2019-05-20 06:03
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សំនួរ
១. តើសម័យហ្វូណនគិតចាប់ពីឆ្នាំណា ដល់ឆ្នាំណា ?
២. ហេតុអ្វី បានជាគេគិតពីឆ្នាំ៥២មក ?
៣. តើខ្មែរោមែនទេ ដែលបានកតត្រាថានៅឆ្នាំ៥២ គ.ស ខ្មែរកើតជារដ្ឋដំបូង ?
៤. តើពាក្យ ហ្វូណនមានន័យដូចម្តេច តាមទស្សនៈប្រវត្តិវិទូមួយចំនួន ?
៥. តើពាក្យ លីវយី ហ៊ុនទៀន សោមា កៅទណ្ឌិន្យ ព្រះថោង នាងនាគ មានអត្ថន័យដូចម្តេច ?
៦. ចូរនិយាយពីកំណើតរដ្ឋហ្វូណន ?
៧. ចូរនិយាយពីទីតាំងរបស់ហ្វូណន នៅក្នុងឯកសារចិន ?
៨. ចូរនិយាយពីរាជ្យវង្សរបស់ហ្វូណន ?
៩. តើពាក្យ « វរ្ម័ន » បង្កើតឡើងដោយអ្នកណា ? ប្រើនៅក្នុងអត្ថបទណាខ្លះ ?ចុះពាក្យ « វម៌្ម »បែបនេះបង្កើតឡើងដោយអ្នកណាដែរ ? ប្រើនៅទីណាខ្លះ ? ហើយសព្វថ្ងៃនេះគេនៅប្រើប្រាស់ដែរឬទេ ?
១០. តើពាក្យ សុវណ្ណភូមិកើតនៅពេលណា ? ដើម្បីសម្គាល់អ្វី ? ស្ថិតនៅទីណា ?
១១. តើស្តេចអង្គណាដែលបានឡើងសោយរាជ្យ នៅហ្វូណនដំបូងគេ និងស្តេចអង្គណាដែលបានសោយរាជ្យក្រោយគេ ។
១២. បេសកទូតឥណ្ឌាឈ្មោះអ្វី ដែលបានមកហ្វូណនដំណាលគ្នា ជាមួយបេសកទូតចិន ? នៅឆ្នាំណា ?
១៣. តើបេសកទូតចិន មកដល់ហ្វូណនមានឈ្មោះអ្វីខ្លះ ? មកដល់នៅឆ្នាំណា ?
១៤. តើឥទ្ធិពលឥណ្ឌា មកដល់ហ្វូណនតាមរយៈរបៀបណា ?
១៥. តើលឥទ្ធិពលឥណ្ឌា បានបន្សល់ទុកអ្វីខ្លះ នៅប្រទេសខ្មែរ ?
១៦. តើឥទ្ធិពលចិន ផ្សព្វផ្សាយមកកម្ពុជាតាមរបៀបណា ?
១៧.តើចិនបានបន្សល់ទុកនូវឥទ្ធិពលរបស់ខ្លួនអ្វីខ្លះ នៅប្រទេសខ្មែរ ?
១៨. គេនិយាយថា ខ្មែរសម័យមុនមានលក្ខណៈដូចជាឥណ្ឌាកើតជាត្រឹមត្រូវដែរឬទេ ?
១៩. មុនការហូចូកមកដល់ របស់ឥទ្ធិពលវប្បធម៌ឥណ្ឌា និងចិនតើខ្មែរមានវប្បធម៌របស់ខ្លួនដែរឬទេ ?
២០. តើអ្នកការទូតចិន មកដល់ហ្វូណននៅឆ្នាំណា ? មានឈ្មោះអ្វីខ្លះ ?
