Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

៥១- តើសេចក្តីសម្រេចជាអ្វី ?

៥២- តើទម្រង់នៃសេចក្តីសម្រេចមានអ្វីខ្លះ ?

៥៣- តើសេចក្តីសម្រេចមានគំរូដូចម្តេច ?

៥៤- អ្វីទៅជាសេចក្តីកំណត់ សេចក្តីណែនាំ និងសារាចរ ?

៥៥- តើទម្រង់នៃសេចក្តីកំណត់ចែកចេញជាអ្វីខ្លះ ? ចូរបកស្រាយ ?

ចម្លើយ

៥១- សេចក្តីសម្រេច គឺជាលិខិតបទដ្ឋានដែលចេញដោយរាជរដ្ឋាភិបាល ក្រសួង ស្ថាប័ន រាជធានី-ខេត្ត និងអង្គភាពរដ្ឋ-ឯកជននានា ទៅតាមតំរូវការចាំបាច់ ។ ជាទំលាប់ ក្រសួង-ស្ថាប័ន ច្រើនចេញសេចក្តីសម្រេចកិច្ចការ​ ដែលមានសារៈសំខាន់តិចតួច ។ បើកិច្ចការណា ដែលមានសារៈសំខាន់ជាង គេចេញប្រកាសរបស់ក្រសួងវិញ ។

            ឧទាហរណ៍ ៖ ប្រកាសរបស់ក្រសួងមហាផ្ទៃ ប្រគល់សិទ្ធិជូនអគ្គស្នងការដ្ឋាននគរបាលជាតិ ក្នុងការចេញសេចក្តីសម្រេចតែងតាំងក្របខណ្ឌ និងផ្ទេរភារកិច្ចដល់នាយនគរបាលជាតិ អនុសេនីយ៍ឯក ចុះក្រោម...។ល។

៥២- ទម្រង់នៃសេចក្តីសម្រេចមាន៣ផ្នែកគឺ ៖ ចំណែកដើម ខ្លឹមសារ​ និងរូបមន្តបញ្ចប់ ។

៥៣- គំរូសេចក្តីសម្រេច

                                                                     ព្រះរាជាណាចក្រកម្ពុជា

                                                                  ជាតិ សាសនា ព្រះមហាក្សត្រ

Logo

សាលាខេត្ត...........

លេខៈ..................

                                                                             សេចក្តីសម្រេច

                                                             ស្តីពី.............................................

                                                                              អភិបាលខេត្ត

  • បានឃើញ អនុក្រឹត្យលេខ.......ចុះថ្ងៃទី.....ខែ....ឆ្នាំ........ស្តីពី.............។
  • បានឃើញ.................................................................................។
  • .................................................................................................។
  • តាមសំណើរបស់.......................................................................។

                                                                              សម្រេច

          ប្រការ១ ៖...............................................................................................។

          ប្រការ២ ៖...............................................................................................។

          ប្រការ៣ ៖...............................................................................................។

                                                                                                                               .............ថ្ងៃទី...ខែ...ឆ្នាំ....

                                                                                                                                  ហត្ថលេខា ​ត្រា ឈ្មោះ

 

កន្លែងទទួល

-.....................

-.....................                                                                                                 បានចម្លងត្រឹមត្រូវតាមច្បាប់ដើម

                                                                                                                          ................ថ្ងៃទី......................

                                                                                                                                   ត.ប អភិបាលខេត្ត

                                                                                                                                    នាយខុទ្ទកាល័យ

                                                                                                                                        (ហត្ថលេខា)

 

៥៤- សេចក្តីកំណត់គេប្រើសម្រាប់បែងចែកការងារដល់មន្ត្រីថ្នាក់ក្រោមបង្គាប់ ដើម្បីឲ្យមន្រ្តីក្រោមបង្គាប់យល់ដឹងច្បាស់លាស់អំពីការងារដែលត្រូវបំពេញ ។ ខ្លឹមសាររួមរបស់សេចក្តីកំណត់ គឺនិយាយលំអិតអំពី ភារកិច្ចដែលប្រគល់ឲ្យមន្រ្តីថ្នាក់ក្រោមអនុវត្តន៍ ។ ចំពោះសេចក្តីកំណត់ គេនិយមប្រើសម្រាប់អង្គភាពឯកជនតូចៗ ឬអង្គភាពតូចៗរបស់រដ្ឋ ដែលចំណុះឲ្យស្ថាប័ន ប៉ុន្តែពេលខ្លះគេអាចប្រើសេចក្តីសម្រេចក៏បានដែរក្នុងករណីចាំបាច់ ។

៥៥- ទម្រង់នៃសេចក្តីកំណត់ចែកចេញជា៣ផ្នែកគឺ ៖

  • ចំណែកដើមរួមមាន ៖ ឈ្មោះប្រទេស បាវចនា និមិត្តសញ្ញានិងប្រភព លេខ និងអក្សរកាត់ និងចំណងជើង (មើលមេរៀន លិខិតរដ្ឋបាល) ។
  • អត្ថបទ ៖ និយាយអំពីភារកិច្ចដែលត្រូវប្រគល់ ដោយបង់លេខរម៉ាំង ឬលេខលំដាប់ក៏បាន ទៅតាមភាពជាក់ស្តែង ដោយមិនចាំបាច់បែងចែកជាប្រការនោះទេ ។
  • រូបមន្តបញ្ចប់ ៖ ទីកន្លែងនិងកាលបិរច្ឆេទ មុខងារ ហត្ថលេខា ឈ្មោះ និង កន្លែងទទួល ។

ឧទាហរណ៍ ៖

                                                                      ព្រះរាជាណាចក្រកម្ពុជា

                                                                   ជាតិ សាសនា ព្រះមហាក្សត្រ

Logo

សមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា

លេខៈ.......................................

