Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំនួរ

១. តើជនជាតិថៃ បានមកដល់តំបន់កណ្តាលនៃប្រទេសថៃសព្វថ្ងៃនៅឆ្នាំណា ?       

២. ចូរនិយាយពីកំណើតពាក្យ សៀន/ហ្សៀន/សៀម នៅក្នុងកំណត់ហេតុចិន ។

៣. ចិនហៅថៃថា សៀម /ហ្សៀន/សៀន/សៀន.លូ ,ខ្មែរហៅថា សៀម ចុះថៃសព្វថ្ងៃហៅថាដូចម្តេច ?

៤. តើជនជាតិថៃ បានផ្តាច់ខ្លួនចេញពីអង្គរ នៅឆ្នាំណា ? បានបង្កើតរដ្ឋឈ្មោះអ្វី ?      

៥. តើអយុធ្យា បានផ្តាច់ខ្លួនចេញពីអង្គរ នៅឆ្នាំណា ?

ចម្លើយ

១. ជនជាតិថៃ បានមកដល់តំបន់កណ្តាលនៃប្រទេសថៃសព្វថ្ងៃ កំឡុង១០០០ឆ្នាំ មុន( ចុងសម័យអង្គរ ) ។ បន្ទាប់មកសាយភាយ យឺតៗមកដល់តំបន់ភាគខាងត្បូង និងចូលទៅទីកន្លែងដែលមានជនជាតិមន ខ្មែរតាំងទីលំនៅ ។ ជាអកុសលជនជាតិថៃ បានជំនួសឲ្យជនជាតិមន​ខ្មែរ នៅលើទឹកដីខ្លួននៅតំបន់ភាគច្រើនក្នុងប្រទេសថៃបច្ចុប្បន្ន ។

២. ឯកសារចិនសម័យកាលម៉ុងហ្គោល គ្រប់គ្រងឆ្នាំ១២៨០បាននិយាយពីតំបន់ពាណិជ្ជកម្មថ្មីគឺ សៀន /ហ្សៀន / នៅតាមដងទន្លេមេណាម ជិតអយុធ្យា ឬបាងកក ។ ចិនបានប្រើប្រាស់ឈ្មោះ សៀន ដើម្បីសម្គាល់ទឹកដីថៃ ចាប់ពីអយុធ្យាដល់ដងទន្លេមេណាម ជាឈ្មោះសម្រាប់រដ្ឋនៅចំកណ្តាលទីក្រុងអយុធ្យា​ ឬបាងកករហូតដល់សម័យថ្មី ។ នេះដូចចិន ហៅចេនឡា ដើម្បីសម្គាល់កម្ពុជាពីស.វទី៧ ដល់ទី១៩ដែរ ។

៣. ថៃសព្វថ្ងៃហៅស្យាម ( សា + យ៉ាម ) ។                         

៤. ជនជាតិថៃ បានផ្តាច់ខ្លួនចេញពីអង្គរ នៅឆ្នាំ ១២៣៨ គ.ស ហើយបានបង្កើតរដ្ឋឈ្មោះ សុខោទ័យ ។

៥. អយុធ្យា បានផ្តាច់ខ្លួនចេញពីអង្គរ នៅឆ្នាំ ១៣៥០គ.ស ។



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login