( ម៉ុន,តូ,ឡូ,សេង ) និង សង្ឃបាលោ ( សេង,គា,ប៉ូ​, ឡូ ) និងនាគសេន ( ណា,គា,សាង ) ។

១៣. តាមពង្សាវតាចិនក្នុងរាជ្យវង្ស ស៊ីខាងត្បូង​បានដំណាលថា ស្តេចនគរហ្វូណន រាជវង្សកៅណ្ឌិន្យ ព្រះនាមជយវម៌្ម ( ចូ​,យ៉េ ,ប៉ា,ម៉ូ​ ) គឺព្រះបាទកៅណ្ឌិន្យជយវម៌្ម ពីមុនទ្រង់គោរពព្រះឥស្វរៈ តែក្រោយមកទ្រង់គោរពព្រះពុទ្ធសាសនាវិញព្រះរាជាអង្គនោះ បានបញ្ចូលព្រះភិក្ខុសង្ឃខ្មែរ២អង្គ ឲ្យទៅបកប្រែគម្ពីព្រះត្រៃបិតកនៅប្រទេសចិន ។ ព្រះថេរទាំង២អង្គនេះ គង់នៅក្នុងប្រទេសចិនក្នុងរវាងចុងស.វទី៥ និងដើមស.វទី៦ ។ ព្រះថេរមួយអង្គនាម សេង,គា,ប៉ូ ,ឡូគឺ សង្ឃបាលោ កើតនៅឆ្នាំ ៤៦០លោកចេះភាសាច្រើន ។ ព្រះចៅក្រុងចិននាម វ៉ូ ក្នុងរាជ្យវង្សលាង គ.ស ៥០៦សុំនិមន្តឲ្យលោកឲ្យទៅជួយប្រែគម្ពីរព្រះត្រៃបិតក ។ លោកធ្វើការអស់រយៈពេល ១៦ឆ្នាំនៅក្នុងការិយាល័យមួយឈ្មោះ  ហ្វូ ណនក្វាង ប្រែថា «ការិយាល័យប្រទេសអ្នកមានកខាងត្បូង​ ឬការិយាល័យប្រទេសនគេភ្នំ       » ។

          ព្រះថេរមួយអង្គទៀតនាមថា មុ័ន,តូ,ឡូឬ មុ័ន,តូ,ឡូសេង គឺព្រះនាមមន្រ្ទសេនៈ ។ លោកនិមន្តទៅរាជសំណាក់ចិននាម វ៉ូ រាជវង្សលាង  ក្នុងឆ្នាំ៥០៤គ.ស ហើយអនុញ្ញតិឲ្យចូលធ្វើការបកប្រែគម្ពីព្រះត្រៃបិតក ជាមួយព្រះសង្ឃបាលោ ។ សេចក្តីប្រែ នៃស្នាព្រះហស្ថទាំង២អង្គនេះមានជាប់នាមនៅក្នុងគម្ពីព្រះត្រៃបិតកចិន រហូតដល់សព្វថ្ងៃនេះ ។

១៤. ក្នុងរាជ្យព្រះបាទរុទ្រវម៌្ម ៥១៤គ.ស ព្រះអង្គបានបញ្ចូនទូតទៅប្រទេសចិនជាច្រើនដង ( គ.ស៥៣៩ ) ដោយនាំយកនូវគ្រឿងបណ្តាការ និងផលិតផលខ្មែរ ហើយបានក្រាបទូលស្តេចចិនថា នៅនគរភ្នំមានព្រះបរមសារីកធាតុ គឹសក់មួយសរសៃយ៉ាងវែង ( ប្រហែល៣ម៉ែត្រ ) ។ ពេលត្រលប់មកវិញព្រះចៅក្រុងចិនក៏បញ្ចូនព្រះភិក្ខុចិន ចេ,យ៉ុន , ប៉ាវ ឲ្យតាមរាជទូតខ្មែរ​មកដណ្តើមយកព្រះសារីកធាតុនោះបាត់បង់ទៅរហូតដល់សព្វថ្ងៃ ។