ចម្លើយ
១. សម័យហ្វូណន គិតចាប់តាំងពីឆ្នាំ ៥២នៃគ.ស ដល់ឆ្នាំ ៥៥០នៃគ.ស ។
២. បានជាគេគិតពីឆ្នាំ៥២មក ព្រោះប្រវត្តិសាស្រ្តគេគិតថាតាំងពីមានការកត់ត្រានូវប្រភពឯកសារសរសេរ គឺអក្សរ ។
៣. មិនមែនខ្មែរទេ ដែលបានកត់ត្រាថានៅឆ្នាំ៥២គ.សខ្មែរកើតជារដ្ឋដំបូងគឺចិនកត់ត្រា និងសរសេរអំពីហ្វូណន ។
៤. ពាក្យហ្វូណន បើតាមទស្សនៈប្រវត្តិវិទូមួយមានអត្ថន័យដូចជា៖
លោកព្រូម ធ្លាប់សិក្សាលើគ្រាប់ឈាមខ្មែរ និងព្នង ដែលជាពិន្ទុទាំងពីរនេះ មានដើមកំណើតតែមួយដូចគ្នា ។ ម្លោះហើយ ប្រហែលខ្មែរជំនាន់ដើម ហៅខ្លួនឯងថា ព្នង ទើបពេលពួកចិនមកដល់ ឮខ្មែរបុរាណហៅខ្លួនឯងដូច្នេះក៏បានសរសេរត្រាប់សូតាម ទើបចេញជាពាក្យហ្វូណន ឬប៊ីយោណាមនេះឡើង ។
លោក ហ្សក សឺដេស បានពន្យល់ថាចិនរាយការណ៍ថាហ្វូណនមានគោរម្យងារគូឡុង = កុរុង = ក្រុង = ស្តេច ។ សម័យបុរាណខ្មែរបូជាព្រះនៅភ្នំ នាំឲ្យគេហៅថា កុរុងវ្នំ = ស្តេចវ្នំ ។ អ្នកប្រាជ្ញខ្មែរជំនាន់មុន ជឿជាក់លើរឿងនេះហើយនាំគ្នានិយមការបកប្រែពាក្យ ហ្វូណនថាជានគរភ្នំ ។
នៅក្នុងសៀវភៅប្រវត្តិសាស្រ្តកម្ពុជា របស់លោកសាស្រ្តាចារ្យ វង់ សុធារ៉ា និងណុប សុខា បានឲ្យដឹងថា ជនជាតិនោះហៅឈ្មោះជនជាតិមួយទៀត តាមតែពាក្យជនជាតិនោះហៅខ្លួនឯងឡើយ ដូចជាខ្មែរហៅវៀតណាម ថាយួន ហៅភារត់ ថា ក្លិង ហៅអឺរ៉ុបថា បារាំង ហៅចុងក័រថា ចិន វៀតណាមហៅសូវៀតថា លៀនសូ ហៅខ្មែរថា កាវមឿង ( អ្នកមាន ) ចិនហៅខ្មែរសម័យអង្គរថា ចេនឡា បើទុកជាជីវ តាក្វាន់បញ្ជាក់ថាជនជាតិនេះហៅខ្លួនឯងថា កាមពូចឺក៏ដោយ ។
ហេតុនេះពាក្យ ហ្វុ ឬ ហ្វូមានន័យថា មានទ្រព្យសម្បត្តិសម្បូណ៌ឬអ្នកមាន ដូចគ្នានឹងគំនិតយួនបុរាណហៅខ្មែរដែរ ។ ពាក្យបន្ទាប់ ណន ឬ ណាម មានន័យថា ត្បួង ដូចពាក្តវៀតណាម មានន័យថា វៀតខាងត្បូង ដូច្នេះឯង ។
ដូចនេះពាក្យ ហ្វូណន មានន័យថាប្រទេសអ្នកមានខាងត្បូង ឬមហាសាលខាងត្បូងទៅវិញទេ ។
