Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំនួរ                                               

១. តើខ្មែរចាប់ផ្តើមពឹងបរទេស ដើម្បីអំណាចដំបូងនៅឆ្នាំណា ? ដោយស្តេចអង្គណា ? ដណ្តើមអំណាចពីអ្នកណា ?

២. តើសៀមបានធ្វើអន្តរាគមន៍ ដូចម្តេចខ្លះ នៅក្នុងរាជវង្សខ្មែរ ?

៣. ក្រោយពីអន្តរាគមន៍របស់សៀមរួច តើព្រះបាទធម្មរាជាទទួលបានអ្វីខ្លះ ? ហើយសៀមទទួលបានអ្វីខ្លះ ?

៤. តើការបែងចែកជា៣ អាណាចក្រចាប់ពីឆ្នាំណាដល់ឆ្នាំណា ? ហើយសង្គមខ្មែរ បានទទួលរងនូវផលវិបាកអ្វីខ្លះ ?

៥. តើវប្បធម៌ពឹងពាក់បរទេស របស់ព្រះបាទធម្មរាជាបានផ្តល់បទពិសោធន៍អ្វីខ្លះ ដល់សង្គមខ្មែរជំនាន់ក្រោយ ?

ចម្លើយ                                                                                                                   

១. ខ្មែរចាប់ផ្តើមពឹងបរទេស ដើម្បីអំណាចដំបូងនៅឆ្នាំ១៤៨៥ ដោយព្រះបាទធម្មរាជាដើម្បីដណ្តើមអំណាចឲ្យបានពីព្រះបាទស្រីរាជានិងព្រះស្រីសុរិយោទ័យរួចទ្រង់ឡើងសោយរាជ្យជាម្ចាស់នគរតែម្នាក់ឯង ។

២. កងទ័ពសៀម ជាមួយកងទ័ពព្រះបាទធម្មរាជាបានទៅឡោមព័ទ្ធបន្ទាយព្រះស្រីរាជា ហើយបង្ខំឲ្យព្រះអង្គរចរចារព្រះអង្គព្រមចងស្ពានមេត្រី ។ ស្តេចទាំង៣អង្គក៏លើករេពលមកឧដុង្គ ហើយក៏យាងព្រះស្រីសុរិយោទ័យ មកឧដុង្គដែរដើម្បីរួមពិភាក្សាបញ្ចប់សង្គ្រាមផ្ទៃក្នុងនេះ ។ ក្នុងនាមជាចៅក្រម ស្តេចសៀមបានសម្រេចយកព្រះស្រីរាជានិងព្រះស្រីសុរយោទ័យ ទៅគង់នៅឯអយុធ្យាប្រទេសសៀម ។ ចាប់ពីពេលនោះមក ប្រទេសកម្ពុជាមានសុខសន្តិភាពឡើងវិញ ។ ព្រះបាទធម្មរាជាក៏ឡើងសោយរាជជាក្សត្រនៅកម្ពុជានៅឆ្នាំ ១៤៨៦មានរាជធានីចតុមុខ ។

៣. ក្រោយពីអន្តរាគមន៍របស់សៀម ព្រះបាទធម្មរាជាបានទទួលបានអំណាច ជាព្រះមហាក្សត្រកម្ពុជាឆ្នាំ១៤៨៦ហើយសោយរាជ្យនៅរាជធានីចតុមុខ ។ ប្រទេសជាតិបញ្ឈប់មានសង្គ្រាមស៊ីវិល ។

          ឯសៀមវិញ បានដាក់ខ្មែរជានគរចនុះរបស់ខ្លួន និងបានទាញយកខេត្តដែលព្រះស្រីរាជាខិតខំរំដោះបាននោះយកទៅវិញទាំងអស់មានដូចជា នគររាជសីមា បច្ចឹមបុរី ចន្ទបុរី និងរយ៉ង ។

៤. ការបែងចែកជា៣អាណាចក្រពីគឺ ពីឆ្នាំ ១៤៧៥ ដល់ឆ្នាំ១៤៨៥ ។ ការបែកបាក់នេះ បានផ្តល់ផលវិបាកអាក្រក់ដល់សង្គមខ្មែរដូចជា កើតមានភាពអស្តិសុខ ចោរកម្ម ប្លន់កាប់សម្លាប់ ទុរភិក្ស ជំងឺរាតត្បាត តែងតែរំខានដល់សង្គមនិងការកសាងសេដ្ឋកិច្ចជាតិ ។

៥. គម្រូរបស់ព្រះបាទធម្មរាជា បានជះឥទ្ធិពលយ៉ាងខ្លាំងនៅក្នុងជួរអ្នកដឹកនាំខ្មែរជំនាន់ក្រោយ ដូចជានៅសម័យលង្វែក ឧត្តុង សម័យក្រោយៗទៀតអ្នកដឹកនាំខ្មែរតែងតែទៅពឹងពាក់ភាគីសៀម ឬវៀតណាមមកជួយអន្តរាគមន៍នៅក្នុងជម្លោះរាជវង្ស និងការដណ្តើមអំណាច ។ បន្ទាប់មកពីពឹងពាក់បរទេស ខ្មែរតែងតែស្ថិតនៅក្រោមអំណាចរបស់ប្រទេសជិតខាង និងបានបាត់បង់ទឹកដីបន្តិចម្តងៗ ( ពិសេសសម័យឧត្តុង ) ។



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login