Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


ដំណើរការដំបូង នៃបណ្តឹងរដ្ឋប្បវេណីគឹមាន ៥ដំណាក់កាលគឺ ៖

  • ដំណាក់កាលទី១ ដាក់ពាក្យបណ្តឹងជាលាយលក្ខណ៍អក្សរឬផ្ទាល់មាត់ក៏បាននៅតុលាការាជធានី ខេត្តដែលមានក្រឡាបញ្ជីជាអ្នកពិនិត្យពាក្យបណ្តឹងឬកត់ត្រាពាក្យសំដី។
  • ដំណាក់កាលទី២ ដំណាក់ការផ្សះផ្សាតុលាការទទួលភារៈជួយភាគីបណ្តឹងដោយគ្មានការបង់ប្រាក់អ្វីទាំងអស់ដូចជារឿងក្តីអាពាហ៍ពិពាហ៍និងគ្រួសារជាដើម។
  • ដំណាក់កាលទី៣​ការចុះបញ្ជីបណ្តឹងនិងប្រាក់ប្រដាប់ក្តីនៅពេលដែលដើម បណ្តឹងដាក់ សំអាងរបស់ខ្លួនតែចំពោះជនក្រីក្រ ដែលមានបញ្ជាក់ពីអាជ្ញាធរ មូលដ្ឋានអាចលើកលែងដោយមិនបាច់បង់ប្រាក់ ដោយមានប្រធានតុលាការជាអ្នកចេញដីកាសម្រេចអនុគ្រោះឬមិនអនុគ្រោះ។
  • ដំណាក់កាលទី៤ ដំណាក់អង្កេតស៊ើបសួរក្នុងករណីដែលភាគីទាំងអស់មិនអាច សះជា នឹងគ្នា។ ប្រធានតុលាការតែងតាំងចៅក្រមអង្កេតស៊ើបសួរម្នាក់ដើម្បីធ្វើការស៊ើបអង្កេតពីរឿងដែលបានប្តឹងនោះដោយប្រមូលផ្តុំព័ត៍មានឱ្យបានគ្រប់គ្រាន់ និងច្បាស់លាស់ដើម្បីធ្វើរបាយការណ៍បង្ហាញនៅពេលជំនុំជម្រះក្តី។
  • ដំណាក់កាលទី៥ ការប្តឹងដិតចិត្តជាការប្តឹងជំទាស់ទៅនឹងសមាសភាពចៅក្រម ក្នុងពេលជំនុំជម្រះប្រសិនបើភាគីបណ្តឹងជឿថាពុំអាចមានភាពយុត្តិធម៌សម្រាប់ខ្លួនដោយប្រការណាមួយនោះ ។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login