៥ . ពាក្យទាំងនេះមានអត្ថន័យដូចគ្នា គឺសំដៅដល់អង្គក្សត្រាក្សត្រីដំបូងរបស់ហ្វូណន ។ ប៉ុន្តែគេហៅខុសៗគ្នាគឺ ពាក្យលីវ យី ហ៊ុន ទៀន ចិនជាអ្នកហៅ ពាក្យសោមា កៅឌិន្យ ចាម្ប៉ាជាអ្នកហៅ ពាក្យព្រះថោង នាងនាគ ខ្មែរជាអ្នកហៅខ្លួនឯង ។
៦.ដែនដីសណ្តទន្លេមេគង្គនៅដើមគ.ស ជាទឹកដីដែលស្ថិតនៅក្រោមកិច្ចដឹកនាំនៃព្រះនាងលីវយី ។ លុះឆ្នាំប្រមាណជាឆ្នាំ ៥០នៃគ.សព្រះនាងលីវយី ត្រូវតទល់នឹងសំពៅឥណ្ឌាក្រោមបញ្ជាការរបស់ព្រាហ្មណ៍ ហ៊ុន ទៀន ដែលបានចូលមកកាន់កាប់ទឹកដីព្រះនាង ។ ព្រាហ្មណ៍ ហ៊ុន ទៀន បានឈ្នះព្រះនាងលីវយី ហើយបានប្រកាសខ្លួនជាស្តេច លើភូមិភាគដីសណ្តទន្លេមេគង្គ និងបានរៀបអភិសេកជាមួយព្រះនាង លីវ យីជាព្រះអគ្គមហេសី ។ តមកព្រះបាទ ហ៊ុន ទៀនបានរៀបចំទឹកដីវាលទំនាបទន្លេមេគង្គ ភាគខាងត្បូងឲ្យកើតបានជារដ្ឋមួយទៅតាមទស្សនៈរាជាធិបតេយ្យឥណ្ឌា ។ ហ្វូ ណនមានរាជធានីនៅស្រុកអង្គរបុរីខេត្តតាកែវ មានឈ្មោះថា វ្យាធបុរៈ និងមានកំពងផែអន្តរជាតិមួយឈ្មោះថាអូរកែវ Oc Eo ពីស.វទី១ ដល់ ស.វទី៦ នៃគ.ស ។
៧. ទីតាំងរបស់ហ្វូណន នៅក្នុងឯកសារចិនគឺដឹងតាមរយៈកំណត់ត្រារបស់គណៈ ប្រតិភូចិនមួយក្រុម ដឹកនាំដោយលោក កាំង ថៃ និងលោក ជូ យីង ( រវាងគ.ស ២២៥. ២៣០ គ.ស ) ដែលបានស្វែងរកផ្លូវគោកទៅកាន់ឥណ្ឌាហើយបានឆ្លងកាត់ប្រទេសហ្វូណន បានរៀបរាប់ថាអាណាចក្រហ្វូណន ស្ថិតនៅខាងត្បូងយេណាន ( តុងកឹង ) គឺមានចម្ងាយ ៧,០០០លី= ៤.០៣២គ.ម និងជាង ៣.០០០លី ( ១.៧២៨គ.ម) ពីនីរតីនៃប្រទេស លីន យី (ចាម្ប៉ា ) ( ១លី ស្មើ៥៧៦ម៉ែត្រ ) ។ មានទន្លេធំមួយ ហូរកាត់ពីទិសពាយ័ព្យទៅទីសខាងកើត៣ ហើយហូរចាក់ទៅសមុទ្រធំ ។ បើគិតទៅ គឺត្រូវនឹងប្រទេសកកម្ពុជាសព្វថ្ងៃ កម្ពុជាក្រោមនិង ប្រទេសថៃផ្នែកកណ្តាល ។ ឈូងសមុទ្រធំ ក្នុងឯកសារចិនគឺជាឈូងសមុទ្រថៃ ឯទន្លេធំដែលហូរកាត់ទៅក្នុងសមុទ្រគឺគ្មានអ្វីក្រៅពីទន្លេមេគង្គ បើនិយាយឲ្យចំគឺទន្លេសាប ។
៨. រាជ្យវង្សរបស់ហ្វូណន តាមរយៈឯកសារប្រវត្តិសាស្រ្តរាជ្យវង្សលាង របស់ចិន៖
