Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

១១- តើការពិនិត្យសេចក្តីព្រាងច្បាប់នៅរដ្ឋសភាត្រូវធ្វើដូចម្តេច ?

១២- តើទម្រង់នៃព្រះរាជក្រមមានអ្វីខ្លះ ? ចូររៀបរាប់បកស្រាយ ?

១៣- តើព្រះរាជក្រមមានគំរូដូចម្តេច ?

១៤- អ្វីទៅជាព្រះរាជក្រឹត្យ ?

១៥- តើខ្លឹមសារនៃព្រះរាជក្រឹត្យពាក់ព័ន្ធទៅនឹងអ្វី ?

ចម្លើយ

១១- ការពិនិត្យសេចក្តីព្រាងច្បាប់នៅរដ្ឋសភា គឺពេលបញ្ជូនទៅដល់អគ្គលេខាធិការដ្ឋានរដ្ឋសភា សេចក្តីព្រាច្បាប់ត្រូវបានបញ្ជូនទៅគណៈកម្មការជំនាញនៃរដ្ឋសភា ដើម្បីពិនិត្យ ។

            ក្រោយពេលដែលគណៈកម្មការជំនាញនៃរដ្ឋសភាពិនិត្យ និងកែសម្រួលរួចហើយ សេចក្តីព្រាងច្បាប់ត្រូវបញ្ជូនទៅគណៈកម្មាធិការអចិន្រ្តៃយ៍នៃរដ្ឋសភា ដើម្បីពិនិត្យ និងសម្រេចទៀត ។ ក្រោយពេលដែលគណៈក​ម្មការអចិន្រ្តៃយ៍នៃរដ្ឋសភាបានពិនិត្យ និងកែសម្រួលចប់សព្វគ្រប់ហើយ សេចក្តីព្រាងច្បាប់ត្រូវបានដាក់ឆ្លងសម័យប្រជុំពេញអង្គ នៃរដ្ឋសភា ដើម្បីពិភាក្សា និងអនុម័ត ។ ក្រោយពេលដែលសម័យប្រជុំពេញអង្គបានអនុម័តលើសេចក្តីព្រាងច្បាប់ទាំងស្រុងហើយ ប្រធានរដ្ឋសភា ត្រូវចុះហត្ថលេខាលើសេចក្តីព្រាងច្បាប់នោះ ដោយប្រើរូបមន្តដូចខាងក្រោម ៖

ដោយប្រើរូបមន្តថា ៖

                                                                                ច្បាប់

                                                                                 ស្តីពី

                                                                  .......................................

                 លើទំព័រចុងក្រោយ នៅខាងក្រោមសេចក្តីបញ្ចប់នៃច្បាប់ គេសរសេររូបមន្តដូចខាងក្រោម ៖

                                           ច្បាប់នេះត្រូវបានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា

                                             អនុម័ត នៅថ្ងៃទី...................នាសម័យប្រជុំសាមញ្ញ

                                               លើកទី.....................នីតិកាលទី.......................។

                                                                                                                                    ភ្នំពេញ ថ្ងៃទី....ខែ...ឆ្នាំ.......

                                                                                                                                             ប្រធានរដ្ឋសភា

 

            បន្ទាប់ពីបានទទួលការអនុម័តពីរដ្ឋសភារួចហើយ គេត្រូវបញ្ជូនសេចក្តីព្រាងច្បាប់នេះ ទៅព្រឹទ្ធសភាដើម្បីពិនិត្យ និងអនុម័តយល់ស្របលើទម្រង់ និងគតិច្បាប់ ។ រីឯបែបបទពិនិត្យសេចក្តីព្រាងច្បាប់នៅព្រឹទ្ធសភាក៏ត្រូវអនុវត្តដូចនៅរដ្ឋសភាដែរ ។ ចំពោះសេចក្តីព្រាងច្បាប់ធម្មនុញ្ញ និងសេចក្តីព្រាងច្បាប់ខ្លះទៀត គេត្រូវដាក់ឆ្លងក្រុមប្រឹក្សាធម្មនុញ្ញទៀត ។

