2019-05-22 06:44
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សំនួរ
១. តើព្រះបាទធម្មរាជា ឡើងសោយរាជ្យនៅឆ្នាំណា ? ដល់ឆ្នាំណា ? មានបុត្រាប៉ុន្មានព្រះអង្គ ? អ្វីខ្លះ ?
២. តើព្រះបាទស្រីសុគន្ធបទ ឡើងសោយរាជ្យនៅឆ្នាំណា ? តើព្រះអង្គជាក្សត្រដូចម្តេចដែរ ? ហេតុអ្វីទ្រង់សព្វព្រះទ័យរាជវាំងទួលបាសាន ?
៣. ហេតុអ្វីបានព្រះបាទស្រីសុគន្ធបទមានការសង្ស័យចំពោះ ឃុនហ្លួងព្រះស្តេចកន ? បន្ទាប់មកទ្រង់ធ្វើដូចម្តេច ?
៤. តើស្តេចកន ប្រើល្បិចដូចម្តេច ដើម្បីសងសឹកចំពោះព្រះបាទស្រីសុគន្ធបទវិញ ?
៥. បន្ទាប់ពីទទួលបានជ័យជំនះ ពីព្រះបាទស្រីសុគន្ធបទខុនហ្លួងព្រះស្តេចកន បានឡើងសោយរាជ្យ ។ តើរាជធានីព្រះអង្គនៅឯណា ? ហើយក្នុងរាជ្យរបស់ព្រះអង្គ ប្រជារាស្រ្ត និងសង្គមមានលក្ខណៈដូចម្តេចដែរ ?
ចម្លើយ
១. ព្រះបាទធម្មរាជា ឡើងសោយរាជ្យនៅឆ្នាំ ១៤៨៦ ដល់ ១៥០៤ ។ ព្រះអង្គមានបុត្រា ២អង្គគឺ ៖
២. ព្រះបាទស្រីសុគន្ធបទ ឡើងសោយរាជ្យនៅឆ្នាំ ១៥០៤ និងមានព្រះច័ន្ទរាជាជាមហាឧបរាជ ។ ព្រះអង្គជាស្តេច ដែលសព្វព្រះទ័យប្រពាតបឹងបួរ បង់សំណាញ់ ចាប់ត្រី កំសាន្តនិងយាងចូលព្រៃបបាញ់សត្វ ។ ព្រះអង្គចូលចិត្ត ព្រះរាជាវាំងនៅទួលបាសានព្រោះទ្រង់ឈ្វេងយល់ថាទីនោះជាចំណុចយុត្តិសាស្រ្តមួយដោយមានឧបសគ្គធម្មជាតិ ( បឹង ទន្លេ ព្រៃ ញឹក ) ស្រួលក្នងការការពារខ្លួនជាងនៅចតុមុខ ។ ម្យ៉ាងទៀត ទីនេះសម្បូណ៌ដោយសត្វព្រៃ ត្រី បឹងបួរ និធម្មជាតិល្អៗ ។
៣. បានជាព្រះបាទស្រីសុគន្ធបទ សង្ស័យចំពោះឃុនហ្លួងព្រះស្តេចកន ព្រោះព្រះអង្គជឿលើការសុបិន្តរបស់ទ្រង់ដោយសុបិន្តថា នាគរាជដេញខាំស្វេតច្ឆ័ត្ររបស់ព្រះអង្គហើយពំាស្វេតច្ឆ័ត្រនោះហោះថែមទៀត ។ ទ្រង់ក៏ឲ្យហោរាទស្សន៍ទាយ ហោរាទាយថា មានកោលាហលចំពោះរាជបល័ង្គ ហើយអ្នកបង្កគឺអ្នកដែលកើតនៅឆ្នាំរោង គឺត្រូវចំឃុនហ្លួងព្រះស្តេចកន ។ ស្របពេលជាមួយគ្នានោះ មានពាក្យបណ្តឹងថា មានកើតហេតុចំឡែកផ្សេងៗ ក្នុងព្រះរាជនគរ ។ រឿងនេះធ្វើឲ្យព្រះស្រីសុគន្ធបទសង្ស័យយ៉ាងខ្លាំងលើឃុនហ្លួងព្រះស្តេចកន ។
៤. នៅពេលឃុនហ្លួងព្រះស្តេចកន រត់គេចខ្លួនពីការប៉ុនប៉ងសម្លាប់ពីព្រះបាទស្រីសុគន្ធបទ ស្តេចកនបានទៅកាន់ខេត្តត្រើយខាងកើត ដើម្បីបង្កជាកម្លាំងទ័ពសងសឹកព្រះរាជាវិញ ។ ដោយប្រើល្បិចបោកបញ្ជោត ចៅហ្វាយខេត្តថាខ្លួនទទួលបេសកម្មពីព្រះបាទស្រីសុគន្ធបទ មកកេណ្ឌទ័ពទៅកំចាត់មហាឧបរាជអង្គចន្ទរាជា ដែលក្បត់រាជបលង្ល័ង្កប្រាថ្នាសោយរាជ្យនៅចតុមុខ ។ ដំណឹងនេះបានឮដល់ព្រះបាទអង្គចន្ទ ហើយទ្រង់ក៏នឹកស្មានថាព្រះបាទស្រីសុគន្ធបទជាព្រះរាមចោទព្រះអង្គ ដូចការឃោសនារបស់ឃុនហ្លួងព្រះស្តេចកនមែន ក៏នាំញ្ញាតិវង្សានុវង្សភៀសខ្លួនទៅសុំសិនជ្រកនៅប្រទេសសៀម ។ បន្ទាប់ពីព្រះអង្គចន្ទចេញផុតពីឃុនហ្លួងព្រះស្តេចកន បានវាយយកខេត្តនានាជិតរាជធានី ។ នៅឆ្នាំ ១៥១២ កងទ័ពឃុនហ្លួងព្រះស្តេចកន បានធ្វើគត់ព្រះស្រីសុគន្ធបទនៅបន្ទាយស្ទឹងសែន ។
៥. ឃុនហ្លួងព្រះស្តេចកន បានឡើងសោយរាជ្យនៅឆ្នាំ ១៥១២ ដែលមានរាជធានីនៅចន្លោះត្បូងឃ្មុំ និងបាភ្នំត្រង់ភូមិស្រឡប់ពិជ័យ ដែលទ្រង់ប្រទាននាមថា ក្រុងស្រឡប់ពិជ័យព្រៃនគរ ដែលកសាងនៅឆ្នាំ ១៥១៤ ។ក្នុងរាជរបស់ទ្រង់ ប្រទេសជាតិទទួលបានសន្តិភាពពេញលេញ ហើយជនបរទេសជាច្រើន បានចូលមកធ្វើទំនាក់ទំនងពាណិជ្ជកម្ម ។
ព្រះអង្គបានបោះពុម្ពប្រាក់ស្លឹង រូបនាគ ( កាក់ ) លើកដំបូងនៅកម្ពុជា ឲ្យប្រជាជនប្រើប្រាស់ពេញផ្ទៃប្រទេសដើម្បីសំរួលក្នុងវិស័យពាណិជ្ជទាំងក្នុង និងក្រៅប្រទេស ។ ប្រជារាស្រ្តមានជីវភាពខ្ពស់ជាងមុន ដោយមានវិធានការមួយចំនួនរបស់ស្តេចកន ដូចជាបន្ធូរបន្ថយពន្ធដារ បន្ថយវិន័យ ព្រមទាំងកែប្រែច្បាប់ព្រហ្មទណ្ឌឲ្យមានលក្ខណៈធូរជាងមុន ។