មានវិធីពីរយ៉ាងសម្រាប់តវ៉ានឹងសាលក្រមដែលសាលាជំនុំជម្រះក្តីបានសម្រេច ៖
- បើភាគីណាមួយ ដែលមិនសុខចិត្តសាលក្រមរបស់តុលាការអាចប្តឹង ឱ្យមានការជំនុំជម្រះសារជាថ្មីនៅសាលាជំនុំជម្រះដដែល ឱ្យមានការជំនុំជម្រះសារជាថ្មីនៅសាលាជំនុំជម្រះដែល ក្នុងរយៈពេល១៥ថ្ងៃចាប់ពីថ្ងៃប្រកាសសាលក្រមបើហួសរយៈពេលនេះអាចធ្វើបានតែបណ្តឹងឧទ្ធរណ៍ប៉ុណ្ណោះបើភាគីបណ្តឹងជំទាស់នៅតែបន្តអវត្តមានទៀងនឹងត្រូវចាត់ទុក ជាអាសារឥតបានការហើយភាគីបណ្តឹង មិនអាចប្តឹងជំទាស់នឹងសាលក្រមដែលចេញជាលើកទី២ បាននេះឡើយតែអាចប្តឹងឧទ្ធរណ៍បាន។
- បើភាគីបណ្តឹងមិនសុខចិត្តនឹងសេចក្តីសម្រេច ឬសាលក្រមរបស់តុលាការរាជធានីខេត្តអាចប្តឹងទៅសាលាឧទ្ធរណ៍តែម្តងក៏បាន។ តែការបើកឱ្យប្តឹងឧទ្ធរណ៍នេះមានរយៈពេលតែ៥ថ្ងៃ គិតចាប់ពីថ្ងៃធ្វើសេចក្តីសម្រេចរបស់តុលាការ រាជធានីខេត្តហើយសាលាឧទ្ធរណ៍ត្រូវឆ្លើយតបទៅនឹងការប្តឹងនោះក្នុងរយៈពេល១៥ថ្ងៃ។