            សេចក្តីព្រាងច្បាប់ទាំងឡាយដែលត្រូវបានរដ្ឋសភា និងព្រឹទ្ធសភាអនុម័តរួច និងប្រធានរដ្ឋសភា និងប្រធានព្រឹទ្ធសភា ចុះហត្ថលេខារួចហើយ ច្បាប់ទាំងនោះត្រូវបានបញ្ជូនមកទីស្តីការគណៈរដ្ឋមន្ត្រី (អគ្គលេខាធិការដ្ឋាននៃរាជរដ្ឋាភិបាល) វិញ ដើម្បីចាត់ចែងធ្វើព្រះរាជក្រមប្រកាសឲ្យប្រើច្បាប់នោះ ។

១២- ទម្រង់នៃព្រះរាជក្រម មានដូចខាងក្រោម ៖

  • ចំណែកដើម
  • ខ្លឹមសារ
  • រូបមន្តបញ្ចប់

១- ចំណែកដើម ៖ រូបព្រះសង្ហា ចំណងជើងព្រះរាជក្រម អក្សរកាត់ និងលេខ ការបញ្ជាក់អំពីគោរម្យងាររបស់ព្រះមហាក្សត្រ ឯកសារ យោង រូបមន្តនៃការប្រកាសឲ្យប្រើ ចំណងជើងច្បាប់ ។

             ក- ចំណងជើងព្រះរាជក្រម ៖ គេសរសេរចំណងជើងព្រះរាជក្រមជាតួអក្សរមូលហើយធំៗបន្តិចនៅចំកណ្តាលទំព័រ ។ នៅលើចំណងជើងគេដាក់រូបព្រះសង្ហារ ។

ឧទាហរណ៍ ៖

                                                                       (រូបព្រះសង្ហារ)

                                                                           ព្រះរាជក្រម

            ខ- ការប​ញ្ជាក់អំពីគោរម្យងាររបស់ព្រះមហាក្សត្រ ៖

            នៅខាងក្រោមពាក្យ “ ព្រះរាជក្រម ”

គេសរសេរគោរម្យងារព្រះមហាក្សត្រ ខាងលើចំកណ្តាលទំព័រ មានចំនួន៥បន្ទាត់ ដូចខាងក្រោម ៖

                                                                                     យើង

                                             ព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី

                                សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្រ្ត ពុទ្ធិន្រ្ទាធរាមហាក្សត្រ

                               ខេមរាជនា សមូហោភាស កម្ពុជារដ្ឋឯករាជបូរណសន្តិ សុភមង្គលា សិរីបុលា

                                                          ខេមរាស្រីពិរាស្រ្ត ព្រះចៅក្រុងកម្ពុជាធិបតី

            គ- ការចុះឯកសារយោង ៖

            គេត្រូវរៀបរាប់អត្ថបទច្បាប់ ដែលពាក់ព័ន្ធទាំងឡាយ នៅជាធរមានឲ្យអស់ ។ ក្នុងការចុះឯកសារយោងគប្បីអនុវត្តតាមការណែនាំដូចខាងក្រោម ៖

  • រដ្ឋធម្មនុញ្ញ
  • ព្រះរាជក្រឹត្យស្តីពីការតែងតាំងរាជរដ្ឋាភិបាលកម្ពុជា
  • ព្រះរាជក្រមប្រកាសឲ្យប្រើច្បាប់ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្រ្តី
  • ព្រះរាជក្រមប្រកាសឲ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួង
  • ការយោងទៅនឹងច្បាប់មុនៗ នៅជាធរមាន
  • សំណើររបស់រាជរដ្ឋាភិបាល

           ឃ- រូបមន្តនៃការប្រកាសឲ្យប្រើ

      ក្រោមឯកសារយោង គេត្រូវសរសេររូបមន្ត នៃការប្រកាសឲ្យប្រើ ។ ពាក្យ ប្រកាសឲ្យប្រើ ត្រូវសរសេរជាអក្សរធំៗបន្តិចនៅចំកណ្តាលទំព័រ ។

