Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំនួរ                                                                                       

១. តើទន្លេបួនមុខ មុនការកសាងរាជធានី ចតុមុខមានឈ្មោះថាដូចម្តេច ហើយក្រោយពីការកសាងរាជធានីរួចមានឈ្មោះថា ដូចម្តេច ? ហើយរាជធានីរបស់ព្រះបាទពញាយ៉ាតពេលនោះមានឈ្មោះថាដូចម្តេចដែរ ?

២. តើព្រះបាទពញាយ៉ាត មានបុត្រប៉ុន្មានអង្គ ? អ្វីខ្លះ ?

៣. តើព្រះបាទពញាយ៉ាតសុគតនៅឆ្នាំណា ? រាជបុត្រអង្គណាជាអ្នកស្នងរាជ្យ ? នៅឆ្នាំណា ?

ចម្លើយ

១. ឈ្មោះទន្លេច្រាបឈាម ។ ក្រោយការកសាងរាជធានីហើយ គេហៅឈ្មោះថា ទន្លេបួនមុខ ដែលប្រសប់ដោយទន្លេមេគង្គលើ ទន្លេមេគង្គក្រោម ទន្លេបាសាក់និងទន្លេសាប ។ រាជធា​នីរបស់ព្រះ បាទពញយ៉ាតក្រោយពីសាងសង់រួច ទ្រងប្រទាននាមព្រះនគរថា «ក្រុងចតុមុខមង្គល​ សកលកម្ពុជាធិបតីសិរីធរ បវរឥន្ធបត្តបុរីរដ្ឋរាជសីមាមហានគរ​» ។

២. ព្រះបាទពញាយ៉ាតមានបុត្រ៣អង្គគឺ៖            

       ១.​​នរាយណ៍រាជា រាជបុត្រអ្នកម្នាងទេវី ( ខ្លះជាបុត្រអ្នកម្នាង សៀម ស្រងៀមឬស៊ីសាងាម )

      ២. ស្រីរាជា រាជបុត្រអ្នកម្នាងបទមកេសរ ( ខ្លះថាបុត្រអ្នកម្នាង ចាន់ឬច័ន្ទ )

      ៣ . ធម្មរាជា រាជបុត្រអ្នកម្នាងសៀមស្រងៀម ឬស៊ី សាងាម ។

៣. ទ្រង់សុគត់នៅឆ្នាំ ១៤៦៦គ.ស​ ដោយជរារោគ ក្នុងព្រះជន្មាយុ ៧០វស្សា ។ ព្រះនរាយណ៍​សោយរាជ្យបន្តពីបិតាបានតែ ៥.៦ វស្សា ឆ្នាំ ១៤៦៣. ១៤៦៩ គ.ស​ ទ្រង់បប្រឈួនក៏សោយទីវង្គតទៅ



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login