មូលហេតុដែលបណ្តាលឱ្យមានភាពកខ្វក់ក្នុងខ្យល់អាកាសមាន ៖
- ការដុតអុសនិងលាមកសត្វនិងសំណល់ពីដំណាំសម្រាប់ដាំស្ល
- ឧបករណ៍បំភ្លឺ ឬយកកម្ពៅ
- ការដុតព្រៃឈើ ឬស្មៅ ដើម្បីយកដី ដាំដំណាំ
- ការចិញ្ចឹមសត្វ
- ធូលី (អាម្ញ៉ង់ សំរាម និងធូលីដី)
- ផ្សេងដែលចេញពីផ្លូវមិនទាន់ជាន់កៅស៊ូ និងយានយន្តចាស់ៗគ្រប់ប្រភេទនិងម៉ាស៊ីនភ្លើង
- ការប្រើប្រាស់ជីគីមី និងថ្នាំ សម្លាប់សត្វល្អិត
- ការបញ្ចេញឧស្ម័ន ដែលមានពីជាតិពុលពីគំនរសំរាមដែលគេបោះចោលតាមចិញ្ចើមផ្លូវ
- ការប្រើអាវុធ យុទ្ធភណ្ឌក្នុងសង្រ្គាម
- ចំហេះឥន្ធនៈ ធូលីនៅក្នុងរថយន្ត ទោចក្រយានយន្តរោងចក្រ យន្តហោះ។
បរិយាកាសមាននាទី
- ជារបាំងការពារផែនដី
- ទ្រទ្រង់ជីវិតនៅលើផែនដី ដោយផ្តល់ឧស្ម័នកាបូនិចសម្រាប់រុក្ខជាតិធ្វើរស្មីសំយោគផ្តល់អុកស៊ីសែនសម្រាប់ការដកដង្ហើម
- ផ្តល់ឧស្ម័នអាសូតនិចូលដែលជួយបន្ថយសកម្មភាពអុកស៊ីតកម្ម នៃអុកស៊ីសែន ស្រូបយកកាំរស្មីគ្រោះថ្នាក់ភាគច្រើន នៃលំហអវកាសខាងក្រៅ
- ការពារផែនដីពីមជ្ឈដ្ឋានគ្រោះថ្នាក់នៃលំហខាងក្រៅ
- ជួយការពារភាវៈរស់ឱ្យចៀសផុតពីឥទ្ធិពលអវិជ្ជមាននៃកាំរស្មីមួយចំនួន។