Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំនួរ

១. ចូរនិយាយពីការងាររដ្ឋបាលនៅសម័យអង្គរ ?

២. ចូរនិយាយពីការលក់កាត់ទោសនៅសម័យអង្គរ ។

៣. តើឯកសារប្រវត្តិសាស្រ្តសម័យអង្គរ គេពឹងផ្អែកទៅលើអ្វីខ្លះ ?

៤. តើប្រវត្តិសាស្រ្តខ្មែរសម័យកណ្តាលគេពឹងផ្អែកទៅលើអ្វីដែរ ?       

៥. អ្វីទៅគឺជាឯកសារពង្សាវតាខ្មែរ ?

ចម្លើយ

១. អាណាចក្រអង្គរទាំងមូល ត្រូវបានបែកចែកជាខេត្តចំនួនពី៩០ ទៅ ១០១ ខេត្តដោយមានស្តេចត្រាញ់ ឬចៅហ្វាយខេត្តមើលការខុសត្រូវ  ។ អំណាចគ្រប់គ្រងត្រុវបែងចែកជាពីរគឺអំណាចមជ្ឈឹម និងអំណាចភូមិភាគ ។ ព្រះរាជា ជាម្ចាស់ផែនដី ដោយមានសិទ្ធិលើដីធ្លីទាំងអស់ ។ ព្រះរាជា ជាអ្នកធ្វើច្បាប់ និងអនុវត្តច្បាប់អាចជ្រើសតាំងនិងដកហូតដំណែងមន្រ្តីតាមព្រះទ័យ ។  ទ្រង់ជាមេបញ្ជាការកងទ័ពដោយផ្ទាល់ ជាអ្នកដឹកនាំនយោបាយ និងជាមេសាសនាទៀតផង ។

       សរុបមកព្រះរាជាអ្នកកាន់កាប់អំណាចទាំង៣ គឺនិតិបញ្ញតិនិតិប្រតិបត្តិ និងអំណាចតុលាការ ។

២. នៅសម័យអង្គរ ការផ្តន្ទាទោសដល់ជនជាប់ទោសមាន៣កម្រិតគឺ៖

    ក. ទោសស្រាល៖ គេពិន័យឲ្យបង់ជាប្រាក់ ឬរបស់របរផ្សេងៗ            

   ខ. ទោសមធ្យម ឬធ្ងន់ល្មម៖ គេចៀរស្លឹកត្រចៀក កាក់ច្រមុះ ឬកៀបក្បាលក្នុងដង្កៀបជាដើម ។

   គ. ទោសធ្ងន់៖ គេយកទៅកប់ចោលទាំងរស់ ចងទុកឲ្យសត្វសាហាវស៊ី  ។

៣. ឯកសារប្រវត្តិសាស្រ្តសម័យអង្គរ គេពឹងផ្អែកលើ៖ សិលាចារឹក , ឯកសារចិន និងបរទេសមួយចំនួនទៀតដែលបានកត់ត្រាអំពីសម័យអង្គរ, ការវិភាគផ្សេងៗ ។

៤. ប្រវត្តិសាស្រ្តខ្មែរសម័យកណ្តាលពឹងផ្អែកលើ ពង្សាវតាខ្មែរ ដែលបានតាក់តែងឡើងនៅស.វទី១៩ ទាំងស្រុង ២. សិលាចារឹក ( មានតិចតួច ) ៣. ឯកសារពួកអឺរ៉ុប និងបរទេសមួយចំនួនទៀត ដែលមាននិយាយពីខ្មែរ ៤,​ការវិភាគផ្សេងៗ ។

៥. ឯកសារពង្សាវតាខ្មែរ គឺជាឯកសារដែលបានតាក់តែងឡើងនៅស.វទី១៩ .២០ ដែលនិយាយពីរឿងរ៉ាវកាលពីស.វទី១៤.​១៩ ។ អ្នកដែលបានសរសេរពង្សាវតាឡើងនេះ មានអ្នកអង្គម្ចាស់នុប្បរ័ត្ន ,ឧកញ៉ា វាំង ជួន , ឯកសារវត្តទឹកវិល​ , ​ឯកសារវត្តទឹកផុស , ឯកសារវត្តមួយចំនួនទៀតជាដើម ។



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login