2019-05-22 06:58
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សំនួរ
១. ហេតុអ្វី ពួកអឺរ៉ុបនាំគ្នាមកកាន់តំបន់អាស៊ី ?
២.តើជនជាតិអឺរ៉ុប ចូលមកទាកទងជាមួយខ្មែរលើកដំបូងឈ្មោះអ្វី ? នៅឆ្នាំណា ? រជ្ជកាលស្តេចអង្គណា ? ក្នុងគោលបំណងអ្វី ? កិច្ចការពួកគេទទួលបានលទ្ធផលដូចម្តេច ?
៣. ហេតុអ្វីបានជា ស្តេចនៅអាស៊ីអាគ្នេយ៍ដីគោក បានចាត់ទុកជនជាតិព័រទុយហ្គជាមនុស្សសំខាន់ ?
ចម្លើយ
១. ពួកអឺរ៉ុបមកកាន់តំបន់អាស៊ីព្រោះ៖
អស់រយៈពេលជិត៣សតវត្ស ដែលពួកអឺរ៉ុបធ្វើដំណើរមកប្រទេសចិន ដើម្បីស្វែករកមាស និងភាគទ្រព្យដ៏សម្បូរបែប ដែលលោកម៉ាកូប៉ូឡូបាននិយាយ ។ ប៉ុន្តែ ដោយជក់ចិត្តនឹងភកទ្រព្យនៅឥណ្ឌា និងអាស៊ីអាគ្នេយ៍ក៏មិនបានទៅដល់ចិនងាយរហូតដល់ ស.វទី១៩.២០ ។
២. ជនជាតិអឺរ៉ុបច ដែលចូលមកទាក់ទងខ្មែរជាលើកដំបូងជាបុព្វជតិ ជនជាតិប៉ទុយហ្គាល់ឈ្មោះ ហ្គាល់ ស្ប៉ាដាគ្រុយមកដល់លង្វែកនៅឆ្នាំ ១៥៥៥ក្នុងរជ្ជកាលព្រះបាទអង្គចន្ទរាជា ក្នុងគោលបំណងផ្សព្វផ្សាយសាសនាគ្រឹស្តនៅប្រទេសខ្មែរ ។ ព្រះរាជាទ្រង់ទទួលរាក់ទាក់ពួកគេណាស់ប៉ន្តែកិច្ចការផ្សព្វផ្សាយសាសនានេះមិនបានទទួលជោគជ័យទេព្រោះប្រជាពលរដ្ឋសម័យនោះមានជំនឿយ៉ាងមុតមាំលើព្រះពុទ្ធសាសនា ។ ហើយលោកបានធ្វើដំណើរចេញពីប្រទេសកម្ពុជាទៅប្រទេសចិនវិញឆ្នាំ១៥៥៦ ។
៣. បានជាស្តេចនៅអាស៊ីអាគ្នេយ៍ដីគោក ចាត់ទុកជនជាតិព័រទុយហ្គេមនុស្សសំខាន់ ព្រោះពួកគេបានចូលបម្រើកងទ័ពក្នុងស្រុក និងជាអ្នកជំនាញខាងបាញ់កាំភ្លើងថ្មីនៅពេលមានសង្គ្រាម ។ ដូចលជានៅក្នុងសង្គ្រាមរវាងភូមានិងអយុធ្យានឹងកម្ពុជា ព្រះបាទច័ន្ទរាជាជាមួយស្តេចកនសុទ្ធតែមានជនជាតិព័រទុយហ្គេ មកបម្រើកងទ័ពជាជំនាញការបាញ់កាំភ្លើងទាំងសងខាង ។