ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
គឺជាកម្រងអត្ថបទមន្ត អាគមគាថារៀបចំឡើងដោយពួកអារីយាង ដែលជនជាតិពីដើម នៃពួកអំបូរ ឥណ្ឌា អឺរ៉ុប ក្នុងបំណងអធិប្បាយផ្សាយវប្បធម៌ អរិយធម៌របស់ខ្លួន។ ពួកអារីយាងនេះ បានចូលមកលុកលុយប្រទេសឥណ្ឌាហើយនាំយកលទ្ធិវេទនិយមចូលមក។ ដូច្នេះ តាមការស្មាន គម្ពីរវេទមានកំណើតប្រហែល១៥០០ឆ្នាំមុនគ.ស។ តែកាលប្រវត្តិនេះ អ្នកប្រាជ្ញច្រើននាក់ពុំបានចុះសំរុងគ្នាទេ។ ខ្លះថាគម្ពីរវេទមានកំណើត២០០០ឆ្នាំមុនគ.ស ខ្លះថាលើសពីនេះទៅទៀត។
ពាក្យថាវេទ សំដៅយកវិជ្ជា ឬស្យង្ស។ លទ្ធិវេទនិយមមានជីវិតរហូតមកដល់ឆ្នាំ៥៥០ក្រោយគ.ស។ ទស្សនៈទ្រឹស្តីខ្លះ ត្រូវបានគេនិយមរហូតមកដល់សម័យក្រោយៗទៀតគឺសម័យព្រាហ្មណ៍និយមនិងសម័យហិណ្ឌូនិយម។ លទ្ធិហិណ្ឌូនិយមនៅប្រទេសឥណ្ឌាសព្វថ្ងៃក៏នៅតែនិយមយកទស្សនៈទ្រឹស្តី ក្នុងគម្ពីរវេទមកធ្វើជាមូលដ្ឋានដែរ។ គម្ពីរវេទ ៖ ពុទ្ធិ ឬវិជ្ជាសម័យវេទនិយមមានអធិប្បាយនៅក្នុងគម្ពីរវេទ ដែលគេនិយមចែកជា ៤ប្រភេទដូចខាងក្រោមនេះ។