៩. ពាក្យ«វរ្ម័ន » នេះបង្កើតឡើងដោយហ្សកសឺដេស ជាភាសាវិទូបារាំងប្រចាំនៅកម្ពុជា ដែលជាអ្នកស្រាវជ្រាវនឹងសរសេរប្រវត្តិទី២០ ។ ពាក្យ វរ័្មន នេះមានប្រើតែនៅក្នុងសៀវភៅប្រវត្តិសាស្រ្តកកម្ពុជា របស់លោកហ្សក សឺដេសនៅដើមស.វទី២០ ។ បន្ទាប់មកអ្នកប្រវត្តិវិទូខ្មែរ និងបររទេសមួយចំនួនធំបានប្រើប្រាស់ពាក្យ« រវ័្មន»នេះរហូតមកដល់សព្វថ្ងៃ ។
ចំណែកពាក្យ វម៌្ម ( សម័យថ្មីត្រូវបានគេសរសេរជាវរ្ម័ន ) គឺបុព្វបុរសខ្មែរបានខ្ចីភាសាសំស្ក្រឹតបុរាណ យកមកប្រើប្រាស់ ក្នុងការសរសេរគោរម្យងារព្រះមហាក្សត្រខ្មែរតាំងពីសម័យហ្វូណន ដល់ស.វទី១៦ ។ ពាក្យ « វម៌្ម » មានភស្តុតាងបញ្ជាក់នៅក្នុងសិលាចារឹកខ្មែរស្រាប់ តាំងពីសម័យហ្វូណនក រហូតដល់ស.វទី១៦ ។
ពាក្យ « វម៌្ម » នេះសព្វថ្ងៃមនុស្សជាច្រើនលែងប្រើហើយ គឺប្រើពាក្យ « វរ័ន្ម » ដែលលោក ហ្សកដឺដែស បង្កើតឡើង ។ បច្ចុប្បន្ន ពាក្យ « វម៌្ម » ជាភាសាសំស្ក្រឹតបុរាណ ដែលខ្មែរបើតាំងពីបុរាណនោះ គឺស្ទើរតែពុំមានអ្នកណាស្គាល់ឡើយក្រៅតែពីអ្នកសិក្សាសិលាចារឹកមួយចំនួនប៉ុណ្ណោះ ។ ដូចនេះយើងទាំងអស់គ្នាគួរតែប្រើពាក្យ «វម៌្ម» បែបនេះឡើងវិញព្រោះដូនតាយើង បានប្រើប្រាស់គោរម្យងារបែបនេះជាយូរណាស់មកហើយ ( សម័យហ្វូណន ដល់ ស.វទី១៦ ) ( សូមមើលសិលាចារឹកនៅ ទំព័រ២៣៥ ) ។
១០. ពាក្យសុវណ្ណភូមិ កើតនៅសលតវត្សទី៣ មុនគ្រឹស្តសករាជក្នុងរាជ្យព្រះបាទអសោកមហារាជ នៃប្រទេសឥណ្ឌា ។ ពាក្យនេះដើម្បីសម្គាល់ទឹកដី ដែលព្រះបាទអសោកមហារាជ ឲ្យបេសកទូតព្រះពុទ្ធសាសនា២អង្គគឺនាមព្រះសោណកត្ថេរ និងឧត្តរត្ថេរ ឲ្យទៅផ្សព្វផ្សាយព្រះពុទ្ធសាសនា នៅដែនដីសុវណ្ណភូមិ ។ ប៉ុន្តែ រហូតមកដល់សព្វថ្ងៃនេះគេនៅមិនដឹងថា ដែនដីសុវណ្ណភូមិនេះ គឺនៅទីណាឲ្យប្រាកដនោះទេហេតុនេះហើយ បានប្រទេសភូមា អះអាងថានៅប្រទេសភូមា ចំណែកប្រទេសថៃមថានៅប្រទេសថៃ ហើយប្រទេសខ្មែរយើងក៏អះអាហថានៅប្រទេសខ្មែរយើងដែរ ដោយយោងទៅលើភស្តុតាងផ្សេងៗ ។តែបើនិយាយរួមទៅ ប្រហែលទឹកដីសុវណ្ណភូមិនេះគឹត្រូវនឹងទឹកដីនៃប្រទេសអាស៊ីអាគ្នេយ៍សព្វថ្ងៃ ។
