2019-05-22 06:20
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សំនួរ
១. ចូរនិយាយពីទ្រឹស្តីថ្មី នៃការផ្លាស់ប្តូររាជធានីពីក្រុងអង្គរមកភាគកណ្តាលប្រទេស ( លោកម៉ាយឃើ វិឃីរី ) ?
២.តើទន្លេ៤មុខ មុនការកសាងរាជធានីចតុមុខ មានឈ្មោះថាដូចម្តេច ? ហើយក្រោយពីកសាងរាជធានីរួច តើមានឈ្មោះថាដូចម្តេច ? ហើយរាជធានីរបស់ព្រះបាទពញ្ញាយ៉ាតពេលនោះមានឈ្មោះថាដូចម្តេច ?
៣. ព្រះបាទពញាយ៉ាតមានបុត្រប៉ុន្មានអង្ក ? អ្វីខ្លះ ?
៤.តើព្រះបាទពញាយ៉ាត ទ្រង់សុគតនៅឆ្នាំណា ? រាជបុត្រវអង្គណា ជាអ្នកស្នងរាជ្យបន្ត ? នៅឆ្នាំណា ?
៥. តើព្រះបាទស្រីរាជា សោយរាជឆ្នាំណា ? ហេតុអ្វី បានជាទ្រង់បានឡើងសោយរាជ្យ ? មាននាមសម្រាប់រាជ្យដូចម្តេច ?
ចម្លើយ
១. បានជាក្សត្រខ្មែរ ធ្វើការផ្លាស់ប្តូរករាជធានីពីក្រុងអង្គរមកភាគកណ្តាលប្រទេសព្រោះ នៅពេលនោះប្រទេសចិនបានងនុវត្តន៍នយោបាយ លើវិស័យពាណិជ្ជកម្មយ៉ាងខ្លាំង នៅតាមកំពង់ផែអាស៊ីអាគ្នេយ៍ ។ពេលនោះ អង្គរនៅឆ្ងាយពីសមុទ្រមិនអាចធ្វើជំនួញបាន ព្រោះការធ្វើជំនួយស្ថិតនៅតាមតំបន់មាត់សមុទ្រ ។ ដូចនេះ កម្ពូជាក៏ផ្លាស់ប្តូររាជធានីពីអង្គរ មកតាំងនៅទន្លេរចតុមុខវិញ ដែលជាកន្លែងប្រសព្វគ្នា៤មុខ នឹងជាទីប្រជុំនៃអ្នកធ្វើពាណិជ្ជកម្មតាមដងទន្លេមេគង្គចុះទៅសមុទ្រចិន ឬក៏ឡើងមកចតុមុខវិញ ។ ស្របពេលនោះ កម្ពុជាមានបញ្ហាផ្សេងៗផង ក៏ធ្វើការផ្លាស់ប្តូរពីអង្គរមកចតុមុខវិញ ព្រោះពេលនោះគឺជាសម័យធ្វើពាណិជ្ជកម្មជាមួយចិន ឥណ្ឌា និងពួកអឺរ៉ុប ( ដូចជាបច្ចុប្បន្ននេះ កម្ពុជាត្រូវតែចូលជាសមាជិក នៃ សមាគមន៍អាស៊ានអញ្ចឹងដែរ ) ។
ហេតុផលសេដ្ឋកិច្ច គឺពង្រឹងការធ្វើពាណិជ្ជកម្មតាមផ្លូវទឹក ហើយការផ្លាស់ប្តូរទីតាំង ពីមជ្ឈមណ្ឌលកណ្តាលរបស់កម្ពុជា គឺជាប់ពាក់ព័ន្ធនឹងពាណិជ្ជកម្មតាមផ្លូវសមុទ្រ របស់ចិនជាមួយអាស៊ីអាគ្នេយ៍ ជាពិសេសអាស៊ីអាគ្នេយ៍ដីគោក ។ កម្ពុជាត្រូវរកតំបន់ផ្លូវទឹក ដែលជាប់ជាមួយសមុទ្រ ដើម្បីធ្វើទំនាក់ទំនងពាណិជ្ជកម្មជាមួយបរទេសនេះឯង ព្រោះសម័យកាលនេះ គេធ្វើពាណិជ្ជកម្មតាមសមុទ្រ និងទន្លេរធំជាមួយប្រទេសចិន អឺរ៉ុប ឥណ្ឌា និងអាស៊ីមួយចំនួន ។ កំពង់ផែធំៗពេលនោះគឺ អយុធ្យា និងម៉ាឡាកា ។
២. ឈ្មោះថាទន្លេ ច្រាបឈាម ។ក្រោយការកសាងរាជធានីរួចគេហៅថា ទន្លេ៤មុខ ដែលប្រសព្វដោយទន្លេមេគង្គលើ ទន្លេមេគង្គក្រោម ទន្លេបាសាក់ និងទន្លេសាប រាជាធានីរបស់ព្រះបាទពញាយ៉ាត ក្រោយពីសាងសង់រួចទ្រង់ប្រទាននាមព្រះនគរថា « ក្រុងចតុមុខមង្គល សកលកម្ពុជាធិបតីសិរីធរ បវរឥន្ទបត្តបុរីរដ្ឋរាជសីមា មហានគរ » ។
៣. ព្រះបាទពញាយ៉ាតមានបុត្រ៣អង្គគឺ ៖
១. នារាយណ៍រាជា រាជបុត្រអ្នកម្នាងទេវី (ខ្លះថាបុត្រអ្នកម្នាងសៀម ស្រងៀមឬស៊ី សាងាម )
២. ស្រីរាជា រាជបុត្រអ្នកម្នាង បទុមកេសរ ( ខ្លះថាបុត្រអ្នកម្នាងចាន់ ឬច័ន្ទ )
៣. ធម្មរាជា រាជបុត្រអ្នកម្នាង សៀម ស្រងៀមស៊ីសាងាម ។
៤. ទ្រង់សុគត់នៅឆ្នាំ ១៤៦៦ គ.ស ដោយជរារោគ ក្នុងព្រះជន្មាយុ៧០វស្សា ។ ព្រះនារាយណ៍រាជា សោយរាជ្យបន្តពីបិតាបានតែ ៥,៦វស្សា ពីឆ្នាំ១៤៦៣,១៤៦៩ គ.ស ទ្រង់ប្រឈួនក៏សោយទីវង្គតទៅ ។
៥. ព្រះបាទស្រីរាជា ឡើងសោយរាជ្យនៅឆ្នាំ១៤៦៩ ។ ទ្រង់ឡើងសោយរាជ្យ ដោយសារតែព្រះស្រីសុរិយោទ័យ ដែលជាបុត្រនារាយណ៍រាជានៅវ័យក្មេងពេក ពួកនាម៉ឺន មន្រ្តីសូមយាងព្រះសី្ររាជា ឲ្យឡើងសោយរាជ្យស្នង ព្រះជេដ្ឋាតែម្តង ។ទ្រង់មាននាម សម្រាប់រាជ្យថា ព្រះរាជឱង្ការព្រះស្រីរាជារាមាធិបតី ធម្មិកវរត្តោ បរមមហាចក្រពត្រាធិរាជ ព្រះបរមនាថ មហាបពិត្រ ។