Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំនួរ                                                       

១. តើអ្នកគិតយ៉ាងណាដែលចំពោះសិលាចារឹក ,ពង្សាវតាខ្មែរនិង ឯកសារសហសម័យរបស់ពួកអឺរ៉ុប ?

២. តើពង្សាវតាខ្មែរ ខុសពីសិលាចារឹក និងឯកសារសហសម័យដូចម្តេច ?

៣. តើភាសាថៃ គឺជាអ្វី ?

៤. តើដើមកំណើតភាសាថៃ បុរាណចេញពីណាមកពីណា ?

៥. តើជនជាតិថៃបុរាណ ចេញពីមកពីតំបន់ខាងជើងប្រទេសវៀតណាម និងភាគអាគ្នេយ៍ប្រទេសចិននៅឆ្នាំណា ? នៅទីណាខ្លះ  ?

ចម្លើយ

១.  សិលាចារឹក គឺជាឯកសារសរសេរ ដែលបានកត់ត្រារឿងរ៉ាវ ដែលបានកើតឡើងភ្លាម ឬក្រោយបន្តិច ។ ឯកសារពង្សា ដែលសរសេរឡើងនៅស.វទី ១៩.២០ ដែលនិយាយរឿង កាលពី៥សតវត្សមុនរហូតមក ។ ឯកសារសហសម័យរបស់ពួកអឺរ៉ុប គឺជាឯកសារដែលពួកអឺរ៉ុបបានកត់ត្រាពីកម្ពុជាភ្លាម នៅពេលដែលពួកគេបានមកដល់កម្ពូជាពីស.វទី១៦ មកដល់បច្ចុប្បន្ន ។

២. គឺសិលាចារឹក និងឯកសារសហសម័យ បានកត់ត្រារឿងរ៉ាវដែលបានកើតឡើងភ្លាម ឬក្រោយពេលបន្តិច ( មានភាពត្រឹមត្រូវច្រើន ) ។​ចំណែកពង្សាវតា បានកត់ត្រារឿងរ៉ាវដែលបានកើតឡើងប្រមាណជា៥០០ឆ្នាំមុន ( អាចមានភាព មិនប្រក្រតី ឬរឿងរ៉ាវមិនពិតច្រើន ) ។

៣. អម្បូរភាសាថៃ គឺជាភាសាសំខាន់ទី៣ នៅអាស៊ីអាគ្នេយ៍ដែលមានគ្រាមភាសាប្រហែលជា៣០០​។ ដើម្បីសិក្សាភាសាថៃសម័យថ្មី គឺផ្តើមចេញពីភាសា មន ខ្មែរ មានន័យថាភាសាផ្លូវការសម័យថ្មីរបស់ថៃ ហើយនឹងឡាវព្រមទាំងភាសាដទៃទៀតនៅក្នុងប្រទេសថៃ ពិសេសតំបន់ភាគឦសាន ។ ភាសាខ្លះទៀតនៅតំបន់ភាគ ពាយ័ព្យ នៃប្រទេសវៀតណាម ភាគខាងត្បូងប្រទេសចិន រដ្ឋសាននៅភាគឦសានប្រទេសភូមា ។

៤. ដើមកំណើតភាសាថៃបុរាណ ចេញពីមកពីតំបន់ខាងជើងប្រទេសវៀតណាម និងភាគអាគ្នេយ៍ប្រទេសចិន ព្រោះនៅទីនោះមានជនជាតិអម្បូរភាសាថៃបុរាណរស់នៅ ។

៥. ជនជាតិថៃបាន ចេញមកពីតំបន់ខាងជើងប្រទេសវៀតណាម និងភាគអាគ្នេយ៍ប្រទេសចិន មកកាន់តំន់អាស៊ីអាគ្នេយ៍ដីគោកនៅកំឡុង២០០០ឆ្នាំមុន ហើយបានធ្វើដំណើរទៅទីសផ្សេងៗគ្នា មានឡាវថៃភាគខាងជើងភូមាឥណ្ឌា និងរហូតដល់ខាងត្បូងចិន ។



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login