2019-05-20 05:45
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សំណួរ
១. តើនៅពេលណា ដែលជាសង្គ្រាមរវាងសៀម និងខ្មែរពិតប្រាកដ ? ហេតុអ្វី ?
២. ហេតុអ្វីព្រះបាទនរេសួន មិនវាយយកតំបន់អង្គរ បេរជាមកវាយយកលង្វែក ? ចំណែកអយុធ្យា បែរជាចូលចិត្តមក វាយតំបន់អង្គរ ?
៣ . ចាប់ពីស.វទី១៥ ដល់ទី១៩ តើថៃមានការចាប់អារម្មណ៍អំពីប្រាសាទបុរាណ ឬក៏រតកវប្បធម៌ខ្មែរដែរឬទេ ? ហើយពេលនោះថៃចាប់អារម្មណ៍អំពីអ្វី ?
៤. តើនៅពេលណា ដែលថៃបានចាប់អារម្មណ៍ពីប្រាសាទបុរាណ និងមរតវប្បធម៌ជាតិរបស់ខ្លួន និងបានស្រាវជ្រាវប្រវត្តិសាស្រ្ត និងមរតកវប្បធម៌ ដណ្តើមជាមួយខ្មែរថាជារបសស់ខ្លួន ?
៥.ចូរនិយាយពីជម្លោះរវាង ហង្សាវតី និងអយុធ្យា ។
ចម្លើយ
១. នៅឆ្នាំ ១៥៧៤ និងឆ្នាំ១៥៩៣ .៩៤ ទើបជាសង្គ្រាមរវាងខ្មែរ និងសៀម ពិតប្រាកដ ព្រោះអ្នកគ្រប់គ្រងអយុធ្យា ពេលនោះគឺ ព្រះបាទនរេសួន ជារាជាវង្សជនជាតិថៃនៅសុខោទ័យមកសោយរាជ្យនៅអយុធ្យា ៖
នៅឆ្នាំ ១៥៧៤ អយុធ្យាជាប់វាយជាមួយភូមា ខ្មែរក៏ឆ្លៀតឱកាសដណ្តើមយកទឹកដីដែលបាត់បង់មកវិញ ។
នៅឆ្នាំ ១៥៩៣ .៩៤ ជាការសងសឹកមកវិញ អយុធ្យាបានវាយកម្ពុជា ។ ម្យ៉ាងទៀតគឺជាការបង្ហាញរបស់អយុធ្យាថា ជាអាណាចក្រខ្លាំងវាយយកប្រទេសក្បែរខ្លួនដាក់ចំណុះ ព្រោះនេះជាសម័យចក្រត្តិនិយមពង្រីកទឹកដី ពង្រីកអំណាច៕ មួយទៀតគឺជា ការបង្ហាញអំណាចតាមផ្លូវសមុទ្រ ដើម្បីរកស៊ីពាណិជ្ជកម្មជាមួយចិន នៅឆ្នេរសមុទ្រខាងត្បូង ។
២. បានជាព្រះបាទនរេសួន មិនវាយតតកតំបន់អង្គរបែរជាមកវាយយកលង្វែក ព្រោះព្រះអង្គជាស្តេចយាងមកពីសុខោទ័យ ព្រះអង្គមិនបានចាប់អារម្មណ៍ពីវប្បធម៌តែការពង្រីកអំណាច ឥទ្ធិពល និងការត្រួតត្រាផ្លូវទន្លេខាងត្បូងឆ្ពោះទៅសមុទ្រ ហើយលង្វែកក៏ជាប្រទេសក្បែរខាងនិងជាគូរប្រកួតខាងពាណិជ្ជកម្ម ដែលរកស៊ីជាមួយចិន និងពួកអឺរ៉ុបដែរ ។