១១.ព្រះមហាក្សត្រ ដែលបានសោយរាជ្យនៅហ្វូណន ដំបូងគេឈ្មោះព្រះបាទ ហ៊ុន ទៀន និងស្តេចដែលបានសោយរាជ្យក្រោយគេគឺ ព្រះបាទ រុទ្រវ័ម្ម ។
១២. បេសកទូតឥណ្ឌា ដែលបានមកហ្វូ ណនដំណាលគ្នាជាមួយបេសកទូតចិនឈ្មោះ ចិន សុង នៅឆ្នាំ ២៣០គ.ស ។
១៣. បេសកទូតចិន មកដល់ហ្វូណនមានឈ្មោះ កាំងថៃ និងជូយីង ។ មកដល់ហ្វូណននៅឆ្នាំ ២៣០នៃគ.ស ។
១៤. បានផ្សព្វផ្សាយឥទ្ធិពលរបស់ខ្លួនមកប្រទេសខ្មែរតាមរយៈ
១៥.ឥទ្ធិពលឥណ្ឌា បានបន្សល់ទុកនៅប្រទេសខ្មែរដូចជា៖
១៦. ឥទ្ធិពលចិន បានផ្សព្វផ្សាយនៅប្រទេសខ្មែរតាមរយៈ
១៧. ចិនបានបន្សល់ទុក នូវឥទ្ធិពលរបស់ខ្លួននៅប្រទេសខ្មែរដូចជា៖
១៨. នៅអំឡុងប្រហែលជា ៥០០ឆ្នាំដំបូង នៃគ.សឥណ្ឌាបានផ្តល់ឲ្យខ្មែរនូវអក្សរ ទក្សិណាបថ និងភាសាសំស្រ្តឹតសម្រាប់តែងពាក្យកាព្យ វាក្យស័ព្ទដែលរៀបរាបពីឋានន្តរស័ក (ដែលមិនមែនជាប្រព័ន្ធបែងចែកវណ្ណៈតាមបែបឥណ្ឌាទេ ) ព្រោះព្រះពុទ្ធសាសនា ទស្សនវិទ្យា អំពីចក្រត្តិធិរាជរបៀបរបបថ្មី នៅក្នុងការដឹកនាំនយោបាយ សង្គមវិទ្យាស្ថាបត្យកម្ម បដិមានសាស្រ្ត តារាសាស្រ្ត និងសោភ័ណ្ឌវិទ្យា ។ បើពុំមានឥណ្ឌាទេ គេពុំអាចស្ថាបនាអង្គរបានឡើយ ។ តែអង្គរមិនមែនជាទីក្រុងរបស់ឥណ្ឌាទេ នេះក៏ដូចជាទីក្រុងប៉ារីស នៅបារាំងនាមជ្ឈឹមសម័យ ក៏ពុំមែនជាទីក្រុងករបស់ចក្រភពរ៉ូម ដូច្នោះដែរ ។
១៩. មុនការហូរចូលមកដល់ របស់ឥទ្ធិពលវប្បធម៌ឥណ្ឌា និងចិនខ្មែរមានវប្បធម៌ផ្ទាល់របស់ខ្លួន ដែលគេហៅថា អរិយធម៌រួមគឺ អរិយធម៌អូស្ត្រាអាស៊ីយ៉ាទិក ដោយរាប់ចាប់ពីឥណ្ឌាខាងត្បូង ស្រីលង្កា ភូមា មន ខ្មែរ ចម្ប៉ា ស្រីធម្មរាតស៊ូម៉ាត្រា ស្រីវិជ័យនិងចិនភាគខាងត្បូង ។ អរិយធម៌រួមនេះមានដូចជា៖
ទាំងអស់នេះ គឺជាមូលដ្ឋានគ្រឹះរបស់វប្បធម៌ខ្មែរ និងអ្នកអាស៊ីអាគ្នេយ៍ មុនការមកដល់នៃអរិយធម៌ឥណ្ឌានិងចិន ។
២០. អ្នកការទូតចិនមកដល់ហ្វូណនដំបូងនៅឆ្នាំ ២៣០. ៤០ គ.ស ដែលដឹកនាំដោយលោក កាំង ថៃ និង ជួ យិង ។