Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំនួរ

១. ចូរនិយាយពីទិតាំង នៃចេនឡានិងបុព្វហេតុនៃចម្បាំងរវាងហ្វូណន និងចេនឡា ?

២. ចូរនិយាយពីទស្សនៈមួយចំនួន របស់រាជធានីហ្វូណនវ្យាធបុរៈ ?

៣. ចូរបង្ហាញភស្តុតាងថ្មីថា រាជធានីហ្វូណន នៅអង្គរបុរីខេត្តតាកែវ ?

៤.ចូរនិយាយពីអរិយធម៌ហ្វូណន ?

៥. ចូរនិយាយ ពីវិស័យរដ្ឋបាលសម័យហ្វូណន ?

៦.​ចូរននិយាយពីវិស័យ តុលាការសម័យហ្វូណន ?

៧. ចូរនិយាយពី វិស័យវប្បធម៌ និងសាសនាសម័យហ្វូណន ?

៨. ចូរនិយាយពីវិស័យសង្គម សម័យហ្វូណន ?

៩. ចូរនិយាយពីការវិវត្តន៍ នៃសាសនា នៅក្នុងសម័យនគរភ្នំនិងចេនឡា ?

១០. ចូរនិយាយពីការវិវត្តន៍នៃ ចម្លាក់នៅក្នុងសម័យនគរភ្នំ និងចេនឡា ?

១១. ចូរនិយាយពីសេដ្ឋកិច្ច របស់ចេនឡា ?

១២. ចូរនិយាយពី នយោបាយរបស់ហ្វូណន ?

១៣. ចូរនិយាយពី រដ្ឋបាលសម័យហ្វូណន ?

ចម្លើយ

១. នៅខាងលើនគរភ្នំ ខ្មែរភាគខាងជើងក៏បានបង្កើតជារដ្ឋមួយដែរ ឈ្មោះថាស្រេស្ឋបុរៈ ( ចេនឡា ) ។ រដ្ឋចេនឡាជា សាមន្តរដ្ឋមួយរបស់នគរភ្នំ ហើយដែលមានទីតាំងដើមហើយស្ថិតនៅត្រង់វាលទំនាបកណ្តាល នៃទន្លេមេគង្គក្នុងតំបន់បាសាក់ ( ឡាវសព្វថ្ងៃ ) គឺនៅខាងត្បូងនៃខ្ពង់រាបកូរ៉ាត់និងវាលទំនាបទន្លេមេគង្គ ខាងជើងប៉ាក់សេ ម្តុំវត្តភូ ។ មានរាជធានីឈ្មោះ សេស្ឋ្របុរៈ ។ ក្រោយមករដ្ឋចេនឡា បានលលើកទ័ពមកវាយយកនគរភ្នំ ហើយស.វទី៧ បានបង្រួបបង្រួមនគរទាំង២ ហើយមានរាជធានីឈ្មោះ ភវបុរៈ ( សព្វថ្ងៃសម្បូរព្រៃគុក ខេត្តកំពង់ធំ ) ។

          បុព្វហេតុនៃចម្បាំងនគរទាំងពីរគឺ ទំនាស់រាជ្យវង្ស និងសាសនាៈ ស្តេចភវម៌្ម ( ចៅរូទ្រវម៌្ម កូនរបស់វីរវម៌្ម ) បានលលើកទ័ពទៅវាយនគរភ្នំ គឺដើម្បីប្រឆាំងនឹងការប៉ុនប៉ង់របស់បក្សពួកព្រះបាទគុណវម៌្ម ក្នុងការដណ្តើមរាជសម្បត្តិ ។ ម្យ៉ាងទៀតប្រហែលជាទំនាស់សាសនា អ្នកចេនឡាគោរពព្រាហ្មណ៍សាសនាភាគច្រើ​នរីឯអ្នកហ្វូណន ពីមុនគោរពព្រាហ្មណ៍សាសនាដែរ តែក្រោយមកបែរជាគោរពព្រះពុទ្ធសាសនានាំឲ្យពេលនោះអ្នកចេនឡាឆ្លៀតឱកាសវាយយកហ្វូណន ។

          បើតាមទស្សនៈរបស់លោក ហ្គ្រូសលីយេ ថាបណ្តោយមកពីទឹកជំនន់ ពេលនោះព្រះបាទភវវម៌្មទី១ បានឆ្លៀតឱកាសវាយយកនគរភ្នំ នៅប្រមាណជាឆ្នំា ៥៥០គ.ស ហើយបង្កើតបានជាអាណាចក្រកម្ពុជារដ្ឋ ។