ចំណែកអយុធ្យា នៅមុខរាជវង្សសុខោទ័យមកគ្រប់គ្រងគឺជា រាជវង្សមានខ្សែរស្រឡាយជាខ្មែរ ហើយគេបានចាត់ទុកតំបន់អង្គរ ( ណាខនហ្លួង = រាជធានីថ៏អស្ចារ្យ ) ជារបស់គេដែរ ។ អយុធ្យា និង អង្គរ + លង្វែក គឺមានប្រពៃណីវប្បធម៌ អរិយធម៌ សាសនា ការរស់នៅ ការគ្រប់គ្រង....ដូចគ្នា ។ សង្គ្រាមនេះគឺជាសង្គ្រាមរវាងខ្មែរ២ក្រុម ដែលបង្ហាញពីអំណាចនិងការដណ្តើមទីតាំងដូនតារបស់ខ្លួន ដែលខុសពីសុខោទ័យ មកនៅអយុធ្យាជាសង្គ្រាមបង្ហាញពីអំណាច និងការប្រជែងខាងផ្លូវពាណិជ្ជកម្មប៉ុណ្ណោះ ។
៣. ចាប់ពីស.វទី១៥ ដល៉ទី ១៩ ថៃមិនការចាប់អារម្មណ៍អំពីប្រាសាទបុរាណ ឬក៏រតកវប្បធម៌ខ្មែរ ឬក៏សៀមនោះទេ ។ នៅពេលនោះថៃចាប់អារម្មណ៍តែអំពី ការធ្វើជំនួញពាណិជ្ជកម្មជាមួយចិន ដោយប្រកួតប្រជែងជាមួយម៉ាឡេស៊ី ដើម្បីធ្វើមជ្ឈមណ្ឌលកណ្តាលរបស់ចិន នៅអាស៊ីអាគ្នេយ៍ ។
៤. ថៃបានចាប់អារម្មណ៍ប្រាសាទបុរាណនិងមរតកវប្បធម៌ ជាតិរបស់ខ្លួន ការបង្ហាញថាជាស្យាម ឬក៏ជនជាតិថៃនៅពេលដែលពួកអឺរ៉ុប បានមកដល់ប្រទេសថៃនាសតវត្សទី១៨.១៩ ។ នៅពេលនោះថៃបានយកចំណេះដឹងពីពួកអឺរ៉ុបដោយប្រទេសមួយមានវប្បធម៌ សាសនា មានប្រវត្តិសាស្រ្តរបស់ខ្លួន មានមរតកដែលដូនតាបានបន្សល់ទុកប្រទេសត្រូវមានព្រំដែនច្បាស់លាស់ ( មិនមែនឥទ្ធិពលគ្រប់ដណ្តប់លើនោះទេ ) មានការដឹកនាំរដ្ឋរបែបសម័យទំនើប ជាដើម ។ នៅពេលនេះហើយ ដែលថៃចាប់ផ្តើមមានជម្លោះផ្នែកវប្បធម៌ និងប្រវត្តិសាស្រ្តជាមួយនឹងខ្មែរ ហើយអះអាងថាជារបស់ខ្លួន ។
៥. ហង្សាវតី និងអយុធ្យាគឺជា ភាគីជម្លោះដ៏ខ្លាំងក្លានៅក្នុងការធ្វើពាណិជ្ជកម្មអន្តរជាតិ ។ ហង្សាវតី ព្យាយាមដណ្តើមយកអយុធ្យានិងថៃទាំងអស់មកគ្រប់គ្រងទាំងអស់ ។ នៅឆ្នាំ១៥៦០. ១៥៨០ ហង្សាវតីវាយយកឈៀងម៉ៃ និងតំបន់ភាគខាងជើងថៃ និងឡាវភាគខាងជើង ។ នៅឆ្នាំ១៥៦៩ សុខោទ័យបានជួយ ហង្សាវតីក្នុងការវាយយកអយុធ្យា ។ បន្ទាប់មក ហង្សាវតី បានលើកស្តេចនៅសុខោទ័យឲ្យសោយរាជ្យនៅអយុធ្យានាឆ្នាំ១៥៦៩ ។ នេះគឺជាសន្តិវង្សថសថ្មី នៅអយុធ្យា ហើយបានវាយលុកបន្ទាយលង្វែក ២ដង ( ១៥៧៤,៩៣ ) ។ ចំណែក ឈៀង ម៉ៃ ស្ថិតនៅឆ្ងាយភាគខាងជើងថៃ ហើយក៏ស្ថិតនៅក្រោមការគ្របប់គ្រងរបស់ភូមារហូតដល់ស.វទី១៨ ។