Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

១. ហេតុអ្វីបានជាគេនិយាយថា បម្លាស់ប្ដូរទីលំនៅជាបាតុភូតសកល ? ចូររៀបរាប់ពីមូលហេតុដែលធ្វើអោយកើតមានចលនាបម្លាប់លំនៅកម្ពុជា ?

២. តើចលនាបម្លាស់លំនៅឆ្នាំ ១៩៧០ និងឆ្នាំ ១៩៧៥ មានលក្ខណៈខុសគ្នាដូចម្ដេច ?

៣. កិច្ចព្រមព្រៀងសន្ដិភាពទីក្រុងប៉ារីស ប្រព្រឹត្តឡើងនៅថ្ងៃខែឆ្នាំណា ? កិច្ចព្រមព្រៀងនេះ រៀបចំឡើងដើម្បីអ្វី ? ចូរពន្យល់ ?

៤. តើវត្តមានកងទ័ពវៀតណាមនៅលើទឹកដីកម្ពុជា និងការដកកងទ័ពវៀតណាម ចេញពីកម្ពុជានៅថ្ងៃខែឆ្នាំណា ? មានបញ្ហាអ្វីខ្លះកើតឡើង ?

៥. ប្រទេសកម្ពុជាចាប់អនុវត្តន៍សេដ្ឋកិច្ចទីផ្សារសេរីចាប់ពីឆ្នាំណា ? តើមានការរីកចម្រើនដូចម្ដេច ? ចូរប្រាប់អំពីៅភាគរយនៃវិស័យសេដ្ឋកិច្ចក្នុងឆ្នាំ ២០០៨ ។

ចម្លើយ

១. បម្លាស់ប្ដូរទីលំនៅជាបាតុភូតសកល ដោយសារចលនាបម្លាស់លំនៅនេះពាក់ព័ន្ធទៅនឹងវបត្តិផ្សេងៗដែលកើតមានក្នុង និងក្រៅប្រទេស ដែលបណ្ដាមកពីវិបត្តិនយោបាយ សេដ្ឋកិច្ច និងសង្គមរបស់ប្រទេស ។

+ បាតុភូតនេះ ផ្ដល់ផលប៉ះពាល់ដល់ទំហំ និងសមាសភាព នៃប្រជាជនកម្ពុជាយ៉ាងធ្ងន់ធ្ងរ ។

+ មូលហេតុនៃចលនាបម្លាស់លំនៅកម្ពុជា

  • សង្រ្គាម
  • គ្រោះធម្មជាតិ (រាំងស្ងូត និងទឹកជំនន់)
  • អសន្ដិសុខក្នុងតំបន់​
  • ការផ្លាស់ប្ដូរកន្លែងធ្វើការ
  • ការស្វែងរកការងារធ្វើ
  • ការសិក្សារៀនសូត្រ
  • ការរៀបអាពាហ៍ពិពាហ៍
  • ការផ្លាស់ប្ដូរទីលំនៅ
  • មាតុភូមិនិវត្តន៍
  • ការបាត់បង់ដីធ្លី ជាដើម...។ ល ។

២. ចលនាបម្លាស់លំនៅឆ្នាំ ១៩៧០ និងឆ្នាំ ១៩៧៥ មានលក្ខណៈខុសគ្នា ៖

+ ឆ្នាំ ១៩៧០

  • មានទំនាក់ទំនងខ្លាំងទៅហ្នឹងប្រជាជនរស់នៅជនបទ
  • ជាចលនាបម្លាស់លំនៅដោយស្ម័គ្រចិត្ត
  • ប្រជាជនផ្លាស់ទីលំនៅពីជនបទ ទៅកាន់ទីក្រុង
  • ដើម្បីជ្រកកោន ស្វែងរកការងារធ្វើនិងរៀនសូត្របន្ត

+ ឆ្នាំ ១៩៧៥

  • មានទំនាក់ទំនងខ្លាំងទៅហ្នឹងប្រជាជនរស់នៅជនបទ
  • ជាចលនាបម្លាស់លំនៅដោយបង្ខំ
  • ប្រជាជនផ្លាស់ទីលំនៅពីទីក្រុងទៅកាន់ជនបទដាច់ស្រយាងដើម្បីបង្កបង្កើនផលការងារ កសិកម្ម និងលើទំនប់ជីកប្រឡាយ ។

៣. កិច្ចព្រមព្រៀងសន្ដិភាពនាទីក្រុងប៉ារីសប្រព្រឹត្តឡើងនាថ្ងៃទី ២៣ ខែតុលា ឆ្នាំ ១៩៩១ ។ កិច្ចព្រមព្រៀងនេះរៀបចំឡើង ដើម្បីផ្ដល់លទ្ធភាពដល់ការ វិលត្រឡប់មកវិញ ដោយស្ម័គ្រចិត្តនៃជនភៀសខ្លួនពីជំរំដែលគ្រប់គ្រងដោយអង្គការសហប្រជាជាតិក្នុងប្រទេសថៃ មានការបោះឆ្នោតឆ្នាំ ១៩៩៣ ។ កម្មវិធីនេះរៀបចំឡើងដោយអង្គការ UNDP និងអង្គការ UNHCR ដែលជួយឧបត្ថម្ភដល់ជនភៀសខ្លួនរវាងដីនិងលុយ ។

៤. វត្តមានកងទ័ពវៀតណាមនៅលើទឹកដីកម្ពុជា ៧ មករា ១៩៧៩ ។ កងទ័ពវៀតណាមដកចេញពីទឹកដីកម្ពុជា ១ កញ្ញា ១៩៨៩ ។ នៅពេលកងទ័ពវៀតណាមដកចេញទៅ គេសង្កេតឃើញមានការរីកចម្រើនរវាងកងទ័ពរដ្ឋាភិបាលនិងកងទ័ពតស៊ូ ។

៥. ប្រទេសកម្ពុជាចាប់អនុវត្តន៍សេដ្ឋកិច្ច ទីផ្សារសេរីចាប់ពីឆ្នាំ ១៩៩៣ ។

+ ការរីកចម្រើន

  • សហគ្រាសរដ្ឋមួយចំនួនត្រូវបានជួល ផ្ទេរ ឬ លក់ទៅឪ្យឯកជន ។
  • សហគ្រានមួយចំនួនត្រូវបានកែទម្រង់ជាថ្មី ។
  • ផ្នែកឯកជន​មានកម្លាំងរឹងមាំ អាចបំពេញបន្ថែម វិនិយោគសាធារណៈក្នុងវិស័យសង្គមកិច្ច ។
  • បង្កើតការងារជំនាញ ដល់ប្រជាជន ។
  • ពង្រីងវិស័យឯកជន និងវិនិយោគទុន ។


×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login