                                                                         សេចក្តីកំណត់ ស្តីពី

                                        ការបែងចែក តួនាទី ភារកិច្ច​ ទទួលខុសត្រូវ និងរបៀបរបបការងារ

                                              របស់ ថ្នាក់ដឹកនាំ សមាគមនគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា

ដើម្បីប្រសិទ្ធភាពដឹកនាំ និងមានការទទួលខុសត្រូវក្នុងការងារ សមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា សូមធ្វើការបែងចែកភារកិច្ចទទួលខុសត្រូវ ជូនថ្នាក់ដឹកនាំសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា ដូចខាងក្រោម ៖

ក- អំពីភារកិច្ចទទួលខុសត្រូវ ៖

១. ឯកឧត្តម...ប្រធានសមាគមទទួលខុសត្រូវដឹកនាំរួម និងទទួលបន្ទុកផ្ទាល់លើការងាររដ្ឋបាល និងហិរញ្ញវត្ថុ ។

២. ឯកឧត្តម.......អនុប្រធានសមាគមអចិន្រ្តៃយ៍ ទទួលបន្ទុកការងាររដ្ឋបាល ហិរញ្ញវត្ថុ......។

៣. ឯកឧត្តម.......អនុប្រធានសមាគម ទទួលបន្ទុកការងារសវនកម្មផ្ទៃក្នុងសមាគមន ។

៤. ឯកឧត្តម.......អនុប្រធានសមាគម ទទួលបន្ទុកការងារផែនការ និងអភិវឌ្ឍន៍ ។

៥. ឯកឧត្តម.......អនុប្រធានសមាគម ទទួលបន្ទុកការងារធានាគុណភាពអប់រំផ្ទៃក្នុងសមាគម។

ខ- អំពីរបៀបរបបការងារ

            - ការិយាល័យ ឬអង្គភាពនានា ចំណុះសមាគម ត្រូវឆ្លងយោបល់ អគ្គលេខាធិការសមាគម និងអនុប្រធានសមាគមទទួលបន្ទុកកិច្ចការងារខាងលើ មុននឹងបញ្ជូនមកប្រធានសមាគម ដើម្បីពិនិត្យ និងសម្រេច ។ ។

            - ក្នុងករណី អនុប្រធានសមាគមទទួលបន្ទុកអវត្តមាន ចំពោះកិច្ចការដែលមានសារៈសំខាន់ចាំបាច់ ប្រធានការិយាល័យ ឬប្រធានអង្គភាព ក្រោយពីឆ្លងពីយោបល់អគ្គលេខាធិការសមាគមហើយ ត្រូវដាក់ជូនប្រធានសមាគម ដើម្បីពិនិត្យ និងសម្រេច ក៏ប៉ុន្តែប្រធានការិយាល័យ ឬប្រធានអង្គភាពនោះ ត្រូវធ្វើសេចក្តីរាយការណ៍អំពីកិច្ចការងារនោះ ជូនប្រធានសមាគមនទទួលបន្ទុកជ្រាបនៅពេលមានវត្តមាន ។ ពេលប្រធានសមាគមអវត្តមាន អនុប្រធានសមាគមអចិន្រ្តៃយ៍ ដែលបានទទួលការផ្ទេរសិទ្ធិការងារពីប្រធានសមាគម ត្រូវទទួលដឹកនាំការងារជាប្រធានសមាគមស្តីទី ។ ប្រធានសមាគមស្តីទីមិនមានសិទ្ធិផ្ទេរការទទួលខុសត្រូវទៅឲ្យអនុប្រធានសមាគមណាម្នាក់ទៀតបានទេ លើកលែងតែមានការអនុញ្ញាតពីប្រធានសមាគម ។ ប្រធានសមាគមស្តីទី ត្រូវទទួលខុសត្រូវលើកិច្ចការងារដែលខ្លួនបានសម្រេចក្នុងរយៈពេលនេះ ហើយត្រូវរាយការណ៍ជូនប្រធាន សមាគមអំពីកិច្ចការទាំងនោះនៅមានវត្តមានប្រធានសមាគម ។

                                                                                                                 រាជធានីភ្នំពេញ ថ្ងៃទី...ខែ...ឆ្នាំ...

                                                                                                         ប្រធានសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា

 

កន្លែងទទួល

- អនុប្រធានសមាគម

- អគ្គលេខាធិការដ្ឋានសមាគម

- ការិយាល័យ ឬអង្គភាពនានា

            “ ដើម្បីអនុវត្ត ”

- ឯកសារ-កាលប្បវត្តិ

តភាគ



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login