Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

១. តើអត្រាលទ្ធភាពបង្កកំណើតរបស់ស្រ្ដីគឺជា ? អត្រាលទ្ធភាពបង្កកំណើតនេះប្រែប្រួលដោយសារអ្វី ? អធិប្បាយសង្ខេបពីទម្រង់តាមភេទ និងអាយុ និងភាគរយនៃប្រជាជនកម្ពុជា ?

២. តើមូលហេតុអ្វីខ្លះទើបគេប្រើប្រាស់កុមារឪ្យធ្វើការងារ ?

៣. បច្ចុប្បន្នប្រទេសកម្ពុជាមានចំនួនស្រ្ដីមេម៉ាយច្រើនព្រោះអ្វី ?

៤. ហេតុអ្វីបានជាបញ្ហាបរិភោគមិនគ្រប់គ្រាន់ បានចោទខ្លាំងចំពោះប្រទេសកំពុងអភិវឌ្ឍ ? តើបញ្ហានេះបានផ្ដល់ប៉ះពាល់យ៉ាងណាខ្លះ ចំពោះកុមារ ? តើត្រូវមានដំណោះស្រាយដូចម្ដេចចំពោះបញ្ហានេះ ?

ចម្លើយ

១.+ អត្រាលទ្ធភាពបង្កកំណើតរបស់ស្រ្ដី គឺជាកត្តាកំណត់នៃការអភិវឌ្ឍមនុស្ស (IHD)។ ព្រោះបីប្រទេសមួយមានសន្ទស្សន៍អភិវឌ្ឍមនុស្សទាប (បញ្ហាចូលរៀនមានកម្រិត អាហាររូបត្ថម្ភពុំគ្រប់គ្រាន់ សុខភាពមិនទាន់ល្អ) នោះលទ្ធភាពបង្កកំណើតរបស់ស្រ្ដីមានកម្រិតខ្ពស់ ។ ផ្ទុយទៅវិញ បើប្រទេសមួយមានសន្ទស្សន៍អភិវឌ្ឍន៍មនុស្សខ្ពស់ (អត្រាចូលរៀនច្រើន អាហាររូបត្ថម្ភគ្រប់គ្រាន់ សុខភាពប្រជាជនល្អប្រសើរ និងមានអាយុវែង) ។ នោះលទ្ធភាពបង្កកំណើតរបស់ស្រ្ដីមានតម្លៃទាប ។

+ អត្រាលទ្ធភាពបង្កកំណើតនេះប្រែប្រួលទៅតាមលក្ខខណ្ឌរបស់នារី ទំនៀមទំលាប់ប្រពៃណី និង សេដ្ឋកិច្ចគ្រួសារ ។

+ ទំរង់តាមភេទ និងអាយុប្រជាជនកម្ពុជា ៖

  • វ័យកុមារ ០ឆ្នាំ -១៤ឆ្នាំ = ៤២.៨%
  • វ័យសកម្ម ១៥ឆ្នាំ - ៦៥ឆ្នាំ = ៥៣.៧%
  • វ័យចំណាស់ ៦៥ឆ្នាំ = ៣.៥%

២. គេប្រើប្រាស់កុមារឪ្យធ្វើការងារ ព្រោះ ៖

  • បញ្ហាជីវភាពគ្រួសារ (អ្នកមានកូនច្រើន)
  • កង្វះការអប់រំ
  • ចាញ់ការបោកបញ្ឆោតពីអ្នកដទៃ
  • ចង់មានលុយប្រើប្រាស់ផ្ទាល់ខ្លួន ឃើញគេមានបាន
  • ការអនុវត្តច្បាស់ទាក់ទងនឹងពលកម្មកុមារ នៅមានភាពធូរលុងនៅឡើយ ។

៣. បច្ចុប្បន្នប្រទេសកម្ពុជាមានចំនួនស្រ្ដីមេម៉ាយច្រើនព្រោះ ៖

  • ស្លាប់បន្សល់ពីរបបខ្មែរក្រហម (បុរសស្លាប់ច្រើន)
  • ជម្ងឺគ្រុនចាញ់ និងជំងឺអេដស៍
  • គ្រាប់មីនដែលបន្សល់ពីសង្រ្គាម ។

៤. ការបរិភោគគ្រប់គ្រាន់ ចោទខ្លាំងចំពោះប្រទេសកំពុងអភិវឌ្ឍព្រោះ ៖

  • កំណើនប្រជាជនខ្ពស់
  • កំណើនផលិតកម្ម មានល្បឿនយឺត

+ ផលប៉ះពាល់ចំពោះកុមារ

  • ជំងឺកង្វះអាហារូបត្ថម្ភ (កង្វះជីវជាតិ ជំងឺពិស អាចម័កុក)
  • កុមារស្លាប់ច្រើន
  • សុខភាពទ្រុឌទ្រោម (ស្គមស្គាំងស្បែកយារជ្រីវជ្រួញ)
  • ការរៀនសូត្រចុះខ្សោយ

+ ដំណោះស្រាយ

  • កាត់បន្ថយអត្រាកំនើនប្រជាជន (ពន្យាកំណើត)
  • លើកកំពស់កំរិតជីវភាព (ផ្ដល់អាហារបំប៉នឪ្យបាន គ្រប់គ្រាន់ និងត្រឹមត្រូវ)
  • អាហារបន្ថែមត្រូវសំបូរវីតាមីន A & D ។


×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login