          កត្តាទាំង២នេះគឺបង្គ្រប់ទៅវីញទៅមក ។ សង្គ្រាមប្រព្រឹត្តិទៅពាក់កណ្តាលស.វទី៦ ផ្តើមដោយព្រះបាទវម៌្មទី១ រួចបន្តដោយព្រះបាទចិត្រាសេន ឬមហេន្រ្ទវម៌្ម និងបញ្ចប់ដោយព្រះបាទឦសានវម៌្មទី១  ។

២. លោក ប៉ូប៉ែលល្យូត និងលោក អៃម៉ូនីយេ បានគិតថាទីក្រុង វ្យាធបុរៈ គឺនៅអង្គរបុរីខេត្តតាកែវ ដោយលោកយោងទៅលើ ឯកសារចិន ដែលនិយាយថា ទីក្រុងទិកមុក ( តូ​, មូ ) មានសម្ងាយ៥០០លី ( ២០០គ.ម ) ពីសមុទ្រ ។ លោកហ្សក សឺដេស គិតថា ទិក មិក នៅស្ថិតនៅបាភ្នំ ខេត្តព្រៃវែង ដោយគាត់ប្រឹងពន្យល់អត្ថន័យតាមភាសាវិទ្យា ។ គាត់ថា វ្យាធបុរៈ =តូ មូ =ទ្មាត់ ឬ ល្មាក់ = អ្នកទាក់ដំរី តែតាមពិតវ្យាធបុរៈ ជាពាក្យសំស្រ្តឹត ប្រែពីភាសាខ្មែរ ទិក មិក ។ វ្យាធបុរៈ ចាក់ដោយលំពែង ឬដាវ ( ន័យទាំងក្នុងចម្បាំងឬប្រមាញ់ ) ។ លោក ហ្សង់ ប័ស សឺលីយេ បានកត់សម្គាល់ថា ទីក្រុងនគរភ្នំ គឺស្ថិតនៅក្រោមវាលទំនាបនៃទន្លេមេណាម គឺជារាជធានី អ៊ូថង ទៅវិញ ។ បន្ទាប់មកទៀតរាជធានីនេះ ត្រូវបានជម្លៀសទីតាំងមកនៅជិតពាមទន្លេមេគង្គភាគខាងត្បូង នៃប្រទេសកម្ពុជាសព្វថ្ងៃនេះ ។

៣. ភស្តុតាងថ្មី ដែលធ្វើឲ្យគេសន្និដ្ឋានថា វ្យាធបុរៈនៅអង្គរបុរី ប្រសើរជាងនៅបាភ្នំគឺ៖

  • វ្យាធបុរៈ ឬទីក្រុងអង្គរបុរី= តូ​ ម៉ូ ( ចិនហៅ )មានវត្ថុបុរាណសំខាន់ នាសម័យនគរភ្នំជាច្រើនៈ ព្រះបដិមាព្រះវិស្ណុ ធ្វើអំពីថ្ម មានដៃ៨នៅភ្នំដាកម្ពស់ ២,៧៥០ ម៉ែត្រ ជារូបចម្លាក់ធំជាងគេនៅក្នុងភូមិភាគអាស៊ីអាគ្នេយ៍ នាសម័យនោះ ។ ព្រះពុទ្ធរូបធ្វើពីថ្ម ចាស់ជាងគេបំផុត នៅអាស៊ីអាគ្នេយ៍ព្រះពុទ្ធរូបនៅវត្តរំលកអង្គបុរី ស្រុកព្រៃកប្បាស ( តាកែវ ) និងទីជិតខាងព្រះពុទ្ធរូប នៅត្រពាំងវែង ខាងត្បូងខេត្តព្រះត្រពាំង ( ខេត្តត្រាវិញ ) ...មានរចនាបថបែបភ្នំដា ។
  • នៅបុរាណដ្ឋាន អូ កែវ មានព្រះពុទ្ធរូបបុរាណធ្វើពីសំរិទ្ធិ៍ជាច្រើនរចនាបែបគន្ធារៈនិងអមរាវតី ។
  • ដានកំពែង នៃទីក្រុងបុរាណនេះ ( ការថតររូបភាពតាមរយៈផ្កាយរណប​ ) ។ កំពែងទីក្រុងធ្វើពីឥដ្ឋ មានប្រវែងប្រមាណ៤គ.សនឹងមានគូរទឹកទៀត ។
  • មាននៅសល់ព្រែកជីក ពីអង្គបុរីឆ្ពោះទៅកំពង់ផែអូរ កែវ សម្រាប់ធ្វើពាណិជ្ជកម្ម ។