            ង-​ ចំណងជើងនៃច្បាប់

      កម្មវត្ថុនៃច្បាប់ គឺជាចំណងជើងនៃច្បាប់នោះ គេត្រូវសរសេរូបមន្តថា ច្បាប់ស្តីអំពី....... ចំណងជើងត្រូវសរសេរជាតួអក្សរធំបន្តិច ។

            ២- ខ្លឹមសារ​ ៖ អត្តបទច្បាប់ត្រូវបែងចែកជាជំពូក ។ ជំពូកនីមួយៗត្រូវចែកជាមាត្រា ក្នុងមាត្រាត្រូវបែងចែកជាវាក្យខ័ណ្ឌ ។

            ជាទូទៅ ច្បាប់ចែងតែអំពីបញ្ហាទូទៅទេ ។ រីឯរាជរដ្ឋាភិបាល មានភារកិច្ចចេញអនុក្រឹត្យ ស្តីពីបែបបទអនុវត្តច្បាប់ ។ ប៉ុន្តែមានបទប្បញ្ញាតិ្តខ្លះ ត្រូ​វបានចែងក្នុងច្បាប់រួចជាស្រេច ពីព្រោះបទប្បញ្ញាត្តិនេះស្ថិតក្នុងសមត្ថកិច្ចរបស់រដ្ឋសភា ។

            ៣- រូបមន្តបញ្ចប់

            ក- ការចុះហត្ថលេខា ៖ ព្រះរាជក្រម ត្រូវបានឡាយព្រះហស្ថលេខាដោយព្រះមហាក្សត្រ ឬចុះហត្ថលេខា ដោយប្រមុខរដ្ឋស្តីទី នៅពេលដែលព្រះមហាក្សត្រទ្រង់ព្រះអវត្តមាន ។ កន្លែងដែលត្រូវឡាយព្រះហស្ថលេខា ឬចុះហត្ថលេខាគឺនៅខាងស្តាំ ក្រោមបន្ទាត់ក្រោមបំផុតនៃច្បាប់ ។

            ខ- ការចម្លងព្រះរាជក្រម

  • ចម្លងចែក ៖ អគ្គលេខាធិការនៃរាជរដ្ឋាភិបាល មានភារកិច្ចជាអ្នកចម្លងចែកព្រះរាជក្រម ។ ច្បាប់ចម្លងចែកត្រូវបានផ្ញើជូនក្រសួង ស្ថាប័ន រាជធានី-ខេត្ត ។

ក្នុងការចម្លងចែក គេប្រើរូបមន្តដូចខាងក្រោម ៖

                                                                                                                                     លេខៈ............ចល

                                                                                                                                         ដើម្បីចម្លងចែក

                                                                                                                                 ភ្នំពេញ ថ្ងៃទី...ខែ...ឆ្នាំ.....

                                                                                                                              អគ្គលេខាធិការរាជរដ្ឋាភិបាល

  • ចម្លងត្រឹមត្រូវ តាមច្បាប់ចម្លងចែក ៖ ក្រសួង ស្ថាប័ន ដែលត្រូវការចម្លងព្រះរាជក្រមសម្រាប់ចែកជូន នៅអង្គភាពក្រោមឱវាទ ឬសម្រាប់ប្រើការផ្សេងៗ ត្រូវអនុវត្តរូបមន្តដូចខាងក្រោម ៖

                                                                                                                                លេខៈ.........................

                                                                                                                  បានចម្លងត្រឹមត្រូវ តាមច្បាប់ចម្លងចែក

                                                                                                                              ភ្នំពេញ ថ្ងៃទី...ខែ...ឆ្នាំ.....

