2019-05-20 05:47
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សំនួរ
១. បន្ទាប់ពីម៉ុងហ្គោល បានកាន់កាប់សុងខាងត្បូង១២៧៩ តើមានអ្វីកើតឡើងចំពោះកំពង់ផែនៅអាស៊ីអាគ្នេយ៍ ?
២. បន្ទាប់ពីរាជវង្ស មិង បានកាន់កាប់ប្រទេសចិន និងដេញពួកម៉ុងហ្គោលចេញនៅឆ្នាំ ១៣៦៨ តើមានអ្វីកើតឡើងចំពោះកំពង់ផែអាស៊ីអាគ្នេយ៍ ?
៣. តើតំបន់អង្គរត្រូវបោះបង់ចោលនៅឆ្នាំណា ?
៤. ចូរនិយាយពណីទ្រឹស្តីចាស់ នៃការបោះបង់ចោលក្រុង អង្គររបស់ព្រះបាទពញាយ៉ាត ?
៥. ចូរនិយាយពីទ្រឹស្តីថ្មី នៃការផ្លាស់ប្តូររាជធានីពីក្រុងអង្គរ មកភាគកណ្តាលប្រទេស ?
ចម្លើយ
១. បន្ទាប់ពីម៉ុងហ្គោល បានកាន់កាប់សុងខាងត្បូង ១២៧៩កំពង់ផែនៅអាស៊ីអាគ្នេយ៍ចាស់ៗ មានការធ្លាក់ចុះអន់ខ្សោយដូចជា កោះស៊ូម៉ាត្រា កោះហ្សាវ៉ា ហើយលេចឈ្មោះតំបន់ថ្មីដូចជា សៀន / សៀម ,ម៉ាឡាកា ។ នៅពេកនេះហើយ ដែលម៉ុងហ្គោល បានបញ្ចូលបេសកទូតទៅប្រទេសនានាដើម្បីទំនាក់ទំនងពាណិជ្ជកម្មផ្លូវសមុទ្រ ដូចជាលោក ជូ តា កួន ( ជីតាក្វាន់ ) ជាជនជាតិចិន ក្នុងនាមជាបេសកទូតម៉ុងហ្គោល បានមកកម្ពុជានៅឆ្នាំ១២៩៦.៩៧ ។
២. រាជវង្ស មិង បានបន្តយកកំពង់ផែនៅអាស៊ីអគ្នេយ៍ជាកំពងផែកណ្តាលវិញ ហើយហាមឃាត់ជនជាតិចិនមិនឲ្យធ្វើពាណិជ្ជកម្មក្រៅប្រទេសទេ ។ នយោបាយនេះបានជម្រុញឲ្យប្រទេសនៅអាស៊ីអាគ្នេយ៍ប្រកួតប្រជែងគ្នា ដើម្បីក្លាយទៅជាកំពង់ផែកណ្តាលរបស់ចិន ។ ពេលនោះកំពង់ផែនៅស្រីវិជ័យ បានដួលរំលំ ហើយកំពង់ផែដែលជាដៃគូរសំខាន់សម្រាប់ចិន គឺសៀន/សៀម/និងម៉ាឡាកា ។
៣. តំបនអង្គរត្រូវបានបោះបង់ចោលនៅឆ្នាំ ១៤៣១ គ.ស ។
៤. ឆ្នាំ១៤៣១ ( ឯកសារខ្លះថា ១៤៣២ ) ។ ការបោះបង់ចោលរាជធានីអង្គរនេះព្រោះ ៖
៥. បានជាកម្ពុជា ធ្វើការផ្លាស់ប្តូររាជធានីពីក្រុងអង្គរមកភាគកណ្តាលប្រទេសព្រោះ នៅពេលនោះប្រទេសចិនបានអនុវត្តន៍នយោបាយលើវិស័យពាណិជ្ជកម្ម នៅតាមកំពង់ផែអាស៊ីអាគ្នេយ៍យ៉ាងខ្លាំង ។ ពេលនោះ អង្គរនៅឆ្ងាយពីសមុទ្រមិនបានធ្វើជំនួញបាន ក៏ធ្វើការផ្លាស់ប្តូររាជធានីពីអង្គរ មកតាំងនៅទន្លេចតុមុខ ដែលជាកន្លែងប្រសព្វគ្នា៤មុខ និងជាទីប្រជុំនៃអ្នកធ្វើពាណិជ្ជកម្ម តាមដងទន្លេមេគង្គ ចុះទៅសមុទ្រចិនឬក៏ឡើងមកចតុមុខវិញ ។ ពេលនោះកម្ពុជា មានបញ្ហាផ្សេងៗផង ក៏ធ្វើការផ្លាស់ប្តូរពីអង្គរមកចតុមុខវិញព្រោះពេលនោះ គឺជាសម័យធ្វើពាណិជ្ជកម្មជាមួយចិនឥណ្ឌា និងពួកអឺរ៉ុប ( ដូចជាបច្ចុប្បន្ននេះ កម្ពុជាត្រូវតែចូលជាសមាជិកអាស៊ានអញ្ចឹងដែរ ) ។
ហេតុផលសេដ្ឋកិច្ច គឺពង្រីងការធ្វើពាណិជ្ជកម្មតាមផ្លូវទឹកការផ្លាស់ប្តូរទីតាំង ពីមជ្ឈមណ្ឌលកណ្តារបស់កម្ពុជាគឺជាប់ពាក់ព័ន្ធនឹងពាណិជ្ជកម្មតាមផ្លូវសមុទ្រ របស់ចិនជាមួយអាស៊ីអាគ្នេយ៍ជាពិសេសអាស៊ីអាគ្នេយ៍ដីគោក ។ កម្ពុជាត្រូវរកតំបន់ផ្លូវទឹក ដែលជាប់ជាមួយសមុទ្រ ដើម្បីទំនាក់ទំនងពាណិជ្ជកម្មតាមសមុទ្រ និងទន្លេធំ ជាមួយចិនអឺរ៉ុបឥណ្ឌា អាស៊ីមួយចំនួន ។ កំពង់ផែធំពេលនោះគឺ អយុធ្យានិងម៉ាឡាកា ។