៤. អរិយធម៌ហ្វូណន មានលក្ខណៈអាយ និងលក្ខណៈឥណ្ឌា នៅដាច់ពីគ្នាពុំទាន់រលាយចូលគ្នាឡើយទេ  ។ គេសម្រេចហៅថា «អរិយធម៌ខ្មែរ ឥណ្ឌា »  ។

៥.​វិស័យរដ្ឋបាលសម័យហ្វូណន គឺអាណាចក្រភ្នំ ជាមហាអំនាចមួយនៅអាស៊ីអាគ្នេយ៍ ហើយមានរដ្ឋតូចធំនៅក្នុងភូមិភាគនេះ ចំណុះជាច្រើន  ។ អធិរាជមានគោរមងារជាស្តេចកុរុងភ្នំ ទ្រង់មានសិទ្ធិអំណាចធំធេងណាស់ អាចសម្រេចអ្វីៗបានគ្មានអ្នកណាម្នាក់អាចប្រកែកបានឡើយ រាជធានីមានកំពែងការពារយ៉ាងរឹងមុំា មានប្រជាជនរស់នៅយ៉ាងច្រើនហើយត្រូវបង់ពន្ធជាមាស ប្រាក់ ត្បូង គជគ្រឿងក្រអូប ឬស្រូវជាដើម ។

៦. វិស័យតុលាការ សម័យហ្វូណនគឺដោយប្រើវិធីស្បថដើម្បីរកខុសត្រូវ ។ ​គេឲ្យអ្នកជាប់ចោទលូកទឹកក្តៅចាប់យកពងមាន់ ឬចិញ្ចៀនកក្នុងទឹកកំពុងពុះឬក៏កាន់ដែកច្រវ៉ាក់ក្រហម ដើរ៧ជំហាន  ។ បើជនជាប់ចោទគ្មានកំហុសទេ គឺពុំរលាកឡើយ  ។ នៅសម័យនោះ គ្មានគុកទេ ។ បទល្មើសធម្មតាត្រូវពិន័យ អ្នកទោសធ្ងន់ធ្ងរត្រូវដាក់ឲ្យខ្លាស៊ី ឬក្រពើស៊ី ។ បើគ្រប់៣ថ្ងៃ អ្នកទោសនោះនៅរស់គេនឹងដោះលែងឲ្យរួចខ្លួន ។

២. វិស័យវប្បធម៌ និងសាសនាសម័យនគរភ្នំ មានបណ្ណាល័យធំៗ សម្បូរពណ៌ដោយសសៀវភៅ ( សាស្រ្តា ) ​ព្រមទាំងកម្រងឯកសារផ្សេងៗ ( ជាស្លឹករឹត ) ។ កេរដំណែលខាងវិស័យសិល្បៈ ពុំទាន់មានប្រលើផ្ទាំងសិលាចារឹកក្នុងស្ថាបត្យកម្មនៅឡើយ ។ នៅសម័យនេះ គេគោរពព្រាហ្មណ៍សាសនានិងពុទ្ធសាសនា សម្រាប់ថ្នាក់លើមានព្រះរាជានិងនាម៉ឺនមន្រ្តីជាដើម ។ អ្នកខ្លះនិយមព្រះសិវៈ អ្នកខ្លះនិយមព្រះវិស្ណុក្រោយមកគេបង្រួមគណៈទាំងពីរ​នេះ មកតែមួយវិញហៅថា «ហិរហរ » វិញដោយកសាងទេវរូបហិរហរៈ ជាតំណាង ( ចំហៀងខាងស្តាំហរិ =សិវៈ និងចំហៀងខាងឆ្វេងហរៈ = វិសណ្ណុ ) ។ ជនសាមញ្ញ ពិសេសអ្នកមានកំណើតនៅស្រុកអាយផងនោះច្រើននិយមព្រះពុទ្ធសាសនាហីនយាន ។ ក្រៅពីនេះ គេជឿលើអារុក្ខអារក្សអ្នកតា ធ្វើជាសក្ការៈ បុព្វបុរស ដែលជាប្រពៃណីដដើមរបស់គេ​ ។

