Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


ការកសាងរបបសង្គមនិយមរបស់លោកស្ដាលីនមានលក្ខណៈដូចខាងក្រោម ៖

ក. ការកសាងរបបសង្គមនិយមរបស់លោកស្តាលីន

សហភាពសង្គមនិយមសូវៀតមានទិសដៅតែមួយគត់គឺ ការកសាងប្រទេសឲ្យទាន់សហរដ្ឋអាមេរិកដែលជាគូបដិបក្ខធំ ។ ក្រោយពីសង្រ្គាមលោកលើកទី 2 គម្រោងការកសាងប្រទេសត្រូវបានចាប់ផ្ដើមពីជំហាន ដំបូងដោយផ្អែកលើការកសាងផ្នែកផែនការសេដ្ឋកិច្ច ដោយចាប់ផ្ដើមបន្ដអនុវត្តផែនការ ៥ ឆ្នាំលើកទី ៤ និងលើកទី ៥ ។

  • ផែនការ៥ឆ្នាំ លើកទី ១ ក្នុងឆ្នាំ (១៩២៨-១៩៣៣) លើកទី ២ ក្នុងឆ្នាំ ១៩៣៣-១៩៣៨) បាន

ជោគជ័យ គ្រោងនឹងធ្វើផែនការទី ៣ ក្នុងឆ្នាំ ( ១៩៣៣-១៩៣៨) បានជោគជ័យ គ្រោងនឹងធ្វើករទី ៣ ក្នុងឆ្នាំ ( ១៩៣៩-១៨៤៤) តែសង្រ្គាមលោកទីលើកទី២ រំខានទើបលើកផែនការទី ៤ ផែនការនេះ ធ្វើឪ្យមានកំណើន ថាមពលទ្វេដង ហើយជំរុញឪ្យការពង្រីកអណ្ដូងប្រេងកាត ថ្មីនៅតំបន់បាគូ និងការពង្រីកអណ្ដូងរ៉ែធ្យូងថ្ម នៅតំបន់ដុងប្រាសឆ្ពោះទៅ រកការបង្កើនបរិមាណដែនថែបឪ្យបានទ្វេឡើង ដើម្បីពង្រីករោចក្រ និងផ្លូវដែកឪ្យបានច្រើនខ្សែបន្ថែមទៀត  ។

  • ផែនការ ៥ ឆ្នាំលើកទី ៥ (១៩៥១-១៩៥៦) មានការជំរុញយ៉ាងក្ដៅគគុកលើវិស័យបច្ចេកវិទ្យាជាន់ខ្ពស់ ជាពិសេសលើវិស័យយោធា ។ នៅក្នុងឆ្នាំ ១៩៥៣ សូវៀតបានធ្វើឲ្យផ្ទុះគ្រាប់បរមាណូសាកល្បងលើកដំបូងរបស់ខ្លួនគឺ ៨ ឆ្នាំក្រោយពីទម្លាក់គ្រាប់បែកបរមាណូរបស់អាមេរិកនៅហ៊ីរ៉ូម៉ានិងណាកាគី ។ ក្រៅពីនេះ មានការពង្រឹកលើវិស័យកសិកម្មរួមមានការដាំដើមឈើជាច្រើនកន្លែង និងពង្រីកផ្ទៃដីដាំ ស្រូវសាលីនៅភាគខាងត្បូងប្រទេស ។

ខ​. ការកសាងសង្គមរបស់លោកគ្រូតឆូវ

  • ឆ្នាំនៅ ១៩៥៦ មហាសន្និបាតបក្សកុំមុយនីស លើកទី ២០ ដែលកោះហៅលោកគ្រូតឆូវបានផ្ដោតទៅលើការ រៀបចំវិស័យនយោបាយថ្មី គឺត្រូវធ្វើឲ្យសម្រេចនូវរយៈពេល ៤ ឆ្នាំ ។
  • គ្រូតឆូវចាត់ទុកខ្លួនឯកថាជាអ្នកនយោបាយស្មោះត្រង់ចំពោះអ្នកដឹកនាំ លេនីនហើយចោទរបបស្ដាលីន ថាជារបបដើរខុសផ្លូវ ធ្វើឪ្យខូចខាតដល់សង្គម ។ លោកមានតួនាទីជាអ្នកកែប្រែកំហុសនយោបាយ សេដ្ឋកិច្ច និងយោធាដែលបន្សល់ទុកពីរបបលោកស្តាលីន ។
  • លោកគ្រូតឆូវ ជាប្រធានាធិបតីល្បីល្បាញ ក្រោមការគ្រប់គ្រង់អំណាចរបស់លោកមានការបាញ់បង្ហោះយានស្ដុតនិក ៣ លើក (ពីឆ្នាំ ១៩៥៧-១៩៥៨) ដឹកអ្នកស្រាវជ្រាវទៅកាន់ទីអវកាសទទួលជោគជ័យយ៉ាងធំធេងដែលញុំាឪ្យសហភាពសូវៀតក្លាយជាមហាអំណាចទី ១ ខាងផ្នែកបច្ចេកវិទ្យា ។
  • លោកគ្រូតឆូវបានបង្កើតផែនការលើកទី ៦  នៅឆ្នាំ ១៩៥៩ ដើម្បីជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ចសហភាពសូវៀតតាមឲ្យទាន់សេដ្ឋកិច្ចអាមេរិកនៅក្នុងឆ្នាំ ១៩៨០ គឺមានរយៈពេល ២០ឆ្នាំ
  • ចំពោះវិស័យកសិកម្មជាផ្នែកមួយដែលលោក គ្រូតឆូវយកចិត្តទុកដាក់បំផុតនៅក្នុងឆ្នាំ ១៩៥៣  មកម្ល៉េះ ។ គេបានពង្រីកផ្ទៃដីដាំដុះលើដីទំនេរ ទៅលើដីទំនេរនិងកាប់ឆ្ការដីថ្មីនៅតំបន់កាសាស្ដង់ ដើម្បីពង្រឹងផលិតផលនិងជាពិសេសលើផ្នែកដំណាំពោត ដែលជាដំបូងគឺគេត្រូវសាកល្បងដីប្រហែលជាង ៦០ ហិកតា ។ នៅរដូវប្រមូលផលដែរទទួលបានត្រូវបានលើកដំបូងជាបង្គូរមិនដូចជាគ្រោងទុក ប៉ុន្តែនៅឆ្នាំក្រោយមកទៀតមានទិន្ន័ផលក៏កាន់តែធ្លាក់ចុះជាលំដាប់ ។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login