                                                                                                                                    អគ្គនាយករដ្ឋបាល

១៣- គំរូព្រះរាជក្រម

                                                                                (ព្រះសង្ហារ)

                                                                                 ព្រះរាជក្រម

នស/រកម/១២០៦/០៣០

                                                                                      យើង

                                             ព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី

                                 សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្រ្ត ពុទ្ធិន្រ្ទាធរាមហាក្សត្រ

                                ខេមរាជនា សមូហោភាស កម្ពុជារដ្ឋឯករាជបូរណសន្តិ សុភមង្គលា សិរីបុលា

                                                          ខេមរាស្រីពិរាស្រ្ត ព្រះចៅក្រុងកម្ពុជាធិបតី

  • បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
  • បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៧០៤/១២៤ ចុះថ្ងៃទី ១៥ ខែ កក្កដា ឆ្នាំ ២០០៤ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល​ នៃព្រះរាជាណាចក្រកម្ពុជា
  • បានទ្រង់យល់ព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឲ្យប្រើស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្រ្តី
  • បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១៩៦/០៧ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៦ ដែលប្រកាស ឲ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងការពាជាតិ
  • បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយ របស់សម្តេចនាយករដ្ឋមន្ត្រី នៃរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋមន្ត្រីក្រសួងការពារជាតិ ។

១៤- ព្រះរាជក្រឹត្យ គឺជាលិខិតបទដ្ឋានគតិយុត្តិក្រោមច្បាប់ ដែលចេញដោយព្រះមហាក្សត្រ ។ ព្រះរាជក្រឹត្យត្រូវបានរៀបចំ និងស្នើឡើងដោយរដ្ឋមន្រ្តីក្រសួងមួយ ឬច្រើនក្រសួង-ស្ថាប័ន ។ នៅលើព្រះរាជក្រឹត្យ តែងមានហត្ថលេខាអម របស់នាយករដ្ឋមន្ត្រី និងរដ្ឋមន្រ្តីក្រសួងពាក់ព័ន្ធ​ តែជួនកាលនៅលើព្រះរាជក្រឹត្យខ្លះ ពុំមានហត្ថលេខាអម របស់រដ្ឋមន្រ្តីក្រសួងសាមី និងនាយករដ្ឋមន្រ្តី ដូចជាព្រះរាជក្រឹត្យពាក់ព័ន្ធនិងស្ថានភាពមន្ត្រីរាជការ...។

១៥- ខ្លឹមសារនៃព្រះរាជក្រឹត្យអាចពាក់ព័ន្ធទៅនឹង ៖

  • ការណែនាំក្នុងការអនុវត្តន៍ច្បាប់
  • បញ្ហាទាំងឡាយ ដែលមិនគ្រប់គ្រងដោយរដ្ឋសភា ហើយដែលរដ្ឋធម្មនុញ្ញ មិនបានចែងបំរុងទុក ។ ដូចជា ៖ ព្រះរាជក្រឹត្យកំណត់អំពីក្របខ័ណ្ឌមន្ត្រីរាជការ តាមក្រសួង-ស្ថាប័ន ព្រះរាជក្រឹត្យបង្កើតអាជ្ញាធរជាតិ ដោះស្រាយទំនាស់ដីធ្លី ព្រះរាជក្រឹត្យផ្តល់គ្រឿងឥស្សរិយយស ព្រះរាជក្រឹត្យបង្កើតអាជ្ញាធរជាតិប្រយុទ្ធប្រឆាំង គ្រឿងញៀន ព្រះរាជក្រឹត្យស្តីពីលក្ខន្តិកៈគតិយុត្តិ នៃគ្រឹះស្ថានសាធារណៈរដ្ឋបាល ព្រះរាជក្រឹត្យបង្កើតរាជធានី-ខេត្ត ព្រះរាជក្រឹត្យតែងតាំង-ដកហូត-ដាក់ឲ្យចូលនិវត្តន៍ ព្រះរាជក្រឹត្យផ្តល់សញ្ជាតិ ព្រះរាជក្រឹត្យលើកលែងទោស ។ល។

តភាគ



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login