៨. វិស័យសង្គម សម័យហ្វូណនគឺ​៖

  • នៅក្រៅទីក្រុង រាស្រ្តតែងប្រមូលគ្នាទៅដោយភូមិធំមានផ្ទះពី ៥០ ទៅ៦០ខ្នងនឹងមានស្រះទឹករួមគ្នាមួយ ។ ផ្ទះធ្វើពីឈើប្រក់ស្លឹកចាក សង់លើចន្ទល់ខ្ពស់ផុតដី ។ មនុស្សមានសំបុរស្រគាំ កម្ពស់ល្មមសក់រួញអង្គាសដី ចោះត្រចៀកពាក់ក្រវិល ទាំងប្រុសទាំងស្រី ។ គេស្លៀកកម្ពត់អង្កាញ់ ញ៉ុកទៅខាងមុខ ហើយទុកដងខ្លួនទទេ ។ អ្នកក្រប្រើសម្ពត់អំបោះ នាម៉ឺនអ្នកមានប្រើសម្ពត់ចរចាប់ ។
  • ពេលបុណ្យសពៈ ញាតិលោហិត ត្រូវកោរសក់ កោរពុកមាត់ ពុកចង្ការ កាន់ទុក្ខ ។ បុណ្យសពមាន៤យ៉ាងគឺ កប់ ដុត នោះចោល ក្នុងទឹកនិងទុកចោលក្នុងព្រៃស្មសានឲ្យសត្វស៊ី  ។
  • ចោរកម្មៈ អ្នកនគរភ្នំ ពុំចេះលួចគ្នាទេគឺគេទុកចិត្តគ្នាណាស់នៅពេលទំនេរ គេប្រជល់ជ្រូក ព្រជល់មាន់ ជាដើម ។
  • កសិកម្មៈ រីកចម្រើនលូតលាស់ ព្រោះនយោបាយិទឹលលូតលាស់យ៉ាងក្រៃលែង
  • សិប្បកម្មៈ ជឿនលឿនខ្លាំងណាស់ដែរ ។ សិប្បកម្មចេះសូន្យរូប ចេះត្បាញសូត្រ ចរបាប់ ចេះឆ្លាក់គ្រឿង មាសប្រាក់ ចេះស្លកែវ យ៉ាងស្ទាត់ជំនាញ ។
  • ពាណិជ្ជកម្មៈ ហ្វូណន ជារដ្ឋដែលមានសកម្មភាពសេដ្ឋកិច្ចខ្លាងក្លាណាស់ ។ កំពង់សំពៅ អូរកែវ ជាកំបង់ផែអន្តរជាតិធំមួយ មានពាណិជ្ជករគ្រប់ជាតិសាសន៍ រកស៊ីយ៉ាងកុះករ ។ គេឃើញមានឈ្មួញបច្ចឹមប្រទេស មករកស៊ីជួញដូរ នៅទីនោះផងដែរ ។ ដើម្បីសម្រួលដល់ការចររាចណ៍ទំនិញ មកាន់កំបង់ផែសមុទ្រ ឬពីផែសមុទ្រទៅក្នុងប្រទេសវិញ ហ្វូណនបានជីកព្រែកខ្វាត់ខ្វែង ទាក់ទងមកកមពង់ផែសមុទ្រនេះ ។ ដូចនេះហើយ បានជាចិនយកកំពង់ផែអូកែវជាកំពងផែកណ្តាលនៅអាស៊ីអាគ្នេយ៍ នៅពេលនោះសេដ្ឋកិច្ចហ្វូណន គឺពឹងផ្អែកលើពាណិជ្ជកម្ម មិនមែនកសិកម្មទេ ។

៩. នៅសម័យនគរភ្នំ កប្រទេសខ្មែរយើងនិយមកាន់ព្រះពុទ្ធសាសនានិកាយមហាយាន បន្ទាន់មកគឺព្រាហ្មណ៍សាសនា ។ នៅសម័យចេឡា សាសនាព្រាហ្មណ៍មានការរីកចម្រើនខ្លាំងជាងនៅសម័យហ្វូណន ចំណែកពុទ្ធសាសនាមានការចុះអន់ថយ ពុំសូវទទួលបានការរាប់អានពីព្រះមហាក្សត្រតេ ។