១៥.​ ប្រភពឯកសារចិន មានសេចក្តីស្របគ្នានឹងសិលាចារឹកនៅប្រាសាទតាព្រហ្មទន្លេបាទី ( ខេត្តតាកែវ ) ក្នុងស.វទី៦ថា ព្រះបាទរុទ្រវម៌្ម ជាព្រះរាជបុត្រព្រះបាទកៅណ្ឌិន្យជយវម៌្ម ទ្រង់កាន់ព្រះពុទ្ធសាសនា ហើយព្រះអង្គគោរព្រះបរមសារីកធាតុ នៃព្រះសម្មាសម្ពុទ្ធ ។

១៦. បន្ទាប់ពីព្រះពុទ្ធ ទ្រង់បានសម្រេចសម្មាសម្ពោធិញ្ញាណដំបូង ព្រះអង្គបានទៅប្រោសបញ្ចាវគ្គីភិក្ខុ ។ នៅពេលនិមន្តដល់ពាក់កណ្តាលផ្លូវ ព្រះពុទ្ធទ្រង់បានជួបនឹងពាណិជ្ជករ២ននាក់គឺ តបុស្សៈ និងភល្លិកៈ បានថ្វាយដុំសតូវដល់ព្រះពុទ្ធជាចង្ហាន់ ។ បន្ទាប់មក ព្រះពុទ្ធជាម្ចាស់បានច្បូត សក់៨សរសៃ ឲ្យទៅជនជាតិមនទាំង២នាក់នោះ ទុកជាសក្ការៈបូជា ( សព្វថ្ងៃនៅប្រទេសភូមា ) ។    

          យើងមិនដឹងថា ខ្មែរ និងមនមានទំនាក់ទំនងនឹងគ្នាយ៉ាងណានោះទេ បានជាខ្មែរមានព្រះបរមសារីកធាតុ ( ព្រះកេសា១សរសៃ ប្រហែល៣ម៉ែត្រ ) នេះដែរ ។

១៧. សេដ្ឋកិច្ចសម័យ ហ្វូណនពឹងផ្អែកលើវិស័យពាណិជ្ជកម្មជាសំខាន់ ព្រោះនៅសម័យហ្វូណន ប្រទេសចិនិងប្រទេសឥណ្ឌា បានយកកំពងផែក អូកែវ ជាកំពងផែកណ្តាលនៅតំបន់អាស៊ីអាគ្នេយ៍ សម្រាប់ធ្វើពាណិជ្ជកម្ម ។ នៅដើមស.វទី១ មកដល់ស.វទី៦ វិស័យពាណិជ្ជកម្ម អាស៊ីអាគ្នេយ៍មានការរីកចម្រើនខ្លាំង មានកំពង់ផែ ចាវ ជី បាណ្ឌុរង្គ កៅឋានៈ ស្រីវិជ័យ ស៊ូម៉ា បាហ្គាន ទ្វារវតីហិរបុញ្ជ័យ ។ ពេលនោះឃើញថា អាណាចក្រភ្នំ ស្ថិតនៅចំកណ្តាលទីតាំងភូមិសាស្រ្ត៩ នៃអាស៊ីអាគ្នេយ៍ ។

          ដូច្នេះអ្នកពាណិជ្ជករចិន និងឥណ្ឌាត្រូវមកចតនៅកំពងផែអូកែវមុននឹងបន្តដំណើរទៅទីផ្សារផ្សេងៗទៀត ។​

១៨. កំពង់ផែធំជាងគេរបស់ហ្វូណន គឺកំពង់ផែអូកែវ ស្ថិតនៅក្បែរភ្នំបាថែ ខេត្តក្រមួនសរ ( វៀតណាមខាងត្បូងសព្វថ្ងៃ )  ។

១៩. ព្រះរាជាចុងក្រោយ របស់ហ្វូណនគឺព្រះបាទរុទ្រវម៌្ម ៥១៤ ដល់ ៥៥០នៃគ.ស ។

២០. ឯកសារចិននិយាយពី ហ្វូណនចុងក្រោយនៅឆ្នាំ ៦១៨ដែលបានមកពីបេសកទូតហ្វូណន មួយក្រុមទៅកាន់ប្រទេសចិនបានប្រើឈ្មោះ ចេនឡា ជំនួសវិញ ។ ចំណែកឈ្មោះ ចេនឡា បានលេចឡើងដំបូង នៅក្នុងឯកសារចិននៅឆ្នាំ ៦១៦ គ.ស ។

 



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login