Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

១. ដូចម្ដេចដែលហៅថាមមាល?

២. តើរូបភាពអាចត្រឡប់ចូលមកក្នុងញាណរបស់យើងតាមរបៀបណា?ចូរពន្យល់។

៣. តើរូបារម្មណ៍ចែកចេញជាប៉ុន្មានសណ្ឋាន?អ្វីខ្លះ?

៤. មុននឹងឈានដល់ការបង្កើតថ្មី តើគេត្រូវឆ្លងកាត់លំនាំប្រមាណវិធីគំនិតអ្វីខ្លះ?

៥. ដើម្បីឪ្យការសម្រេចចិត្តរបស់មនុស្សម្នាក់ៗមានលក្ខណៈត្រឹមត្រូវគេត្រូវធ្វើដូចម្ដេច?

ចម្លើយ

១. មមាល គឺជាប្រត្យកម្មដែលគ្មានកម្មវត្ថុមកជាអារម្មណ៍។​

២. រូបភាពអាចត្រឡប់ចូលមកក្នុងញាណរបស់យើងតាមរយៈលំនឹក។កាលណាយើងធ្វើលំនឹកគិតគឺយើងនឹងចង់ចាំអ្វីមួយហើយនិងផ្ដិតយករូបភាពចូលក្នុងចិត្តរបស់យើង។

៣. រូបារម្មណ៍ចែកចេញជា៣សណ្ឋានគឺ៖

+ សណ្ឋានជំងឺ

  • ការមមាល
  • ទេវនិទានទម្លាប់។

+ សណ្ឋានជាន់ទាប

  • ការយល់សប្ដិ
  • ការរវីរវាយ

+ សណ្ឋានជាន់ខ្ពស់

៤. មុននឹងឈានដល់ការបង្កើតថ្មីគេត្រូវឆ្លងកាត់លំនាំប្រមាណវិធីគំនិត៤រយៈគឺ៖

  • រយៈកិច្ចការអផល ជាការត្រៀមបម្រុងទាំងផ្នែកសម្ភារៈនិងស្មារតី។
  • រយៈកិច្ចការអញាណ ជាការខិតខំបង្កើតថ្មី មិនទទួលបានផលបោះបង់ចោល មួយរយៈ ក៏ប៉ុន្ដែ សកម្មភាពញាណនៅតែបន្ដ។
  • រយៈកិច្ចការផុសគំនិត ជាលទ្ធផលរបស់កិច្ចការអញាណ។
  • រយៈកិច្ចការគិតពិចារណា គឺជានាទីរបស់វិចារណញ្ញាណក្នុងការត្រូវពិនិត្យនូវលទ្ធផល នៃរបកគហើញរបស់សកម្មភាពអញាណ។

៥. ដើម្បីឪ្យការសម្រេចចិត្ត របស់មនុស្សម្នាក់ៗមានលក្ខណៈត្រឹមត្រូវគេត្រូវចេះ ៖

  • កំណត់បញ្ញាឪយបានច្បាស់លាស់ លើឡើងឪ្យបានច្បាស់លាស់អំពីបញ្ហាដែលទាមទារឪ្យធ្វើការសម្រេចចិត្ត។​
  • ពិចារណារកវិធីដោះស្រាយឪ្យច្រើន សរសេរវិធីសមស្របសម្រាប់ ដោះស្រាយបញ្ហាឪ្យបានច្រើននិងធ្វើការ សម្រេចចិត្តឪ្យសមស្រប។
  • ពិចារណាលើផលវិបាកចំពោះវិធីនីមួយៗ សរសេរលទ្ធផល ដែលសមស្របទាំងលទ្ធផលវិជ្ជមាន ទាំងលទ្ធផលអវិជ្ជមានឪ្យបានច្រើនតាមដែលអាចធ្វើទៅបាន។
  • ពិចារណាទៅលើតម្លៃ តម្លៃខ្លះបានមកពីការបណ្ដុះបណ្ដាល និងការអប់រំពីគ្រួសារតម្លៃខ្លះទៀតបានមកពីមិត្តភក្ដីនិងសង្គមជាតិ
  • ពិចារណាលើឥទ្ធិពលប៉ះពាល់ដល់អ្នកដទៃ ការសម្រេចចិត្តរបស់យើងអាចប៉ះពាល់ដល់មនុស្សច្រើនដូចជា ម្ដាយ ឪពុក បងប្អូនប្រុស្រី សាច់ញាតិ មិត្តភក្ដី និងអ្នកដទៃ
  • ជ្រើសរើសវិធីដោះស្រាយមួយ បន្ទាប់ពីបានថ្លឹងថ្លែងរកវិធីដោះស្រាយនីមួយៗបានច្បាស់លាស់ហើយ អ្នកត្រូវជ្រើសរើសវិធីដោះស្រាយមួយដែលសមស្របជាងគេបំផុតតាមរយៈចំណេះដឹងតម្លៃ សីលធម៌ ទស្សនៈសាសនា គោលដៅបច្ចុប្បន្ន គោលដៅអនាគត និងឥទ្ធិពលនៃការធ្វើសេចក្ដីសម្រេច របស់អ្នកប៉ះពាល់មនុស្សដទៃដែរឬទេ។

វិញ្ញាសាទី៣



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login