១០. នៅសម័យហ្វូណន ចម្លាកមានលក្ខណៈបែបឥណ្ឌា ( ឈរកាច់ចង្កេះ មានជន្ទល់ជាទម្រពីក្រោយ ភ្នែក ទឹកមុខឥរិយាបថ ... ) ។ នៅសម័យចេនឡា ចម្លាក់មានលក្ខណៈជាខ្មែរ មានជំហរត្រង់ គ្មានជន្ទល់ទម្រមិនឈរកាច់ចង្កេះមានទឹកមុខ និងឥរិយាថ ហាប់មុំា ជាលក្ខណៈបែបខ្មែរ ។

១១. សម័យចេនឡា សេដ្ឋកិច្ចលែងពឹងផ្អែកទៅលើវិស័យពាណិជ្ជកម្មដូចសម័យហ្វូណនទៀតហើយ គឺពឹងផ្អែកលើវិស័យកសិកម្មជាចម្បង ។ នេះក៏ដោយសារ ខ្មែរធ្វើការផ្លាស់ប្តូរមជ្ឈមណ្ឌលនយោបាយថ្មី មកនៅកណ្តាលប្រទេសនិងម្យ៉ាងទៀត ដោយសារពាណិជ្ជកម្មចិន បានធ្វើដំណើរត្រង់ទៅកំពង់ផែឥណ្ឌូនេស៊ី ដោយចិនបានបោះបង់ចោលកំពង់ផែអូកែវរបស់ខ្មែរ ។

១២. នយោបាយរបស់អាណាចក្រហ្វូណន រៀបចំបែបឥណ្ឌា​ ។ អ្នកដឹកនាំគង់នៅលើប្រាសាទឈើ ដែលមានច្រើនជាន់ និងមានរបងព័ទ្ធជុំវិញ ។ ព្រះរាជាមានជាស្តេច គុរុងវ្នំ ព្រោះព្រះអង្គយ៉ាងលើងទៅលើភ្នំ ដើម្បីធ្វើពីធីសក្ការៈបូជាជាប្រចាំ  ។ ព្រះរាជាស្នងរាជពីព្រះបិតាទៅបុត្រ ឬក៏ជាប់ខ្សែស្រឡាយខាងមាតា ឬខាងស្រី ។

          ព្រះរាជាអនុវត្តនយោបាយពង្រីកទឹកដី វាយយកប្រទេសតូចដាក់ជាចំណុះ ។ ពេលឈ្នះសង្គ្រាមគេតែង ចាប់ឈ្លើយសឹក និងប្រមូលលទ្រព្យសម្បត្តិ ជាជ័យភ័ណ្ឌ ។ ព្រះរាជាគឺស្តេចចក្រវាឡ នៅលើស្តេចសាមន្តរដ្ឋទាំងឡាយ ។ ប្រការនេះនាំឲ្យមានអំណាចស្តេចត្រាញ់ច្រើន ។

          នយោបាយការបរទេស ព្រះរាជាហ្វូណន បានចងសម្ព័ន្ធមេត្រីភាពជាមួយប្រទេសចិន និងឥណ្ឌា ។ នយោបាយការបរទេសមានភាពមមាញឹកខ្លាំង ដើម្បីធ្វើពាណិជ្ជកម្ម វប្បធម៌និងនយោបាយគាបសង្កត់ ប្រទេសតូចៗដាក់ជាចំណុះ ។

១៣. ព្រះរាជាមានមន្រ្តីឆ្វេង និងស្តាំ ។ មន្រ្តីឆ្វេងអង្គុយនៅខាងឆ្វេងនិងមន្ត្រីស្តាំ និងស័កិ្តធំជាង អង្គុយនៅខាងស្តាំ ។ ក្រៅពីនេះមានមន្រ្តី ដែលឈរនៅតាមបណ្តាបុរៈជាច្រើនទៀត ។ ព្រះរាជា ប្រទានសវនាការ ដល់ពួកមន្ត្រី និងអស់ប្រជានុរាស្រ្ត ។ ពេលយាងចេញទៅណាមកណា ព្រះរាជាគង់ប្រថាប់នៅលើដំរី ឯព្រះមហេសី និងស្រីស្នំ ជិះគ្រែស្នែងនិងមានសេនាជាច្រើនដើរហែរហម ។ ប្រជារាស្រ្តបង់ពន្ធដារជូនរដ្ឋជា មាស​ ប្រាក់ គុជ គ្រឿងក្រអូប ស្រូវ ជាដើម ។



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login