Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំនួរ

១. តើក្សត្រអង្គណា មានគំនិតរំដោះទឹកដីខ្មែរ ភាគខាងលិចពីប្រទេសសៀម ? មូលហេតុអ្វី ?

២. នៅឆ្នាំណា ដែលព្រះបាទស្រីរាជាចាប់ផ្តើមរំដោះទឹកដីភាគខាងលិចពីសៀម​ ? បានជោគជ័យឬទេ ? ព្រោះអ្វី ?  ហើយវាបានផ្តល់អត្ថន័យជាប្រវត្តិសាស្រ្ត ដល់ខ្មែរជំនាន់ក្រោយដូចម្តេចដែរ ?

៣. តើហេតុអ្វីបានជា ការរំដោះទឹកដីខ្មែរភាគខាងលិចពីសៀមមិនបានជោគជ័យ ?

៤. ចូរនិយាយអំពីអំពើក្បត់ របស់ព្រះបាទស្រីសុរិយោទ័យ ?      

៥. តើនៅឆ្នាំ ១៤៧៥ គ.ស ប្រទេសខ្មែរចែកចេញជាប៉ុន្មាន​ ? អ្វីខ្លះ ? ការបែកបាក់គ្នានេះ បានផ្តល់ផលវិបាកអ្វីខ្លះដល់សង្គមខ្មែរនៅសម័យនោះ ?

ចម្លើយ

១. ព្រះបាទស្រីរាជា ជាអ្នករំដោះទឹកដីខ្មែរ នៅភាគខាងលិចជាទឹកដីខ្មែរ ព្រះអង្គមានមនសិការជាតិខ្ពស់ចេះស្តាយស្រណោះទឹកដីប៉ែកខាងលិច ដែលបានបាត់បង់ដោយសារសៀមរឹបអូសលេបត្របាក់យកកន្លែងទៅ ។

២. ឆ្នាំ ១៤៧៥ការរំដោះនេះមិនបានជោគជ័យទេព្រោះដោយសារមានវិបត្តិរាជវង្សកើតឡើង ហើយវាបានផ្តល់អត្ថន័យជាប្រវត្តិសាស្រ្តដូចជា៖

  • ឲ្យចេះស្តាយស្រណោះទឹកដី ដែលបានបាត់បង់កន្លងទៅ
  • ស្វែងយល់ពីវីរភាពរបស់ព្រះបាទស្រីរាជា និងលើកតម្កើងស្មារតីព្រះអង្គដែលតែងតែចិញ្ចឹមចិត្តដឹកនាំប្រទេសជាតិឲ្យថ្កុំថ្កើងរុងរឿង ។
  • ពញាក់ស្មារតីកូនខ្មែរជំនាន់ក្រោយ ឲ្យចេះស្រង់បទពិសោធន៍ប្រវត្តិសាស្រ្ត ពីវិបត្តិរាជវង្សខ្មែរដែលធ្វើឲ្យផលប្រយោជន៍ជាតិរលាយអស់ ។

៣. ការរំដោះទឹកដីខ្មែរភាគខាងលិច មិនបានជោគជ័យព្រោះនៅពេលដែលព្រះបាទស្រីរាជាកំពុងវាយរំដោះខេត្តនៅភាគខាងលិច ព្រះបាទឧទ័យរាជាបានក្បត់រាជសម្បត្តិហើយបានគ្រប់គ្រងដែនដីភាគខាងកើ​ត ហើយព្រះបាទធម្មរាជា បានគ្រប់គ្រងដែនដីនៅភាគកណ្តាលខាងភ្នំពេញ ។ ចំណែកព្រះបាទស្រីរាជា បានលើកកងទ័ពមកវិញ ដោយបោះបង់ចោលខេត្តទាំងអស់នោះ ហើយគ្រប់គ្រងទឹកដីនៅភាគខាងជើង  ។

៤. ព្រះស្រីសុរិយោទ័យ ត្រូវបានតែងតាំងជាអ្នកប្រមូលស្បៀងឧបត្ថ​មសមរភូមិមុខ កាលព្រះស្រីរាជារំដោះខេត្តភាគខាងលិច  ។ តែទ្រង់មានគំនិតក្បត់ហើយគេចខ្លួនរាជធានីចតុមុខ ទៅបំបះបំបោលប្រជារាស្រ្ត នៅត្រើយខាងកើតទន្លេធំ ( ទន្លេមេគង្គ ) ។ ក្សត្រអង្គនេះ បានបង្កទ័ពវាយដណ្តើមយកខេត្តជាច្រើន មកត្រួតត្រាមានខេត្តស្រីសឈរ ត្បូងឃ្មុំ បាភ្នំ ដូនណៃ ស្វាយទាប ។ បន្ទាប់មកទ័ពរបស់ព្រះបាទស្រីសុរិយោទ័យ បានទន្រ្ទានយកខេត្តភាគខាងជើងខ្លះទៀតដូចជា កំពង់សៀម ស្ទឹងត្រង់ ជើងព្រៃបារាយណ៍ជាដើម ។ បណ្តាទឹកដីដែលកងទ័ពព្រះបាទស្រីសុរិយោទ័យទន្ទ្រានយកបាន ត្រូវបានបង្កើតិតំបន់អបគមន៍មួយ ដែលមានឈ្មោះថាអាណាចក្រខ្មែរខាងកើតដែលមានរាជធានី ស្រីសឈរ ។​

          ពេល​បានកាន់កាប់ទឹកដីមួយភាគធំហើយ ព្រះបាទស្រីសុរិយោទ័យ បានប៉ុនប៉ងរៀបទ័ពចេញទៅស្កាត់ផ្លូវព្រះបាទស្រីរាជាជាម្ចាស់ទឹកដីថែមទៀត ។

៥. នៅឆ្នាំ ១៤៧៥គ.ស ប្រទេសខ្មែរចែកជា៣អាណាចក្រ ៖

  • អាណាចក្រខាងជើង មានរាជធានីនៅកំពង់សៀមគ្រប់គ្រងដោយព្រះស្រីរាជា ។
  • អាណាចក្រខាងកើត មានរាជធានីនៅស្រីសន្ធគ្រប់គ្រងដោយព្រះស្រីសុរិយោទ័យ ។
  • អាណាចក្រខាងលិច មានរាជធានីនៅចតុមុខគ្រប់គ្រងដោយព្រះធម្មរាជា ។

ការបែកកបាក់នេះបានផ្តល់ផលវិបាកអាក្រក់ដល់សង្គមខ្មែរដូចជា កើតមានភាពអសន្តិសុខ ចោរកម្ម ប្លន់កាប់សម្លាប់ ទុរភិក្ស ជំងឺរាតត្បាត តែងតែរំខានដល់សង្គម និងការកសាងសេដ្ឋកិច្ចជាតិ ។​



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login